KPT+
វិធីការពារអារម្មណ៍ខ្លួនឯង នៅពេលមានគេបំពានទឹកចិត្តមាក់ងាយមកលើយើង
មនុស្សមិនល្អតែងប្រើទម្លាប់អាក្រក់របស់គេមកបំពានលើយើង ហើយយើងតែងទម្លាប់យកចិត្តទុកដាក់ ចំពោះរឿងដែលមនុស្សនោះកំពុងគិតឬធ្វើ។ យើងអាចឈឺចាប់ស្រែកយំ តែកុំហួសហេតុឲ្យអារម្មណ៍ទោរទន់តាមប្រភេទមនុស្សធុនហ្នឹង! ទោះគេលើកទាំងបក្សមកទៀត ក៏កុំភ័យខ្លាច គួរបង្រៀនខ្លួនឲ្យនឹងនជាមួយអារម្មណ៍ដែលអ្នកទាំងនោះព្យាយាមសាបព្រូសដាក់យើង ។
១. យកចិត្តទុកដាក់ ប៉ុន្តែកុំបារម្ភជ្រុលពេក

ការព្រួយបារម្ភ បញ្ហាគឺមាននៅគ្រប់ទីកន្លែងក្នុងជីវិតរបស់មនុស្សម្នាក់ៗ ។ កុំចំណាយពេលជាមួយអារម្មណ៍មិនសប្បាយចិត្ត ឬថប់បារម្ភពីអ្នកដទៃ ដែលគិតមិនល្អពីយើង។ ព្យាយាមកុំឲ្យអារម្មណ៍របស់យើងមានបញ្ហា ហើយកុំចំណាយពេលវេលាដើម្បីព្យាយាមអានគំនិតអ្នកដទៃ។
២. កុំយកយោបល់របស់ពួកគេជាសារៈសំខាន់សម្រាប់យើង

ឈប់ខ្វល់ពីអ្វីដែលជនចម្លែកទាំងនោះគិតពីយើង ប្រសិនបើចូលចិត្តច្រៀងនៅពេលយើងដើរក្នុងឧទ្យានឬក្នុងតំបន់របស់យើង ហើយមានអ្នកណាម្នាក់ដែលឆ្លងកាត់មើលយើងប្លែកៗ កុំបារម្ភ កុំខ្វល់ រឿងណាដែលធ្វើឲ្យយើងសប្បាយចិត្ត ក៏ធ្វើទៅ បើរឿងនោះមិនបានធ្វើឲ្យគេឈឺចាប់។
៣. ប្រើមតិប្រតិកម្មទៅវិញ
ប្រសិនបើយើងទទួលបានប្រតិកម្មអវិជ្ជមានពីមនុស្សសំខាន់នៅក្នុងជីវិត ដូចជាចៅហ្វាយឬមនុស្សជាទីស្រលាញ់ សាកល្បងគិតមើលសិន កុំទាន់អាលខឹង។ បើចៅហ្វាយនិយាយត្រូវ ហើយយើងបែរជាមិនយកចិត្តទុកដាក់ មិនផ្លាស់ប្ដូរអាកប្បកិរិយាឲ្យប្រសើរ នោះគាត់ពិតជានិយាយត្រូវមែនហើយ។
តែបើចៅហ្វាយសើចចំអក នៅពេលដែលយើងធ្វើរឿងត្រឹមត្រូវដែលមិនបានប៉ះពាល់កិត្តិយសអ្នកណា នោះចាំប្រតិកម្ម។ កុំធ្វើការសន្មតពីអ្វីដែលមនុស្សផ្សេងទៀតកំពុងគិត ទោះបីយ៉ាងណាត្រូវប្រាកដថាយើងពិតជាមានភស្តុតាងត្រឹមត្រូវ។
៤. ដាក់គោលដៅរបស់យើងជាមុនសិន
យើងប្រហែលជាមានគោលដៅខុសគ្នាខ្លាំង ចំពោះគ្រួសារនិងមិត្តភ័ក្ដិ។ ឬចង់រៀនបានពិន្ទុខ្ពស់នៅសាលាប៉ុន្តែមិត្តភ័ក្ដិរបស់យើងបែរជាសើចចំអកយើង។ នេះមិនមែនជាបញ្ហាឡើយ ដែលពួកគេគិតលើយើងបែបនោះ សំខាន់គឺគោលដៅរបស់យើងទៅវិញទេ។

គោលដៅរបស់យើងមិនត្រូវបានកំណត់ដោយមនុស្សផ្សេងទៀតឡើយ។ បើគ្មានគោលដៅច្បាស់លាស់ទេនោះអាចជាមូលហេតុដែលធ្វើឲ្យយើងជាមនុស្សងាយនឹងខ្វល់ខ្វាយ ពីអ្វីដែលអ្នកដទៃគិតលើយើង ព្រោះយើងពិតជាគ្មានផែនការសម្រាប់ជីវិតខ្លួនឯងដូចគេថាមែន។
៥. ផ្ដល់តម្លៃដល់គុណតម្លៃរបស់ខ្លួនឯង
បើគេចំអកមើលងាយដល់គុណតម្លៃរបស់យើងជារឿងរបស់ពួកគេ ដាច់ខាត កុំវាយដំ កុំវាយតម្លៃខ្លួនឯងព្រោះសំដីរបស់គេ។ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួនឯងជាជាងត្រូវបានបោកបញ្ឆោតដោយអ្នកដទៃ។
៦. ត្រូវចងចាំថាយើងមិនចាំបាច់ជាមនុស្សមានប្រជាប្រិយទេ

ជីវិតមិនមែននៅរៀនវិទ្យាល័យទេ នេះមិនមែនជាបញ្ហាឡើយ ប្រសិនបើយើងមិនមែនជាអ្នកមាន ខ្ពស់សង្ហា ឆ្លាត ពូកែគ្រប់រឿង ហើយមិនមែនជាមនុស្សមានប្រជាប្រិយភាព។
យើងតែម្នាក់មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ដូច្នេះកុំព្យាយាមនាំឈឺចាប់។ និយាយទេ ចំពោះរឿងដែលយើងមិនចង់ធ្វើ។ ត្រូវមានឆន្ទៈធ្វើអ្វីមួយដែលប្រឆាំងនឹងហ្វូងមនុស្សអវិជ្ជមាន ប្រសិនបើគ្រប់រឿងដែលយើងកំពុងធ្វើគឺត្រឹមត្រូវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើយ៉ាងម៉េចដើម្បីរកខ្លួនឯងឃើញ នៅក្នុងពិភពលោកនេះ ថាអ្នកជានរណា
ចុចអាន៖ហេតុអ្វីតន្ត្រី ត្រូវទុកថាជាឱសថព្យាបាលមនុស្សបាក់ទឹកចិត្តបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


