Connect with us

សុខភាព

ក្រុមឯកទេសចុះត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់សុខាភិបាលឯកជន

បានផុស

នៅ

សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយ រដ្ឋលេខាធិការ ជាទីប្រឹក្សា អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជន របស់មន្ទីរពហុព្យាបាល អឃីតសែនសុខ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន គឺដើម្បីឱ្យបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ។ ដូចនេះ គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត លក្ខណ្ឌបទដ្ឋានបច្ចេកទេស ទាំងធនធានមនុស្សដែលមានសមត្ថភាពជំនាញ និងបទពិសោធន៍ច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការចុះបញ្ជីគណៈវិជ្ជាជីវៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ សម្ភារ បរិក្ខារពេទ្យ ឱ្យបានត្រឹមត្រូវ។

ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញរបស់ មន្ទីរពហុព្យាបាល អឃីតសែនសុខ និងការសួរនាំឱ្យមានការបំភ្លឺបន្ថែម ផ្ទៀងផ្ទាត់មក ក្រុមការងារក៏បានធ្វើការចុះត្រួតពិនិត្យជាក់ស្តែងនៅតាមជាន់ និងបន្ទប់នីមួយៗ អំពីដំណើរការ នៃការបម្រើសេវា អពីសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ វះកាត់ និងឧបករណ៍ សម្ភារ ឱសថ តាមកម្រិតជំនាញនៃការផ្តល់សេវា។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រោយការត្រួតពិនិត្យ ក្រុមការងារបានរកឃើញពីចំណុចល្អ និងការខ្វះខាតមួយចំនួនដែលតម្រូវឱ្យភាគីខាងមន្ទីរពហុព្យាបាលធ្វើការកែតម្រូវ និងបំពេញបន្ថែមឱ្យបានល្អក្នុងរយៈពេលកំណត់ជាក់លាក់មួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៣៦ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម