តើជន​បរទេសចាក់​វ៉ាក់សាំង​កូវីដ១៩ រួចហើយ​ ចូល​កម្ពុជា​ចាំ​បាច់ធ្វើចត្តាឡីស័កដែរឬ​ទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តើជន​បរទេសចាក់​វ៉ាក់សាំង​កូវីដ១៩ រួចហើយ​ ចូល​កម្ពុជា​ចាំ​បាច់ធ្វើចត្តាឡីស័កដែរឬ​ទេ?

Published

on

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យក្រសួង​សុខាភិបាល​​តាម​រយៈបណ្តាញសង្គ Telegram បាន​ថ្លែង​ថា​ អ្នកដែលបានចាក់វ៉ាក់សាំងរួច​ ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ​ រួមទាំងការធ្វេីចត្តាឡីស័កផងដែរ​ ប្រសិនបេីចូលមកកម្ពុជា។ ការ​លើក​ឡើង​បែប​នេះត្រូវ​បាន​​ធ្វើ​ឡើង ខណៈកម្ពុជានឹងទទួល​បាន​​វ៉ាក់សាំង​កូវីដ១៩ នៅ​ខែក្រោយ​នេះ។

ពលរដ្ឋ​នៅ​ប្រទេសជាច្រើន​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ រួច​ទៅ​​ហើយ​ តែទោះ​ជា​យ៉ាង​ណា​យើង​តាម​ប្រសាសន៍​លោក​ជំទាវ ឱ វណ្ណឌីន ទោះ​ទទួលវ៉ាក់សាំងហើយក្តី​​ជន​បរទេស​​ឆ្លងចូល​កម្ពុជា​នឹង​ត្រូវ​ធ្វើចត្តាឡីស័កដដែល​។

គិត​ត្រឹម​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះកម្ពុជាមាន​អ្នក​ឆ្លងកូវីដ១៩ ចំនួន​ ៤៥៦នាក់ ជាសះស្បើយ​ចំនួន ៤០៣​នាក់ និង​មិនមានអ្នក​ស្លាប់​នោះ​ទេ ខណៈកាល​ពីព្រឹក​មិញ​នេះ​មាន​​ឆ្លង​ថ្មីចំនួន​៤នាក់៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services