អាជីព
អនុវត្ត ៥ ជំហាននេះ នឹងទទួលបានអាជីពដែលយើងស្រលាញ់ពេញចិត្ត
ធ្លាប់ផ្លាស់ប្ដូរការងារញឹកញាប់ឬអត់? ចុះមានដឹងមូលហេតុដោយសារអ្វីដែរទេ?
មានហេតុផលជាច្រើនដែលមនុស្សតែងតែផ្លាស់ប្ដូរការងារ ប៉ុន្តែហេតុផលធំចម្បងគឺ ធ្វើការងារដែលខ្លួនមិនបានពេញចិត្ត។
អាជីពដែលយើងពេញចិត្តយើងពិតជាហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនពេញទំហឹងហើយក៏ធ្វើឲ្យយើងរីករាយនឹងរិកចម្រើនលឿនដូចគ្នា។
នេះគឺជាគន្លឹះសំខាន់ៗទាំង ៥ មុនពេលចាប់ផ្ដើមស្វែងរកអាជីពថ្មី៖
១. ដឹងខ្លួនឯងច្បាស់សិន
វិធីល្អដើម្បីចាប់ផ្ដើមគិតអំពីអាជីពរបស់យើង គឺត្រូវគិតពីជីវិតដែលយើងចង់បានសិន។ នេះជារបៀបស្វែងរកអាជីពដែលអាចធ្វើឲ្យយើងមានមោទនភាពជាមួយការងារ។
តើលុយមានសារៈសំខាន់សម្រាប់យើងទេ? តើយើងចង់ធ្វើការបន្ថែមពេលនៅផ្ទះទេ ឬបន្ថែមម៉ោងនៅក្រុមហ៊ុនបាន? តើយើងចង់ធ្វើការឲ្យខ្លួនឯង ឬសម្រាប់អ្នកដទៃទេ?
ត្រូវតែរៀនស្វែងយល់ថា ខ្លួនឯងជានរណាជាមុនសិន សឹមសម្រេចចិត្តលើអាទិភាព និងអ្វីដែលធ្វើឲ្យយើងសម្គាល់បាន មុនពេលយើងពេញចិត្តនឹងអាជីពមួយនោះ។
២. ចង់ដឹងចង់ឃើញ
តើយើងចង់ដឹងអំពីអ្វី? តើយើងស្រឡាញ់អ្វីតាំងពីក្មេង? តើយើងអាចដាក់ឈ្មោះតំបន់ក្រុមហ៊ុនសហគ្រាសដែលយើងចាប់អារម្មណ៍បានទេ? នៅពេលដែលយើងបានកំណត់ការចង់ដឹងចង់ឃើញរបស់ខ្លួនឯង យើងក៏អាចស្វែងយល់បន្ថែមទៀត ដោយសិក្សាវគ្គសិក្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ឬអភិវឌ្ឍជំនាញថ្មីៗនៅក្នុងតំបន់នោះ។
៣. ស្វែងរកអ្នកណែនាំម្នាក់
មនុស្សគ្រប់គ្នាត្រូវការអ្នកណែនាំម្នាក់ ដើម្បីមកបង្ហាញផ្លូវនោះដល់យើងសិន។ នៅពេលដែលយើងបានយល់ពីតម្រូវការនិងការចង់ដឹងចង់ឃើញរបស់យើងរួចរាល់ គួរតែពិភាក្សាគំនិតជាមួយអ្នកណែនាំ ដែលអាចគាំទ្រនិងណែនាំយើងអំពីជម្រើសអាជីពនាពេលអនាគត។
ពួកគេអាចជាគ្រូបង្វឹកជីវិតអាជីព ជាមិត្តជិតស្និទ្ធ មិត្តរួមការងារបច្ចុប្បន្ន សិស្សច្បងឬសមាជិកគ្រួសារជាដើម។
៤. បង្កើតបណ្តាញ
ពេលយើងចង់បានអាជីពថ្មី សូមទាក់ទងមនុស្សដែលពាក់ព័ន្ធជាច្រើនតាមដែលយើងអាចធ្វើបាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬតាមរយៈទំនាក់ទំនងដែលមានស្រាប់។
បណ្ដាញគឺជាទំនាក់ទំនងមួយដែលមិនអាចកាត់ចេញបាន មិនថាមានរឿងអ្វី បណ្ដាញគឺជាប្រព័ន្ធប្រតិកម្មរហ័សមួយ ដែលយើងងាយស្រួលទទួលបានព័ត៌មាន។
៥. អត់ធ្មត់និងរង់ចាំ
នៅពេលយើងបានពិគ្រោះជាមួយអ្នកណែនាំ និងបានបង្កើតបណ្ដាញរួចរាល់ រឿងចុងក្រោយដែលគួរធ្វើគឺត្រូវអត់ធ្មត់ មុនពេលយើងផ្លាស់ប្ដូរការងារ។
អ្វីដែលល្អក្នុងជីវិតយើងនឹងមកដល់ សូមរង់ចាំដោយការអត់ធ្មត់ឲ្យដល់ទីបញ្ចប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ careergirldaily
ចុចអាន៖ ការលាយបញ្ចូលគ្នារវាងគណនីឯកជននិងគណនីសម្រាប់អាជីវកម្មល្អដែរ?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង