Connect with us

KPT+

៤ ជំហាន​ដ៏​សំខាន់​ក្នុង​សម័យកាល​នេះ ឆ្ពោះ​ទៅ​រក​ជោគជ័យ​ក្នុង​ជីវិត

បានផុស

នៅ

តើ​យើង​កំណត់​ជោគជ័យ​យ៉ាង​ដូចម្ដេច? មាន​វិធីសាស្ត្រ​ប្លែកៗ​ជាច្រើន​សម្រាប់​ភាព​ជោគជ័យក្នុង​ជីវិត។​ ប៉ុន្តែ​រឿង​សំខាន់​គឺ​យុទ្ធសាស្ត្រ​របស់​យើង​ ចំពោះ​ភាព​ជោគជ័យ​ខ្លួនឯង​មាន​អ្វី​ប៉ុណ្ណោះ។

១. បង្កើត​ផ្នត់គំនិត​នៃ​ការ​លូតលាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​ដោយ​លោកស្រី Carol Dweck ខាង​ផ្នែក​ចិត្តវិទូ​បាន​បង្ហាញ​ថា ​មាន​ផ្នត់​គំនិត​មូលដ្ឋាន​ពីរ​ដែល​មាន​ឥទ្ធិពល​លើ​របៀប​ដែល​មនុស្ស​គិត​ពី​និង​សមត្ថភាព​របស់​ពួកគេ​ គឺ​ផ្នត់គំនិត​ថេរ​ និង​ផ្នត់​គំនិត​នៃ​ការ​លូតលាស់។

មនុស្ស​​ដែល​មាន​ផ្នត់គំនិត​ថេរ​ ជឿជាក់​ថា​អ្វីៗ​ដូចជា​បញ្ញា ​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ហើយ​ជឿ​ថា​ជោគជ័យ​មិនមែន​កើត​ចេញ​ពី​ការ​ខិតខំ​ទេ ​វា​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ទេពកោសល្យ​ពី​កំណើត​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ​អ្នក​ដែល​មាន​ផ្នត់​គំនិត​នៃ​ការ​លូតលាស់​ មាន​អារម្មណ៍​ថា​ពួកគេ​អាច​ផ្លាស់ប្ដូរ​លូតលាស់​និង​រៀន​តាម​រយៈ​ការ​ខិតខំ។ នៅ​ពេល​ដែល​មាន​បញ្ហា​ ពួកគេ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន​ជំនាញ​ និង​បន្ត​ធ្វើការ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

. អភិវឌ្ឍ​នូវ​ភាព​វាងវៃ​នៃ​អារម្មណ៍​របស់​យើង

ដើម្បី​អភិវឌ្ឍ​នូវ​ភាព​វាងវៃ​នៃ​អារម្មណ៍​របស់​យើង ​ត្រូវ​យកចិត្តទុកដាក់​លើ​អារម្មណ៍​ផ្ទាល់ខ្លួន ផ្ដោត​លើ​ការ​សម្គាល់​អ្វី​ដែល​យើង​កំពុង​មាន​អារម្មណ៍​ និង​អ្វី​ដែល​បណ្ដាលឲ្យ​មាន​អារម្មណ៍​ទាំងនោះ។

ងាក​ក្រោយ​ហើយ​ព្យាយាម​មើល​អ្វីៗ​ដោយ​ភ្នែក​មិន​លំអៀង។ ជៀសវាង​ដណ្ដើម​ឬ​សង្កត់​អារម្មណ៍​ខ្លួនឯង​​ប៉ុន្តែ​ត្រូវ​រក​មើល​វិធី​ដែល​មាន​សុខភាព​ល្អ​ និង​សមស្រប​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អារម្មណ៍។

៣. អភិវឌ្ឍនភាព​តាន​តឹង​ផ្លូវ​ចិត្ត

ភាព​តឹងតែង​ខាង​ផ្លូវចិត្ត​សំដៅ​ទៅ​លើ​ភាព​ធន់​ដើម្បី​បន្ត​ព្យាយាម ​ទោះបី​ជួប​ឧបសគ្គ​ក៏ដោយ។ មនុស្ស​ដែល​មាន​កម្លាំង​ផ្លូវចិត្ត​នេះ​ មើល​ឃើញ​ឧបសគ្គ​ជា​ឱកាស។ ពួកគេ​អាច​គ្រប់គ្រង​វាសនា​ផ្ទាល់ខ្លួន​ហើយ​មាន​ទំនុក​ចិត្ត​លើស​សមត្ថភាព​ ដើម្បី​ទទួល​បាន​ជោគជ័យ​រួម​ទាំង​ការ​ប្ដេជ្ញា​ថា​​​នូវអ្វី ដែល​ពួកគេ​ចាប់ផ្ដើម។

ទោះបី​គ្រប់យ៉ាង​ហាក់​ដូចជា​មិន​អាច​ធ្វើ​ទៅ​បាន​ឬ​ថយក្រោយ​ក៏ដោយ ​ចូរ​ផ្ដោត​លើ​វិធី​ដែល​អាច​អភិវឌ្ឍ​ជំនាញ​ និង​បន្ត​ទៅ​មុខ​ទៀត។ ទម្លាប់​សំខាន់​មួយ​របស់​មនុស្ស​ជោគជ័យ​គឺ​ត្រូវ​សំឡឹង​មើល​ទៅ​ចំណុច​ថយក្រោយ ​ឬ​បរាជ័យ​ជា​ឱកាស​រៀន​សូត្រ។

៤. ផ្ដោត​លើ​ការ​ជំរុញ​ផ្នែក​ខាងក្នុង

តើ​យើង​អាច​ធ្វើអ្វី​ខ្លះ​ ដើម្បី​ជំរុញ​អារម្មណ៍​នៃ​ការ​លើក​ទឹកចិត្ត​ខាង​ក្នុង?

នោះ​គឺ​ត្រូវ​មាន​ការ​ប្រកួតប្រជែង​ខ្លួនឯង ដោយ​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​អាច​សម្រេច​បាន ​ប៉ុន្តែ​មិន​ចាំ​បាច់​ងាយស្រួល​នោះ​ទេ​ ព្រោះ​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ​ដើម្បី​បង្កើន​ការ​លើក​ទឹកចិត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ។

បញ្ហាដែល​ប្រឈម​អាច​ធ្វើ​​ឲ្យ​យើង​ចាប់​អារម្មណ៍​លើ​ភារកិច្ច​ បង្កើន​ការ​គោរព​ខ្លួនឯង​ និង​ផ្ដល់​មតិ​យោបល់​លើ​ផ្នែក​ដែល​យើង​អាច​កែលំអ​បាន។

ការ​ជ្រើសរើស​ការងារ​ដែល​ពិបាក​នឹង​ជួយ​ជំរុញ​យើង​ឲ្យចាប់ផ្ដើម មាន​អារម្មណ៍​រំភើប ចង់​ដឹង​ចង់​ឃើញ។

​កុំ​ប្រៀបធៀប​ការ​រីកចម្រើន​ឬ​ដំណើរ​របស់​យើង​ទៅ​នឹង​របស់​អ្នកដទៃឲ្យសោះ។ តែអាច​រក​មើល​អ្នកដទៃ​ដើម្បី​ជា​កម្លាំងចិត្ត​ និង​បំផុស​គំនិត ​ប៉ុន្តែ​ត្រូវ​ចាំ​ថា​ យើង​ទាំងអស់​គ្នា​មាន​ផ្លូវ​ខុស​ៗ​គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្ញុំ​មាន​ជំងឺ​ផ្លូវចិត្ត តើ​គួរ​សុំ​បែក​គ្នា​ជាមួយ​ដៃគូ​ឬ​អត់​?

ចុចអាន៖បាត់បង់​គ្រប់យ៉ាង​ មិន​មែន​មានន័យ​ថា​ជា​ចុង​បញ្ចប់​នៃ​ជីវិត​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម