ព័ត៌មានអន្ដរជាតិ
ខែមេសាឆ្នាំនេះ បំបែកកំណត់ត្រា ក្លាយជាខែមេសាក្តៅបំផុត ក្នុងប្រវត្តិសាស្រ្ត
សេវាផ្លាស់ប្តូរធាតុអាកាសរបស់សហភាពអឺរ៉ុប Copernicus (C3S) បានឲ្យដឹងថា ពិភពលោក បង្កើតប្រវត្តិសាស្រ្តថ្មីជាមួយខែមេសាដែលក្តៅបំផុតមិនធ្លាប់មានសោះក្នុងកំណត់ត្រា ហើយក្នុងមួយខែមេសានោះទៀតសោត កម្តៅបានហក់ឡើងបំបែកកំណត់ត្រាចំនួន១១លើកជាប់ៗគ្នា។

យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃពុធទី៨ខែឧសភាថា ខែមេសាឆ្នាំ២០២៤ គឺក្តៅជាងខែមេសាណាណាទាំងអស់ ចាប់តាំងពីកំណត់ត្រាបង្កើតឡើងក្នុងឆ្នាំ១៩៤០មក។
សីតុណ្ហភាពខ្យល់សម្រាប់ខែនេះគឺ១៥.០៣អង្សាសេ ពោលគឺលើសកម្រិតមធ្យមខែមេសាឆ្នាំ១៩៩១ដល់២០២០ ចំនួន ០.៦៧អង្សាសេ និងលើសពីកំណត់ត្រាចាស់ឆ្នាំ២០១៦ ចំនួន០.១៤អង្សាសេ។

ស្របពេលជាមួយគ្នានោះ សីតុណ្ហភាពពិភពលោកជាមធ្យម សម្រាប់រយៈពេល១២ខែចុងក្រោយនេះ គិតចាប់ពីខែឧសភាឆ្នាំ២០២៣ដល់ខែមេសាឆ្នាំ២០២៤ ក៏ឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្តផងដែរ ពោលគឺលើសពីឆ្នាំ១៨៥០ដល់១៩០០ ចំនួន ១.៦១អង្សាសេ។
អឺរ៉ុបគឺជាទ្វីបក្តៅខ្លាំងបំផុតនៅលើផែនដី ដោយសីតុណ្ហភាពនៅទីនោះ កើនលើសពីកម្រិតមធ្យមឆ្នាំ១៩៩០ដល់២០២០ ចំនួន១.៤៩អង្សាសេ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្វីត្រូវសង្ស័យឡើយ គេដឹងថា កត្តាដែលរុញអាកាសធាតុពិភពលោក ឲ្យឡើងក្តៅសឹងឆេះបែបនេះ គឺបណ្តាលមកពីបាតុភូត El Nino។
សាស្រ្តាចារ្យ Carlo Buontempo នាយក C3S និយាយថា “El Nino បានឡើងដល់ចំណុចកំពូលកាលពីដើមឆ្នាំនេះ ហើយសីតុណ្ហភាពលើផ្ទៃសមុទ្រនៅតំបន់ត្រូពិកភាគខាងកើតប៉ាស៊ីហ្វិក បានឈានដល់កម្រិតខ្ពស់។ យ៉ាងណា ពេល El Nino កន្លងផុត, ពិភពលោកក៏នឹងត្រូវបន្តរងទុក្ខដោយសារអាកាសធាតុដុតរោលផងដែរ ព្រោះតែថាមពលដែលជាប់ក្នុងមហាសមុទ្រ និងបរិយាកាសបង្កើតឡើងដោយឧស្ម័នផ្ទះកញ្ចក់”។
ក្រៅពីអឺរ៉ុប តំបន់ដែលគេមើលឃើញថារងការវាយប្រហារខ្លាំងដោយរលកកម្តៅ គឺអាស៊ីអាគ្នេយ៍ ដោយសីតុណ្ហភាពនៅហ្វីលីពីន បានឡើងដល់ជាង៥០អង្សាសេ ចំណែកនៅប្រទេសកម្ពុជាវិញ អាកាសធាតុក៏ក្តៅខ្លាំងមិនធម្មតាដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហុងកុង ជួបខែមេសាក្តៅបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ១៤០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


