សុខភាព
ជំនាញបសុពេទ្យខេត្តត្បូងឃ្មុំ ចាក់វ៉ាក់សាំងសារទឹកដល់សត្វពាហនៈជាង ៤០០ ក្បាល
ជារៀងរាល់ឆ្នាំនៅរដូវទឹកដំឡើង កម្លាំងជំនាញការិយាល័យផលិតកម្ម និងបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរឃុំ ស្រុក ចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកដល់ គោ ក្របី ក្នុងស្រុកពញាក្រែក និងស្រុកតំបែរ។ ជាក់ស្ដែងឆ្នាំ២០២៣នេះ ធ្វើនៅថ្ងៃទី៣ ៤ ខែសីហា ដោយចាក់វ៉ាក់សាំងដល់សត្វពាហនៈ បានជាង ៤០០ក្បាល។

លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម បសុពេទ្យ បានឱ្យដឹងថា បន្ទាប់ពីការិយាល័យបានទទួលបទបញ្ជាពី.គណៈបញ្ជាការឯកភាពខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំកម្លាំងសហការី សហការជាមួយការិយាល័យធនធានធម្មជាតិ និងបរិស្ថាន មេភូមិ មេឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងសារទឹក ដល់សត្វគោ ក្របីប្រជាកសិករបានចំនួន ២ ស្រុក គឺស្រុកតំបែរ និងស្រុកពញាក្រែក។

សម្រាប់ស្រុកពញាក្រែក បានចាក់វាំក់សាំងសារទឹកគោចំនួន ៦ឃុំ បានចំនួន ៤៥ ក្បាល និងបានផ្តល់សម្ភារបសុពេទ្យ និងវ៉ាក់សាំងដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន ២០ នាក់។ ព្រមទាំងបានផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃការចាក់វ៉ាក់សាំងការពារជំងឺសត្វផងដែរ។

លោក កែន ចាន់សុជាតិ បានឱ្យដឹងទៀតថា រយៈពេល ២ថ្ងៃនេះ គឺថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៣ ក្រុមជំនាញបានចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់ គោ ក្របី នៅស្រុកទាំង២ ខាងលើបានចំនួន ៤០៥ ក្បាល រួចជាស្រេច។ ហើយកម្លាំងនឹងបន្តចាក់វ៉ាក់សាំងដល់សត្វពាហនៈដល់គ្រប់ស្រុក/ក្រុង ក្នុងខេត្តត្បូងឃ្មុំថែមទៀត៕
អត្ថបទ៖ Lem

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


