Connect with us

KPT+

មេរៀន​ជីវិត​សំខាន់ៗ ដែល​មនុស្ស​ចូល​វ័យ​សាម​​​គួរ​រៀន​

បានផុស

នៅ

កាល​នៅ​វ័យ​ក្មេង​យើង​តែងតែ​ធ្វើ​រឿង​អ្វី​មួយ​ដែល​មិន​គិត​ តាម​ទម្លាប់​ក្មេងៗ​ តែ​ពេល​ដែល​យើង​មាន​អាយុ​កាន់​តែ​ច្រើន ​ភាព​ចាស់​ទុំ​ក៏​កើត​មាន​ឡើង​មក។

ពេលខ្លះ​យើង​ក៏​ងាក​ទៅ​មើល​អតីតកាល​ទាំងនោះ​ ហើយ​រៀន​ពី​វា​មក​វិញនៅបច្ចុប្បន្ននេះ ៖

១. ទុក​កំហឹងឲ្យកន្លង​ហួស​ទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំហឹង​គឺ​ជា​ការ​បិទបាំង​សម្រាប់​ភាព​ភ័យខ្លាច ​ឈឺចាប់​ ឬ​ការ​ខកចិត្ត។ នៅ​ពេល​យើង​ខឹង​វា​ធ្វើឲ្យយើងឈឺចាប់​កាន់​តែ​ខ្លាំង​ ព្រោះ​ត្រូវ​ចំណាយ​ពេល​វេលា​និង​ថាមពល​ដ៏​មាន​តម្លៃ​របស់​យើង​ដើម្បី​រក្សា​ថាមពល​អវិជ្ជមាន​ក្នុង​ជីវិត។ ប៉ុន្តែ​ថាមពល​អវិជ្ជមាន​ទាំង​នោះ ​ច្រើន​តែ​រារាំង​ថាមពល​វិជ្ជមាន​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​យើង។

ដូច្នេះឲ្យវា​ទៅ ​ហើយឲ្យ​ពន្លឺ​វិជ្ជមាន​ចូល​ទៅ​ក្នុង​ជីវិត​យើង​វិញ។ បើ​មាន​អ្នកណា​ម្នាក់​ធ្វើ​​ឲ្យយើង​អាក់អន់ចិត្ត​ ត្រូវ​កោត​សរសើរ​ចំពោះ​ខ្លួនឯង ​ដែល​អាច​ដើរចេញ​ពី​ពួកគេ​បាន។

២. កុំយកសំដីឥតបានការមកទុក

នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ មិត្ត​រួម​ការងារ ​ឬ​មនុស្ស​ចម្លែកណាម្នាក់​ មក​និយាយ​បញ្ឈិតបញ្ឆៀងនិង​ធ្វើ​រឿងឲ្យ​យើង​ឈឺចាប់​ ត្រូវ​គិត​ថា​ម្នាក់​នោះ​គឺ​​មិនមែន​ពី​យើង​ទេ។ ​គេនិយាយចេះតែបានឲ្យរួចពីមាត់គេ ព្រោះគេនោះមិនបានស្ថិតក្នុងស្ថានភាពដូចយើងឡើយ។ មានតែយើងទើបដឹងពីទុក្ខឬភាពវេទនានោះ ចឹងហើយកុំទៅយកសំពាយមនុស្សធន់ហ្នឹងមកនាំធ្ងន់។

៣. ជួយ​អ្នក​ដែល​ជួប​បញ្ហា​ដូច​​យើង

នៅ​ពេល​ដែល​យើង​ធ្លាប់​​ឆ្លងកាត់​រឿងរ៉ាវ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ ​គឺ​ត្រូវ​តែ​ជួយ​អ្នក​ដទៃ​នៅ​ពេល​តែ​មួយ​ និង​ពេល​វេលា​ឆ្លង​កាត់​ឧបសគ្គ​ដូចគ្នា។ ដំណើរ​ជីវិត​គឺ​ខុស​គ្នា ​គេ​ជួប​រឿង​គេ​ យើង​ជួប​រឿង​យើង ​ប៉ុន្តែ​បើ​យើង​ធ្លាប់​ជួប​បញ្ហា​ទាំង​នោះ​ យើង​អាច​ផ្ដល់​ជា​យោបល់​ល្អៗ ​ដល់​គេ​គឺ​ជា​ការ​ប្រសើរ​បំផុត។ កុំទៅជាន់ពន្លិចឬឆ្លៀតយកប្រយោជន៏ពីគេដើម្បីជាឈ្នាន់បានផលខ្លួនឯង!

