សុខភាព
មធ្យោបាយបឋម នៅពេលអ្នកតឹងច្រមុះ និងហៀរសំបោរ?
ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយ ឬអាល់ឡែហ្ស៊ី ឬបណ្ដាលមកពីជំងឺផ្សេងៗជាច្រើនទៀត។ ការមានសំបោរខាប់ជាច្រើននៅក្នុងច្រមុះ អាចបណ្តាលឲ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្ដាលចំពោះកុមារ ឬការរលាកនៅក្នុងច្រមុះចំពោះមនុស្សចាស់។
ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តជំហានដំបូងដូចខាងក្រោយនេះ៖
១. ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ។
២. មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរ ហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល។
៣. ឆ្ពង់ទឹកក្ដៅ ឬទឹកសេរ៉ូមប្រៃ។
៤. ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗ។ ការញើសសំបោរអាចនាំឲ្យឈឺត្រចៀក និងមានការបង្ករោគនៅក្នុងច្រមុះ។

៥. ចំពោះអ្នកដែលឈឺត្រចៀក ឬរលាកច្រមុះជាញឹកញាប់ ដែលបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយគេអាចជួយបង្ការបញ្ហាទាំងនេះ បានដោយប្រើថ្នាំបន្តក់ច្រមុះបំបាត់ការតឹងច្រមុះ។
៦. ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការឈឺចាប់។
ប្រយ័ត្ន៖ ការប្រើថ្នាំដំណក់បំបាត់ការតឹងច្រមុះ មិនត្រូវឲ្យលើសពី ៣ដងក្នុងមួយថ្ងៃ និងមិនត្រូវប្រើឲ្យលើសពី ៣ថ្ងៃទេ។ បើការអនុវត្តដូចវិធីខាងលើ មិនបានលទ្ធផលល្អក្នុងរយៈពេល ៣ ថ្ងៃ “សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកកុមារ ឬក្រុមឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


