Connect with us

KPT+

លាក់មិនជិតទេ! នេះជាអត្តចរិតមនុស្សកើតខែមេសា

បានផុស

នៅ

មនុស្សប្រុសស្រីណាដែលកើតខែមេសា ជាមនុស្សចិត្តក្ដៅបន្តិច ប៉ុន្តែក្លាហានមិនងាយចុះញមនឹងទុក្ខលំបាក ជាពិសេសជាបុគ្គលចូលរាប់ញាតិ រួសរាយរាក់ទាក់ ឆាប់ស្គាល់គេ និងចេះជួយទុក្ខធុរៈអ្នកដទៃ មិនចេះប្រកាន់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកើតខែក្តៅនេះ ភាគច្រើនជាមនុស្សស្មោះត្រង់ណាស់មិនថាការងារ​ ញាតិមិត្ត ឬស្នេហាក្ដី។ ពេលខ្លះគេឆ្លាត​​ ពេលខ្លះល្ងង់គួរឱ្យស្រឡាញ់ ហើយក៏ជាមនុស្សស្រឡាញ់ធម្មជាតិនិងអភិរក្សបរិស្ថានផងដែរ។ យ៉ាងណាក្ដី ពេលខ្លះអ្នកកើតខែមេសាហាក់ដូចជាខ្សោយកម្លាំងចិត្តម្តងម្កាល ពោលគឺឆាប់អន់ចិត្តនិងបាក់ទឹកចិត្តភ្លាមៗ។

ក្រៅពីនោះ គេជា​មនុស្ស​ចង់​ដឹង​ចង់​ស្គាល់​អ្វី​ថ្មី​ៗ​ ចង់​ចេះចង់ដឹងច្រើន​ ហើយ​មិន​ងាយ​នឹង​ចុះ​ចាញ់​អ្វី​ទេ ពេល​តាំង​ចិត្ត​ថា​ចង់​ដឹង​អ្វី​មួយហើយ​។

មួយវិញទៀត ​​គេនេះជា​ជា​មនុស្ស​ស្ងប់ស្ងាត់​​បន្តិច​​​ តែ​មិន​ដែល​​លាក់​អារម្មណ៍​ក្នុង​ការ​ចង់​ដើរ​លេង​ទៅ​កន្លែង​ណា​មួយឡើយ​។ គេ​មិន​និយាយ​ច្រើន​ទេ ថាទៅគឺទៅ ថាអត់គឺអត់។ អ្នកខែនេះ ក៏ជាបុគ្គល​ចចេសបន្តិចដែរ​​ ដោយ​សារ​ការ​​ចចេសរឹងរូស ទើប​អ្នក​ដទៃងាយ​មើលដឹងទឹកចិត្តគេយ៉ាងងាយ តែ​តាម​ពិត​ទៅ​គេ​ស្លូត ឆាប់​ខឹង​ ឆាប់​ភ័យ​​ ឆាប់​អរ​ណាស់ ហើយឆាប់បាត់ដូចគ្នា។

មនុស្សមានកំណើតក្នុងខែមេសា ​ចូលចិត្ត​រៀន​រស់ដោយ​មិន​ពឹង​អ្នក​ដទៃ និង​ស្រឡាញ់សេរីភាពដោយមិន​មិន​ចូលចិត្ត​ឲ្យ​អ្នកដទៃ​មក​គ្រប់គ្រង​ខ្លួន​ប៉ុន្មាន​ឡើយ​ និយាយរួមជាមនុស្សឯករាជ្យ។

ក្នុង​រឿង​ស្នេហា​វិញ​ មនុស្ស​កើត​ក្នុង​ខែ​នេះ​​ មានភាព​ស្មោះ​ត្រង់​ជា​មួយ​នឹង​អ្នក​ដែល​ខ្លួនគេ​បាន​ជ្រើស​យក​ណាស់​ ។ គេជា​មនុស្ស​ដែល​មាន​ភាព​ផ្អែម​ល្ហែម​ ​មានបេះដូង​​ស្រស់​បំព្រង​ ស្រឡាញ់មួយដឹងមួយ មិនចេះញ៉ែញ៉ងផ្ដេសផ្ដាសទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

ចុចអាន៖ លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ

ចុចអាន៖ បកស្រាយនិស្ស័យមនុស្សកើតខែមីនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម