សុខភាព
ពេទ្យព្រមានថា នៅក្នុងភេសជ្ជៈ ១កំប៉ុង មានផ្ទុកជាតិស្ករពី ១០-២០ស្លាបព្រាកាហ្វេ
អ្នកប្រឈមបញ្ហាពីការទទួលទានផ្អែមខ្លាំងបំផុតគឺកុមារ ព្រោះនៅក្នុងភេសជ្ជៈ១កំប៉ុង មានផ្ទុកជាតិស្ករចាប់ពី ១០-២០ ស្លាបព្រាកាហ្វេ ខណៈសម្រាប់ក្មេងធំ អាយុដល់ ១៨ឆ្នាំ ជាមធ្យម ត្រូវការជាតិស្ករប្រហែលជា ២៥ក្រាម/ថ្ងៃ ដែលស្មើនឹងប្រហែល ៦ស្លាបព្រាកាហ្វេប៉ុណ្ណោះ។ បើសិនជាកុមារផឹកភេសជ្ជៈកំប៉ុងហើយ ទៅទទួលទានសារជាតិផ្អែមផ្សេងបន្ថែមទៀត កាន់តែធ្វើឱ្យសារជាតិស្ករដែលទទួលបាន លើសកម្រិតកំណត់ បង្កជាផលប៉ះពាល់ដល់សុខភាព។ នេះបើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសព្យាបាលជំងឺទូទៅ បញ្ជាក់ឱ្យកម្ពុជាថ្មីដឹង។


១. តើនឹងមានអ្វីកើតឡើង ប្រសិនជាក្មេងទទួលទានសារជាតិផ្អែមច្រើន?
ពេទ្យឯកទេសព្យាបាលជំងឺទូទៅរូបនេះ បញ្ជាក់ថា នៅពេលដែលក្មេងទទួលទានភេសជ្ជៈផ្អែមច្រើន អាចធ្វើឱ្យពួកគាត់លូតលាស់មិនបានល្អ ហើយសតិបញ្ញាក៏ខ្សោយ ព្រោះសារជាតិផ្អែម នឹងធ្វើឱ្យក្មេងលែងសូវឃ្លានសារជាតិដែលចាំបាច់សម្រាប់រាងកាយ ដែលមាននៅក្នុងត្រី សាច់ បន្លែ និងផ្លែឈើ។
២. តើផឹកភេសជ្ជៈផ្អែមច្រើន កើតទឹកនោមផ្អែម?
ពេទ្យឯកទេសរូបនេះ ពន្យល់ថា ពិតណាស់ ថាការទទួលទានសារជាតិផ្អែម ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ប៉ុន្តែវាមិនធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ឬបញ្ហាធ្ងន់ធ្ងរភ្លាមៗទេ វាគ្រាន់តែជាផ្នែកមួយបង្កឱ្យកើតជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ តែយ៉ាងណា ការទទួលទានសារជាតិផ្អែម នៅតែជាហេតុផលបង្កគ្រោះថ្នាក់ដល់សុខភាព។ ព្រោះភាគច្រើននៃក្មេង ដែលកើតជំងឺទឹកនោមផ្អែម គឺផ្តើមចេញពីកត្តាធាត់ កត្តាតំណពូជ ឬកត្តាបញ្ហាជំងឺផ្សេងៗ ដែលប៉ះពាល់ដល់មុខងារលំពែង ទើបធ្វើឱ្យក្មេងកើតជំងឺទឹកផ្អែម ហើយឈានដល់កម្រិតធ្ងន់ធ្ងរ (ជំងឺទឹកនោមផ្អែម ធ្វើឱ្យខូចក្រលៀន និងឈានដល់ការលាងឈាមបាន)។
គួរបញ្ជាក់ថា ភេសជ្ជៈផ្អែមដែលដាក់លក់នៅលើទីផ្សារ គឺសម្រាប់មនុស្សចាប់ពី ១៨ឆ្នាំឡើង ព្រោះក្នុងភេសជ្ជៈទាំងនោះ ក្រៅពីផ្ទុកជាតិស្ករច្រើនហើយ នៅមានផ្ទុកសារជាតិកូកាអ៉ីន កាហ្វេអ៉ីន សារធាតុរក្សាទុក និងសារធាតុផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាពក្មេង៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


