Connect with us

សុខភាព

ស្វែងយល់​អំពី ​ជំងឺ​ដុំ​សាច់​របស់​ស្រោម​ខួរក្បាល​!

បានផុស

នៅ

​ដុំ​សាច់​នេះ​គឺ​វា​បានកើត​ឡើង​ពី​ស្រោមខួរ​ក្បាល​របស់​យើង ហើយ​គេ​សង្កេតឃើញថា ​វា​កើត​លើ​ស្ត្រី​ច្រើនជាង​បុរស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វីខ្លះ​?

– ការរីកលូតលាស់​រប​ស់​ដុំ​សាច់​នេះ​មាន​សភាព​យឺតយ៉ាវ ដូច្នេះ​រោគសញ្ញា​របស់​វា​អាស្រ័យ​ទៅតាម​ទំហំ និង ទីកន្លែង​របស់​វា ។​

– រោគសញ្ញា​ដែល​ជួបប្រទះ​ញឹកញាប់​ដូចជា​៖

• ឈឺក្បាល​

• ប្រកាច់​

• មើល​ពុំ​ច្បាស់​

• ភាព​ខ្សោយ​អវយវៈ​

• និង​ប្រសិនបើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​។​

​ខ​) មូលហេតុ​៖

​រហូតមកដល់​បច្ចុប្បន្ន​នេះ នៅ​ពុំទាន់​មានការ​ស្រាវជ្រាវ​ណា ដែល​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​របស់​ជំងឺ​នេះ​ទេ​។​

​គ​) តើ​មាន​មធ្យោបាយ​អ្វីដែល​អាចឲ្យ​យើង​ដឹងថា ​មាន​ដុំ​សាច់​ប្រភេទ​នេះ​?

– កា​ថត​ដោយ​ម៉ាស៊ីន CT Scan ឬ MRI អាច​អោយ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន ដោយ​ឆាប់រហ័ស​បំផុត​។​

​ឃ​) ការព្យាបាល​៖

– ការវះកាត់​ជា​មធ្យោបាយ និង​ជា​ជម្រើស​ដំបូង​បំផុត ដើម្បី​ព្យាបាល ដុំ​សាច់​ប្រភេទ​នេះ ហើយ​ប្រសិនបើ​ការវះកាត់​នោះ​ពុំ​អាច​យក ដុំ​សាច់​នោះ​ចេញ​អស់ យើង​ត្រូវ​បន្ត​ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី (Radiation therapy)​។ លើសពីនេះទៅទៀត ប្រសិនបើ​ដុំ​សាច់​នេះ​តូច ហើយ​ស្ថិតនៅ​ទីកន្លែង​ដែល​លំបាក និង​គ្រោះថ្នាក់​បំផុត គេ​អាច​ធ្វើ​ការព្យាបាល​ដោយ Radiosurgery ។​

«​ដូចនេះ​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ និង​រោគសញ្ញា​ដូច​បាន​ជម្រាបជូន​ខាងលើ សូមមេត្តា​អញ្ជើញ​មកជួប​ជាមួយ​ក្រុមការងារ​វេជ្ជ​បណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ខ្លីៗ​អំពី​ដំណាក់កាល​ផ្សេងៗ នៃ​ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម