៥ យ៉ាង​នារី​ៗ​គួរ​តាម​ឲ្យ​ទាន់​អំពី​ជីវិត​ក្នុង​សម័យកាល​ដែល​ខ្លួន​រស់នៅ​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៥ យ៉ាង​នារី​ៗ​គួរ​តាម​ឲ្យ​ទាន់​អំពី​ជីវិត​ក្នុង​សម័យកាល​ដែល​ខ្លួន​រស់នៅ​

បានផុស

នៅ

ឆ្នាំ ២០២០ហើយ ​កុំ​នៅ​ត្រាំត្រែង​ចិត្ត​ច្រណែន​និន្ទា​គ្នា​ដូច​រឿង​ភាគ ទោះ​នេះ​ជា​ឆ្នាំ​កើតមាន​រឿង​អាក្រក់​ៗ​ពាសពេញ​ពិភពលោក​ក៏​ដោយ​ យ៉ាងណា​ក្នុង​នាម​ជា​ស្ត្រី​សម័យ​ទំនើប​ យើង​ត្រូវ​មាន​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត​ដែរ។ ទោះ​យ៉ាងណា​យើង​ក៏​មាន​ពេលវេលា​គ្រប់គ្រាន់​ ដើម្បី​មើល​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​ ហើយ​ស្វែងរក​កន្លែង​ដែល​ដែល​យើង​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​ត្រូវ​ដឹង​អំពី​ជីវិត​សព្វថ្ងៃ​នេះ៖

១. រាល់​សកម្មភាព​ទុក​ដូចជា​ជា​ឥដ្ឋ

ចងចាំ​រឿង​នេះ​សម្រាប់​ឆ្នាំ​ក្រោយ​ រាល់​សកម្មភាព​ដែល​យើង​ធ្វើ​គឺ​ជា​ឥដ្ឋ​ដែល​បង្កើត​ជា“ ជញ្ជាំង” ។ តើ​ជញ្ជាំង​ប្រភេទ​ណា​ដែល​យើង​ចង់​បង្ហាញ​សម្រាប់​ឆ្នាំ​ក្រោយ? បំណែក​មួយ​ចំណែកៗ សកម្មភាព​ដែល​យើង​ធ្វើ​ មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ដល់​របៀប​រស់នៅ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​របៀប​ដែល​អ្នកដទៃ​មើល​ឃើញ​មក​យើង​ដែរ។

. យើងគ្រប់គ្នា​គឺ​ជា​អ្វី​ដែល​យើង​ខ្លួនឯង​កំពុង​តែ​ប្រើប្រាស់

សៀវភៅ​ដែល​យើង​បាន​អាន ​ទូរទស្សន៍​ដែល​យើង​មើល ​និង​របស់​ដែល​យើង​ញ៉ាំ។ របស់​ទាំងនោះ​ធ្វើ​ឲ្យ​​យើង​ជា​នរណា។ ប្រសិនបើ​​យើង​តែងតែ​នឿយហត់​នឹង​ទុទ្ទិដ្ឋិនិយម ​សូម​ចាប់ផ្ដើម​ពី​រឿង​ទាំងនេះ។ តើ​យើង​កំពុង​ញ៉ាំ​អ្វី? នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ធ្វើឲ្យ​ខ្លួនឯង​ប្រសើរ​ជាង​មុន ​មាន​តែ​ញ៉ាំ​របស់​ដែល​បន្ថែម​ដល់​អាយុ​ជីវិត​របស់​យើង។ បរិភោគ​អាហារ​ត្រឹមត្រូវ​ មើល​ភាពយន្ត​ឯកសារ​និង​ទូរទស្សន៍​ដែល​យើង​មិន​ធ្លាប់​មើល​ពីមុន។ រុញ​ខ្លួនឯង​ចេញ​ពី​តំបន់​​ឯកា​របស់​យើង​ ហើយ​សាកល្បង​អ្វី​ដែល​ថ្មី។

៣. ទំនាក់ទំនង​សំខាន់​បំផុត​ដែល​យើង​មាន​គឺ​ខ្លួនឯង

នេះ​គឺ​ជា​ផ្នែក​សំខាន់​បំផុត​មួយ​នៃ​ដំបូន្មាន កុំ​លះបង់​អាជីព​របស់​យើង​សម្រាប់​ទំនាក់ទំនង​ឬ​មិត្តភាព។ កុំ​ធ្វើ​សម្បទាន​ជាមួយ​នរណា​ព្រោះ​តែ​ការ​មិន​ពេញចិត្តឬគ្រាន់តែអាណិតគេ។ ផ្ទុយទៅវិញ​ត្រូវ​ដឹង​ថា​ខ្លួនឯង​ជា​មនុស្ស​បែប​ណា​ មុន​ពេល​មាន​អ្នកណា​មក​ស្រលាញ់​យើង។ ដូច្នេះ​ចូរ​នៅ​ម្នាក់ឯង​ ហើយ​អភិវឌ្ឍ​ជាមួយ​ភាព​ខ្លាំង​និង​ខ្សោយ​ដែល​មាន​នៅ​ក្នុង​ខ្លួន​សិន។

. ​រៀបចំ​គោលដៅ

ការ​ធ្វើ​ផែនការ​គឺ​ជា​ចំណុច​សំខាន់​នៃ​អ្វីៗ​ទាំងអស់។ ប្រសិន​បើ​យើង​ចង់​ឲ្យ​រឿង​នេះ​ក្លាយ​ជា​ឆ្នាំ​ល្អ​បំផុត​ មានន័យថា​ យើង​ត្រូវ​អង្គុយ​ហើយ​គិត​អំពី​កន្លែង​ដែល​យើង​ចង់​នៅ​ មិន​ត្រឹម​តែ​ក្នុង​រយៈ​ពេល ១២ខែ​នោះ​ទេ ប៉ុន្តែ​ក្នុងរយៈពេល ១ ខែ ៥ ខែ ឬ ៨ ខែ។ យើង​អាច​រៀបចំ​ផែនការ​មួយ​នេះ​បាន​ល្អ​ ដោយ​ប្រើ​សៀវភៅ​កំណត់​គោលដៅ​ប្រចាំ​ឆ្នាំ​មួយ រួម​ទាំង​ទិដ្ឋភាព​ទូទៅ​ប្រចាំខែ​របស់​យើង​។

៥​. ប្រថុយប្រថាន​ដើម្បី​លូតលាស់

ត្រូវ​ប្រថុយប្រថាន​ដើម្បី​រីក​លូតលាស់​ ប្រឈមមុខ​និង​យកឈ្នះ​ការ​ភ័យខ្លាច​ដើម្បី​អភិវឌ្ឍ​ទំនុកចិត្ត​ និង​ជំរុញ​ខ្លួនឯង​ចេញ​ពី​តំបន់​សុខ​ស្រួល​ ដើម្បី​ទទួល​បាន​ជោគជ័យ។ ការ​ទទួល​បាន​ជោគជ័យ​ មិន​បាន​កើតឡើង​ពេល​មួយ​យប់​ទេ ​ត្រូវ​ព្យាយាម​រិះរក​វិធី​ដើម្បី “ក្លាយ​ជា​អ្នក​មាន​រហ័ស” ឬ​ធ្វើ​ឲ្យ​ភាព​ជោគជ័យ​កើតឡើង​ក្នុង​រយៈ​ពេល​ទ្វេដង។

ការ​ក្លាយ​ជា​អ្នក​មាន​លឿន​ ក៏​មិនមែន​មក​ពី​ត្រូវ​ឆ្នោត​ជាតិ​ដែរ។ គ្រប់យ៉ាង​គឺ​ត្រូវ​មាន​ការ​ខិតខំ។ ហើយ​ការ​ប្រថុយប្រថាន​គឺ​ជា​មេរៀន​ពី​កំហុស​បរាជ័យ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ ដែល​នៅ​ចុង​បញ្ចប់​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖careergirldaily

ចុចអាន៖គន្លឹះ​ងាយ​ៗ ៦ យ៉ាងវាយយក​ឈ្នះរយៈពេល​​ឯកា

ចុចអាន៖វិធី​បណ្ដុះបណ្ដាល​ខួរក្បាល​ឲ្យ​មាន​តែ​រឿង​សុទិដ្ឋិនិយម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services