សុខភាព
ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត!
១) អ្វីទៅជារបួសគ្រាំទ្រូង-សួត
– គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង (សួត បេះដូង សរសៃឈាមធំ…)
– ជាជំងឺដែលអាចមានការគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ
– ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព

២) មូលហេតុ
– គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%

– គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅឋាន តិចជាង ៤០%
– ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– មនុស្សក្រោមអាយុ ៥០ឆ្នាំ
– បុរសមានរហូតដល់ ៧៨%
– ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ
– ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖
– របួសប៉ះទង្គិចក្បាល ៤០% នៃករណី
– របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%
– របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%

៤) រោគសញ្ញា៖
– ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច
– ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់
– ទឹកមុខស្លេកស្លាំង
– ថប់ដង្ហើម ឬហត់
រោគសញ្ញារួមផ្សំ៖
– ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក
– បែកញើសជោគខ្លួន
– អ្នកជំងឺឡេះឡះ
៥) ផលវិបាក៖
– សម្ពាធឈាមចុះទាប
– កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប
– អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង
៦) រោគវិនិច្ឆ័យ៖
– ការពិនិត្យគ្លីនិក
– ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)
– ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)
– ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)

៧) ការព្យាបាល
– ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម
– វះកាត់បើកទ្រូងដើម្បីឃាត់ឈាម និងព្យាបាលរបួសសរីរាង្គក្នុងទ្រូង ក្នុងករណីធ្ងន់ធ្ងរ
– ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក
– អ្នកជំងឺត្រូវសម្រាក និង តាមដាននៅក្នុងមន្ទីរពេទ្យ
– តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ
៨) វិធីការពារ
– គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា
– កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
– គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស
– សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរបួសគ្រាំគ្រាទ្រូង-សួត ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រុមគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃជំងឺទ្រូង-សួត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ របបអាហារត្រឹមត្រូវ សម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


