ចង់​ធ្វើការ​តាម​របៀប​ឯករាជ្យ អាច​ត្រៀម​ចាត់ចែង​ជំនាញ​ពី​ពេល​នេះ​ទៅ​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ចង់​ធ្វើការ​តាម​របៀប​ឯករាជ្យ អាច​ត្រៀម​ចាត់ចែង​ជំនាញ​ពី​ពេល​នេះ​ទៅ​

បានផុស

នៅ

ទម្រាំ​ក្លាយ​ជា​បុគ្គល​ដែលមាន​ការងារ​ឯករាជ្យ​ (មិន​រើស​ពេលវេលា​ទីកន្លែង) ជា​ទីប្រឹក្សា អ្នក​ពិគ្រោះ​ឬ​ជំនាញ​ក្រៅ​ម៉ោង​ដទៃទៀត​​មិនមែន​ងាយស្រួល​នោះ​ទេ ​តែ​មាន​គុណសម្បត្តិ​ដ៏​ល្អ​ គឺ​រង​សម្ពាធ​ទាប និង​ឬ​ទទួល​បាន​ការងារ​ច្រើន​កន្លែង​ផង ចំណូល​ក៏​កើន​ទៅតាមនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​មេរៀន​ធំៗ មួយ​ចំនួន​ដែល​គួរ​ស្វែង​យល់ ​មុន​នឹង​អាច​ក្លាយជា​អ្នកធ្វើ​ការងារ​ឯករាជ្យ​បាន។

១. មាន​វិន័យកំណត់​ម៉ោង​ធ្វើការ​ដោយ​ខ្លួនឯង

នៅ​ពេល​ចាប់ផ្ដើម​ធ្វើការ​ដោយ​ខ្លួនឯង ​ដំបូង​អ្នក​អាច​រំភើប​នឹង​អាជីវកម្ម​ថ្មី​ ហើយ​អាច​នឹង​នៅ​ស្អិត​ជាប់​ជាមួយ​កុំព្យូទ័រ​ទាំង​យប់​ទាំង​ថ្ងៃ។

ប៉ុន្តែ​អ្នក​មិន​គួរ​ធ្វើការ​ច្រើន ​រហូត​មិន​មាន​ពេល​វេលា​សម្រាប់​អាហារ​ថ្ងៃត្រង់​ជាមួយ​មិត្តភ័ក្ដិ​ឡើយ។  ត្រូវ​ទម្លាប់​ដាក់​កាលវិភាគ ជួប​ជាមួយ​មិត្តភ័ក្ដិ​ជជែក​លេង ជ្រើសរើស​ការ​គេង​ក្រោយ​អាហារ​ថ្ងៃត្រង់​ជា​ដើម។ ទម្លាប់​ខ្លួន​ភ្ញាក់​ពី​ព្រលឹម​ ព្រោះ​ខួរក្បាល​នឹង​ដំណើរការ​ល្អ​នៅ​ពេល​ព្រឹក​ ហើយ​ត្រូវ​ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព​ ជា​ប្រចាំ​ផង​ដែរ។

២. រចនា​សម្ព័ន្ធ​មាន​របៀបរៀបរយ

វា​ពិត​ជា​មាន​សារៈសំខាន់​បំផុត ​ទោះបី​ជា​អ្នក​ធ្វើការ​ដោយខ្លួនឯង​ក៏ដោយ។ កុំ​រៀប​ចំ​ជីវិត​ការងារ​ពី​ផ្ទះ​រញ៉េរញ៉ៃ ​ហើយ​ក៏​កុំ​ភ្លេច​ស្ដាប់​រាងកាយ​ខ្លួន​ឯង​ខ្លះ​ដែរ ថា​ចង់​បាន​អ្វី​ខ្លះ។

រចនា​សម្ព័ន្ធ​មាន​របៀបរៀបរយ​ ជីវិត​ក្នុង​ក្របខ័ណ្ឌ​ការងារ​ឯករាជ្យ​ក៏​រលូន​ ទោះបី​គ្មាន​សំពាធតែ​ក៏​ត្រូវ​ឧស្សាហ៍​មើល​អ្នក​ជុំវិញ​ខ្លួន។ គួរ​លៃ​ពេល ​ជួបជុំ​មិត្ត​ គ្រួសារ​​កុំ​បំភ្លេច​ពួកគេ​ ហើយ​កុំចង់​ឯករាជ្យ​ទាំង​ការងារនិង​មនុស្ស​ជា​ទី​ស្រលាញ់​ផ្សេង​ទៀត ឲ្យ​សោះ។ ចាប់ផ្ដើម​សាងសង់​រចនា​សម្ព័ន្ធ​របស់​អ្នក ​ប៉ុន្តែ​ត្រូវ​ចងចាំ​ថា  ​ត្រូវ​ពិនិត្យ​ពិចារណា​ដោយ​ខ្លួនឯង​និង​កែសម្រួល​វា​ តាម​តម្រូវការ​ដែល​ចាំបាច់។

. តាមដាន​ហិរញ្ញវត្ថុ

ទោះបី​ជា​ការ​ងារឯ​ករាជ្យ​គ្មាន​អ្នក​បង្ខិតបង្ខំ​ក៏​ដោយ​ តែ​អ្នក​ក៏​ត្រូវ​តែ​ច្បាស់លាស់​ជាមួយ​ហិរញ្ញ​វត្ថុ​ផ្ទាល់ខ្លួន​ដែរ។ គួរ​បង្កើត​បញ្ជី​ធំ​មួយ​នៅ​ដើម​ឆ្នាំ​ ដើម្បី​តាមដាន​គោលដៅ​របស់​អ្នក ក្នុង​ចំណោម​គោលដៅ​ធំៗ​ដែល​បាន​ត្រៀម ។ វា​នឹង​នាំ​មក​នូវ​ប្រាក់​សន្សំ​និង​គោលដៅ​គណនី​ ពេល​អ្នក​ចូល​និវត្តន៍។ តាមដាន​រាល់​ការ​ចំណាយ​ប្រចាំថ្ងៃ ​ដើម្បី​កំណត់​កន្លែង​ដែល​បាន​ចំណាយ​ច្រើន​បំផុត។

៤. ចាប់ផ្ដើម​ចំណូលចិត្ត​ថ្មីៗ

ការ​កំណត់​គោលដៅ​ ទំនួល​ខុសត្រូវ​ រចនា​សម្ព័ន្ធ​ភាព ការ​ថែរក្សា​ខ្លួនឯង ​ផលិតផល​ឬ​ផលិតភាព បញ្ជី​ហិរញ្ញវត្ថុ​ក្ដី​ យើង​នៅ​តែ​បន្ត​ធ្វើ​វា​ដដែល។​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​មាន​ចំណូលចិត្ត​ថ្មីៗ ​ដូចជា​អាន​ប្រលោមលោក​មនោសញ្ចេតនា​មួយ​ចំនួន ​ហាត់​កីឡា ​ឬ​ចាប់ផ្ដើម​ធ្វើអ្វី​ផ្សេង​ក្រៅ​ពី​ការងារ​ឯករាជ្យ​របស់​អ្នក។

ចងចាំ​ថា ​ចំណង់ចំណូលចិត្ត​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ម្នាក់ ​ដែល​មាន​គំនិត​ច្នៃប្រឌិត​លើ​ការងារ​របស់​យើង។ វា​អាច​ឲ្យយើងលាត​សន្ធឹង​នៃ​ភាព​ច្នៃ​ប្រឌិត ​និងការ​ប្រកួតប្រជែង​មួយ​ចំនួន ​ខណៈ​ពេល​ដែល​អ្នក​នៅ​តែ​​រក្សា​បង្គោល​ឲ្យ​នៅ​សូន្យ​ ដោយ​គ្មាន​សម្ពាធ​អ្វី​មក​គាបសង្កត់​ផ្លូវ​ចិត្ត​ ការងារ​របស់​អ្នកដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការងារ​ថ្មីៗ​ទំាង​នេះ​ត្រូវ​ប៉ាន់​ក្នុង​អំឡុង​វិបត្តិ​កូវីដ​ថែម​ទាំង​មាន​ប្រាក់​ចំណូល​ខ្ពស់

ចុចអាន៖ដាច់ខាតកុំនិយាយពីកន្លែងចាស់​ពេលចូលធ្វើការ​កន្លែងថ្មី​! ហេតុអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

រន្ធត់ចិត្តពេលឃើញវីដេអូលោកយាយ ណយ សំណាង ដកដង្ហើមស្ទើរមិនដល់គ្នាក្នុងឡានពេទ្យ

កូវីដ-១៩២១ នាទី មុន

កុំឱ្យញាតិមិត្តឆ្លងបន្ត សូមប្រញាប់ធ្វើតេស្ត ចត្តាឡីស័ក ប្រសិនធ្លាប់ពាក់ព័ន្ធទាំងជំងឺកូវីដទាំង១៧៥រូបនេះ

សុខភាព២៧ នាទី មុន

ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ​

ព័ត៌មានជាតិ៣៦ នាទី មុន

ពលរដ្ឋស្នើអាជ្ញាធរចូលអាស្រ័យផលក្នុងដីស្ថានីយផ្សព្វផ្សាយ និងស្ថានីយស្តារព្រៃឈើ

កូវីដ-១៩៥៤ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលថាវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​គឺជាបទពិសោធន៍ដែលខេត្តនានាគួរយកទៅអនុវត្តតាម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services