៤. រីករាយ​ជាមួយ​បច្ចុប្បន្ន​នេះ

នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ទៅ​អតីតកាល​កាល​ពី​មុន ​មាន​ពេល​វេលា​ពិសេស​ជា​ច្រើនឬរឿងអាក្រក់គ្មានថ្ងៃរលុបខ្លះ​ដែល​យើង​បាន​ជួប​កន្លង​មក។ ចូរបំភ្លេចចោល ត្រលប់មកជា​​រីករាយ​ជាមួយ​ពេល​វេលា​បច្ចុប្បន្ន​នេះ ហើយស្រូប​យក​ខ្យល់​​បរិសុទ្ធ រួចស្រែកសួរថា យើងកំពុងតែរីករាយនឹងវេលាពេលនេះជាងគេ។

៥. ទំនាក់ទំនង​ពីមុនអាច​ជា​គ្រូ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់យើងនាពេលនេះ

ទំនាក់ទំនង​នីមួយៗ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួនឯង មិន​ថា​ល្អ​ឬ​អាក្រក់ ។ រឿងពីមុនប្រៀបដូចជាកញ្ចក់ឆ្លុះខ្លួនឯងពីមុន​ ហើយក៏​ជា​បង្អួច​មួយ​​ក្នុង​ចិត្ត​របស់​យើងពេលនេះ។ សាកល្បងឆ្លៀត​ពេល​​ពិនិត្យ​មើល​អតីតកាល​របស់​ខ្លួនឯង​ពីមុន​ និងរឿង​ដែល​ត្រូវ​ចំណាយ​ពេល​បច្ចុប្បន្ន​នេះ ​សមគួរទេ ដែលយើងពេលនេះបានប្រែឬនៅដដែល។

៦. កុំបោះ​បង់ចោលសុភមង្គលខ្លួនឯងចោល

គ្រប់​រឿង​ដែល​យើង​ធ្វើ​​តែងស្ថិត​ក្នុង​ហេតុផល​មួយ ​ទោះ​ខុស​ពី​បេះ​ដូង​ខ្លួនឯង​ក៏​ដោយ។ ប៉ុន្តែ​ទោះបី​ធ្វើ​រឿង​អ្វី​ ដាច់ខាត​កុំ​បោះបង់​សុភមង្គល​របស់​យើង​ចោល​ ព្រោះ​តែ​មាត់​អ្នកដទៃ។ ប្រសិនបើ​យើង​អាច​ធ្វើ​រឿង​ដែល​ធ្វើឲ្យយើង​សប្បាយចិត្ត​នៅ​ថ្ងៃ​នេះ ​ដោយ​មិន​ធ្វើឲ្យអ្នកដទៃ​ឈឺចាប់​ សូម​ធ្វើ​វា។

មានអ្នកខ្លះសំបុរមិនជ្រះ មុខមិនស្អាត​ ហើយក៏មានបំណងចង់លាបក្រែមក្រហម តែមាត់អ្នកគ្មានគំរបនិយាយតែមួយម៉ាត់ ក៏ឈប់ឯងហើយតាំងតូចចិត្ត​។ ការរស់នៅពឹងលើមាត់គេរស់មិនសុខឡើយ ចាំទុកថាវ័យ៣០ហើយ មិនមែនក្មេងវិទ្យាល័យទេ។ គិតហើយធ្វើទៅ បើវាសមគួរមិនបានធ្វើឲ្យឪពុកម្ដាយបងប្អូនណាមកវេទនាជាមួយទេ តែបើធ្វើឲ្យអ្នកជុំវិញឈឺចាប់ សូមឈប់ហើយគិតដល់សុភមង្គល​គេផង កុំតោងភាពអាត្មានិយមមកតាមខ្លួនសុខសប្បាយតែឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធី ៥ យ៉ាង​ដើម្បី​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត​​ក្នុង​ពេល​បច្ចុប្បន្ន​កាន់​តែ​ប្រសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម