Connect with us

សុខភាព

ស្វែងយល់ពីកង្វះ​អ័រម៉ូន​លូតលាស់ (HGH) និង​ការ​ថប់បារម្ភ​ដែល​មនុស្ស​ពេញវ័យ​ច្រើន​តែ​ព្រងើយ​កន្តើយ

បានផុស

នៅ

ការ​ថប់​បារម្ភ​ អាច​បណ្ដាល​មក​ពី​រឿង​ជា​ច្រើន​ ដូចជា​បញ្ហា​សុខភាព​មិន​ល្អ​ ទំនាក់ទំនង​ ការ​ញាប់ញ័រ ​ភ័យខ្លាច ​ឬ​ព្រួយ​បារម្ភ​ខាង​ហិរញ្ញ​វត្ថុ​ ភាព​តានតឹង​ក្នុង​ជីវិត​គ្រួសារ​ និង​សូម្បី​តែ​អាយុកើនឡើង។

សុខភាព​ខ្សោយ​ ក៏​ជា​កត្តា​មួយបណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ដែល​អាច​ជះ​ឥទ្ធិពល ​មិន​ត្រឹម​តែអ្នក​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គ្រួសារ​ផង​ដែរ។  វា​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​ និង​ធ្វើ​ឲ្យ​យើង​​មិន​ចង់​ចាកចេញ​ពី​ផ្ទះ​ សំងំ​នៅ​ទី​ងងឹត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​នឹង​ពន្យល់​ពី​ទំនាក់ទំនង​រវាង​កម្រិតលូតលាស់នៃអ័រម៉ូន HGH (Human Growth Hormone) ទាប​ ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស ​និង​ការ​ថប់​បារម្ភ​ ដើម្បី​ឱ្យ​អ្នក​បាន​ដឹង ​ពី​គ្រោះថ្នាក់​និង​មូលហេតុ​របស់​វា។

អ្វី​ដែល​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ នោះ​គឺ​កង្វះ​អ័រម៉ូន​លូតលាស់របស់​មនុស្ស​ពេញវ័យ (AGHD) ដែល​អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ នៅ​ក្នុង​វិធី​ជា​ច្រើន​នៃ​រាងកាយ។ ប្រសិន​បើ​ខ្វះ​អ័រម៉ូន​លូតលាស់ ​​នឹង​មាន​ការ​កើន​ឡើង ​ហានិភ័យ​ចំពោះ​បញ្ហា​សុខភាព ​ណាមួយ​ដូច​ខាងក្រោម៖

ជំងឺ​ពុក​ឆ្អឹង ​ជំងឺ​សរសៃឈាម​បេះដូង ​ជំងឺ Atherosclerosis សម្ពាធ​ឈាម​ខ្ពស់​ ភាព​ធាត់ ​ជំងឺ​ទឹកនោម​ផ្អែម​ ប្រភេទ​ទី២ ជំងឺ​វង្វេង​ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ជា​ដើម។

ការ​ព្រួយ​បារម្ភ​ណា​មួយ​នឹង​បណ្ដាល​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង។ ហើយកម្រិត HGH ទាប​ បណ្ដាល​ឱ្យ​មាន​ការ​ថប់​បារម្ភ។ ជា​ពិសេស​គឺ​ចំពោះ​មនុស្ស​ពេញវ័យ ​វា​ច្រើន​តែ​ថយ​ចុះ​អរម៉ូន​កំណើន​ ហើយ​ជះឥទ្ធិពល​យ៉ាង​ហោច​ណាស់​ ផ្នែក​មួយ​នៃ​តំបន់​ទាំង​នេះ។

១. ហេតុអ្វី HGH ទាប​រួម​ចំណែក​ដល់​ការ​ថប់​បារម្ភ?

កម្រិត HGH  ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។  វា​ជួយ​ទ្រទ្រង់​ដល់​ផលិតកម្ម​ កោសិកា​ឈាម​រត់​ ការ​បង្កើត​កោសិកា​ឡើង​វិញ​ ការ​ផលិត​អ័រម៉ូន​ ក្រពេញ​ទីរ៉ូអ៊ីត ​និង​សុខភាព​បេះដូង។ នៅ​ពេល​កម្រិត HGH ទាប ​រាងកាយ​នឹង​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​នៃ​ជំងឺ។

ចំណែក​អ័រម៉ូន​លូតលាស់ ​គាំទ្រ​ដល់​ការ​គេង​ បើ​អ្នក​កង្វះ​ដំណេក​ អាច​បណ្ដាល​ឱ្យ​អស់​កម្លាំង​ ថាមពល​ទាប​ ឆាប់​ខឹង​និង​ថប់​បារម្ភ​កើន​ឡើង។ នៅ​ពេល​ដំណេក​ថយ​ចុះ ​រាងកាយ​នឹង​ផ្ដល់​សំណង ​ដោយ​បង្កើន​ការ​ផលិត​អរម៉ូន​ស្ត្រេស។

អ័រម៉ូន​លូតលាស់ ​ក៏​គាំទ្រ​មុខងារ​ផ្លូវចិត្ត​ផង​ដែរ​ ដូចជា​ដំណើរការ​នៃ​ការ​យល់​ដឹង ​ការ​រៀន​ ការ​ចងចាំ​ និង​ការ​ផ្ដោត​អារម្មណ៍​ផ្សេងៗ។

២. តើ​ដឹង​បាន​យ៉ាង​ម៉េច ​ប្រសិន​បើ HGH ទាប ​កំពុង​បង្ក​ការ​ថប់បារម្ភ​ក្នុង​ខ្លួន?

ដូច​ដែល​យើង​បាន​បញ្ជាក់ ​ការ​ថប់​បារម្ភ​ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន។ ប្រសិន​បើ​ថ្មី​ៗ​នេះ​អ្នក​បាន​ឆ្លង​កាត់​ការ​បែកបាក់ ​ទំនាក់ទំនង ​ឬ​បាត់បង់​ការងារ​ នោះ​គឺ​ជា​បញ្ហា​ដែល​អាច​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ដល់​ការ​ថប់បារម្ភ។

ជំងឺ​និង​របួស​ ជា​រឿយៗ​បង្កើន​កម្រិត​ស្ត្រេសរបស់​មនុស្ស​ម្នាក់។ ដូច្នេះ​​ហើយ​ ទើប​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ការ​ថប់បារម្ភ​ ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ ដែល​អាច​ធ្វើ​ឲ្យ HGH ចុះ​ទាប ។

៣. តើ​ដឹង​យ៉ាង​ម៉េច​ថា​កម្រិត HGH ទាប​បណ្ដាល​ឱ្យ​មាន​ការ​ថប់​បារម្ភ​ក្នុង​ជីវិត?

រឿង​ដំបូង​ដែល​ត្រូវ​មើល ​គឺ​កាលៈទេសៈ​បច្ចុប្បន្ន​នេះ។ តើ​អ្នក​បាន​បាត់បង់​ការងារ​ បែកបាក់ ​ឈឺ​ឬ​រង​របួស? ការ​ផ្លាស់ប្ដូរ​រូបរាង ​ដូចជា​ស្នាម​ជ្រួញ​ ឡើង​ទម្ងន់ ​ឬ​ជ្រុះ​សក់​ ធុញទ្រាន់​ អារម្មណ៍​មិន​ល្អ ​គេង​មិន​បាន​គ្រប់គ្រាន់ (តិច​បំផុត ៧ ម៉ោង) ឬ​បរិភោគ​មិន​ត្រឹមត្រូវ​ជា​ដើម។

បញ្ហា​នីមួយ​ៗ​អាច​មាន​ឫសគល់​ក្នុង HGH ទាប​ និង​ការ​ថប់បារម្ភ។ មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី​ដឹង​ច្បាស់​ គឺ​ត្រូវ​ទាក់ទង​អ្នក​ឯកទេស​ខាង​អ័រម៉ូន ​ដែល​អាច​ដំណើរការ​តេស្ត​ឈាម​ រោគ​វិនិច្ឆ័យ​ដើម្បី​វាស់​កម្រិត​អ័រម៉ូន។

៤ . តើ​អាច​ធ្វើអ្វី​បាន​ដើម្បី​បញ្ច្រាស HGH ទាប​និង​ការ​ថប់​បារម្ភ​បាន?

វិធី​ល្អ​បំផុត​ដើម្បី​បញ្ច្រាស​កម្រិត​ទាប​នៃ HGH គឺ​ត្រូវ​កាត់​បន្ថយ​ការ​ថប់​បារម្ភ ​និង​ស្ដារ​សុខុមាលភាព​ផ្លូវចិត្ត​ឡើង​វិញ​ តាម​រយៈ​ការ​ព្យាបាល​កម្រិត HGH ដែល​មាន​នៅ​ក្នុង​ខ្លួន។

ជាពិសេស ​គឺ​ការ​ចាក់​បញ្ចូល​អ័រម៉ូន​ការ​លូតលាស់​ប្រចាំថ្ងៃ​របស់​មនុស្ស ​ដែលអាចផ្ដល់​ឱ្យ​រាងកាយ​នូវ​អ្វី​ដែល​បាត់ ​ដោយ​បង្កើត​ស្ថានភាព​នៃ​តុល្យភាព​អ័រម៉ូនធ្វើ​ឲ្យ​ស្ថិរភាពនៃ​អារម្មណ៍​ប្រសើរ​ឡើង​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ប្រើក្រែមកំដៅថ្ងៃSPFប៉ុន្មានជាន់ទើបការពារ​មហារីកបាន?

ចុចអាន៖ ស្ដ្រី​មានហានិភ័យ ឆ្លងជំងឺកាមរោគ ច្រើនជាងបុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

វៀតណាម ជាប់ចំណាតថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៧ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម