វិធី ៥ យ៉ាង​ដើម្បី​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត​​ក្នុង​ពេល​បច្ចុប្បន្ន​កាន់​តែ​ប្រសើរ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធី ៥ យ៉ាង​ដើម្បី​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត​​ក្នុង​ពេល​បច្ចុប្បន្ន​កាន់​តែ​ប្រសើរ

បានផុស

នៅ

សង្គម​បច្ចុប្បន្ន​នេះ​កំពុងតែ​មាន​ជំងឺ​រាតត្បាត​ជា​សកល ​បើ​ទោះបី​ជា​ជំងឺ​នេះ​មាន​សភាព​ធូរស្រាល​នៅ​ផ្នែក​ខ្លះ​ក្ដី​ តែ​ស្ថានភាព​នៅ​តែ​មិន​ទាន់​ល្អ​ប្រសើរ​ដូច​ពី​មុន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ប្រការ​សំខាន់​គួរតែ​ថែរក្សា​ខ្លួនឯង​ឲ្យ​បាន​ល្អ​ និង​ជៀសវាង​ធ្វើ​ទម្លាប់​ណា​ដែល​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​កាន់​តែ​ទ្រុឌទ្រោម​បន្ថែម​ទៀត។

១. សម្រាក​ឲ្យបាន​ច្រើន​ទោះ​រវល់​យ៉ាងណា

ប្រសិនបើ​​ឃើញ​ថា​ភ្នែក​របស់​យើង​ចូលចិត្តផ្ដោត​អារម្មណ៍​លើ​អេក្រង់​កុំព្យូទ័រ​ជាង​ នេះ​ជា​ពេល​មួយ​ដែល​គួរតែ​ឲ្យ​រាងកាយ​និង​ភ្នែក​បាន​សម្រាក​ហើយ។ បើ​មិន​សម្រាក​ យើង​អាច​នឹង​មាន​បញ្ហា​ដោយ​ការ​ឈឺក្បាល​ប្រកាំង​ មក​ពី​ចាំងភ្នែក​ពី​អេក្រង់​ទាំង​នោះ។

ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺក្បាល​ មិន​អាច​ជួយ​ដល់​ផលិតភាព​និង​សុខភាព​ផ្លូវ​ចិត្ត​បានទេ។ ព្រោះ​រោគ​ទាំង​នោះ​បណ្ដាល​មក​ពី​​យើង​កំពុងតែ​ទទួល​រង​ពី photophobia (ភាព​ប្រែប្រួល​នៃ​ពន្លឺ) ។

. កុំ​ចំណាយ​ពេល​ច្រើន​ពេក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

​មាន​ចលនា​សង្គម​ជា​ច្រើន​បាន​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​ នៅ​លើ​បណ្ដាញ ​ដូចជា​ការ​ផ្ទុះ​ឡើង​ភ្លាមៗ​នៃ​អំពើ​ហិង្សា ​កំហឹង​ និង​ការ​ឈ្លោះ​ប្រកែក​ដៀមដាម​គ្នាទៅវិញទៅមក។ នេះ​ជា​រឿង​សំខាន់​ដើម្បី​រក្សាខ្លួន​យើង​ឲ្យបាន​ល្អ​ និង​ទទួល​បាន​ការ​ជូនដំណឹង​ពី​បញ្ហា​បច្ចុប្បន្ន​។ ចំណែក​ការ​ចំណាយ​ពេល​វេលា​ច្រើន​ពេក​ចំពោះ​រឿង​នោះ ​គឺជា​រូបភាព​រំខាន​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​យើង។

៣. និយាយ​ជាមួយ​មិត្តភ័ក្ដិ​និង​ក្រុមគ្រួសារ​បើ​មាន​ការ​ថប់បារម្ភ​ដោយ​គ្មាន​ហេតុផល

ចងចាំ​ជា​និច្ច​ថា ​យើង​មាន​មនុស្ស​នៅ​ជុំវិញ​ដែល​មាន​ឆន្ទៈ​ស្ដាប់​រឿង​របស់​យើង។ នេះ​មិនមែន​ជា​ពេល​វេលា​ដែល​ត្រូវ​បិទ​ខ្លួនឯង​ពី​ជំនួយ​ទេ។ ចំណាយ​ពេល​ច្រើន​នៅ​ផ្ទះ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ ហើយ​នោះ​ជា​ឯកសិទ្ធិ​រួច​ទៅ​ហើយ។

. ពិគ្រោះ​ជាមួយ​អ្នក​ផ្ដល់​យោបល់​ ឬ​គ្រូពេទ្យ​ចិត្តសាស្ត្រ​

ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​នៅ​ពេល​ដែល​មាន​រឿង​លំបាក។ ការ​ដែល​​យើង​រួញរា​ ខ្មាសអៀន ​គឺ​មិន​អាច​ជួយ​ដោះស្រាយ​នូវ​អារម្មណ៍​មិន​ស្រួល​ចិត្ត​នោះ​បាន​ឡើយ។

៥. ​ផ្ដោត​អារម្មណ៍​ដោយ​ចំណាយ​ពេល​ខ្លះ​លើ​ចំណូលចិត្ត

ការ​ចំណាយ​ពេល​និង​កម្លាំង​ច្រើន​ពេក​លើ​ការងារ​ដែល​យើង​ស្រឡាញ់ ​អាច​នាំ​ឱ្យ​យើង​ស្អប់​ការងារ​នោះ​ដោយ​មិន​ដឹង​ខ្លួន។ យើង​នឹង​ចាប់ផ្ដើម​ផ្សារភ្ជាប់​ជាមួយ​ភាព​តានតឹង ​និង​មិន​សប្បាយចិត្ត​ជាមួយ​រឿង​ខ្លះ។

ផ្ទុយទៅវិញ​ចំណាយ​ពេល​ខ្លះ​ទៅ​លើ​អ្វី​ដែល​យើង​គិត​ថា ​យើង​ចូលចិត្ត​ធ្វើ​នៅ​ក្រៅ​ការងារ។ យើង​ក៏​អាច​អាន​រឿង​ប្រលោមលោក ដេរ​ប៉ាក់ ​ដុត​នំ ​ធ្វើម្ហូប​ឬ​ជិះកង់​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី​តន្ត្រី​ ត្រូវ​ទុក​ថាជា​ឱសថ​ព្យាបាល​មនុស្ស​បាក់​ទឹកចិត្ត​បាន

ចុចអាន៖វិធី​ការពារ​អារម្មណ៍​ខ្លួនឯង នៅ​ពេល​មាន​គេ​បំពាន​ទឹក​ចិត្ត​មាក់ងាយ​មក​លើ​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៥ នាទី មុន

កុំឱ្យញាតិមិត្តឆ្លងបន្ត សូមប្រញាប់ធ្វើតេស្ត ចត្តាឡីស័ក ប្រសិនធ្លាប់ពាក់ព័ន្ធទាំងជំងឺកូវីដទាំង១៧៥រូបនេះ

សុខភាព១២ នាទី មុន

ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ​

ព័ត៌មានជាតិ២០ នាទី មុន

ពលរដ្ឋស្នើអាជ្ញាធរចូលអាស្រ័យផលក្នុងដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ

កូវីដ-១៩៣៩ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលថាវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​គឺជាបទពិសោធន៍ដែលខេត្តនានាគួរយកទៅអនុវត្តតាម

កូវីដ-១៩៥១ នាទី មុន

ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ‑១៩កើនឡើងជិត៣០០នាក់ និងស្លាប់៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services