ព័ត៌មានជាតិ
តំណាងគ្រឹះស្ថានអប់រំ នៅតែចាត់ទុកជំនាញបច្ចេកទេសវិជ្ជាជីវៈជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គម មាននិរន្តរភាព
ព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង នៅតែបង្ហាញជំហរថា ការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ បានជំរុញឱ្យកំណើតសេដ្ឋកិច្ចគ្រួសារ សង្គម កាន់តែល្អប្រសើរ និងមាននិរន្តរភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

នេះជាព្រះបន្ទូលអ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងយល់ដឹងបន្ថែមអំពីគ្រឹះស្ថាន កិច្ចសហប្រតិបត្តិការរវាង វិស័យឧស្សាហកម្មក្នុងខេត្ត ជូនប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
អ្នកអង្គម្ចាស់ ឬទ្ធីរ៉ាវង្ស មានបន្ទូលបន្តថា ការចូលរួមពីវិស័យ ក្រុមហ៊ុន សហគ្រាសឯកជន ពិតជា ដើរតួនាទីយ៉ាងសំខាន់ និងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ព្រមទាំងសង្គមផងដែរ។ ជាក់ស្ដែង កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥ លាននាក់ គឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

អ្នកអង្គម្ចាស់ព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង មានបន្ទូលទៀតថា វិស័យនេះ បានជំរុញឱ្យមានការអភិវឌ្ឍផ្នែកវិស័យឯកជន និងបានចូលរួមចំណែកធ្វើឱ្យមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈកម្លាំងពលកម្មមានជំនាញ និងការរីកដុះដាល នៃរោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជនមួយចំនួនធំ ទៀតផងដែរ។ល។
គួរកត់សម្គាល់ថា ការរីកចម្រើនទាំងនោះបាន អាស្រ័យដោយមានកម្លាំងពលកម្ម ធនធានមនុស្ស នៃវិស័យឯកជន ប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដមួយ ដើម្បីធានាបាននូវការផលិត និងកិច្ចដំណើរការរបស់ រោងចក្រ សហគ្រាស ឱ្យមានសកម្មភាពរស់រវើកជាប់ជានិរន្ត ប្រកបដោយចីរភាព និងកំណើន។ ប្រសិនបើគ្មានធនធានមនុស្ស ក៏គ្មានកម្លាំងពលកម្ម តែបើមានកម្លាំងហើយគ្មានជំនាញ ក៏មិនអាចធានាការផលិតបានដែរ។ ករណីនេះ ពិតជាមានហានិភ័យខ្ពស់ដល់ការផលិត និងជះឥទ្ធិពលដល់វិស័យឯកជន និងការវិនិយោគផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំវិទ្យាស្ថាន អ្នកអង្គម្ចាស់ សុវត្ថិ ប្ញទ្ធីរ៉ាវង្ស កោតសរសើរដោយស្មោះចំពោះដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដែលជួយគាំទ្រនូវប្រភពធនធានថវិកា សម្ភារៈបរិក្ខារ និងបច្ចេកទេស ដល់វិទ្យាស្ថាន ដែលខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


