Connect with us

KPT+

គន្លឹះ​តូច​ៗ​យើង​តែង​មើល​រំលង​ តែ​បាន​បន្ថែម​អត្ថន័យ​ឲ្យ​ជីវិត ​​​ល្អ​ប្រសើរ​ជាង​មុន

បានផុស

នៅ

យើង​អាច​រំលង​ការ​អបអរ​ឬ​សាទរ​រឿង​តូចៗ ​គិត​ថា​វា​គ្មាន​ប្រយោជន៍​គ្មានន័យ​អ្វី​ឲ្យ​ជីវិត​នេះ​ត្រូវ​ជួប។ តែ​អ្នក​ត្រូវ​ដឹង​ថា​អ្វី​ក៏​ដោយ​សុទ្ធ​តែ​ផ្ដើម​ពី​តូច​ទាំង​អស់។ បើ​អ្នក​ក្រឡេក​មើល​តែ​បន្តិច ​ជីវិត​អ្នក​នឹង​មាន​ន័យ ​រស់​មាន​ក្ដី​សង្ឃឹម​ដោយសារ​អ្នក​មាន​គោលដៅ​ និង​ដឹង​ថា​ខ្លួន​ជា​នរណា ​មក​ពី​ណា។

១ អ្វី​សំខាន់​សម្រាប់​អាជីព​សព្វថ្ងៃ​នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អាជីព​របស់​អ្នក? ស្វែងរក​ភាព​ច្បាស់លាស់​លើ​សំណួរ​មួយ​នេះ។ ប្រសិន​បើ​អ្នក​​​និយាយ​ថា​លុយ ​គឺ​ជា​​ជំហាន​មួយ​ឆ្ងាយ​ណាស់​សម្រាប់​ជីវិត។ ហេតុអ្វី​បាន​ជា​យើង​ចង់​បាន​លុយ? លំហាត់​នេះ​នឹង​ពង្រីក​គោលបំណង​របស់​​យើង ​​ឲ្យ​កាន់តែ​​​ក្លៀវក្លា​ជាង​មុន។

២ ស្វែងរក​សំឡេង​ពិត​ពី​ខ្លួនឯង

វិស័យ​នៃ​ការ​អភិវឌ្ឍ​ខ្លួនឯង​មាន​ច្រើន។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត ​ពី​ពេល​វេលា​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​ សូម​ស្វែង​រក​សំឡេង​ពិត​ប្រាកដ​ដែល​អ្នក​ស្គាល់​បំផុត​ក្នុង​ខ្លួន​អ្នក។

៣ សរសេរ​ស្គ្រីប​ដាស់​តឿន​ខ្លួនឯង

យីហោ​របស់​យើង​គឺ​ជា​រឿង​​យើង​ ហើយ​វា​បាន​ជះឥទ្ធិពល​ដល់​អ្នកដទៃ​ ដើម្បី​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ឈាន​ដល់​គោលដៅ​រួមគ្នា។ ធ្វើ​បញ្ជី​ខ្លី​ៗ​នៃ​ការ​សាកល្បង​និង​ពេលវេលា​ដែល​យើង​បាន​ធ្វើ​កន្លង​មក។ ការ​សរសេរ​ស្គ្រីប​ដាស់តឿន​ខ្លួនឯង ដូច​ដាក់​គោលដៅ​អនាគត​មួយ​ដែរ។

៤ បរិភោគគេង​ដើម្បី​យកថាមពល

ប្រសិន​បើ​អ្នក​យល់​ថា​ខ្លួន​​មាន​អារម្មណ៍​ថា​ងងុយ​គេង​​​​ សូម​គេយកកម្លាំង បើឃ្លានសូមទទួលទាន​ចុះ ​វា​មិន​ត្រឹម​តែ​ចំនួន​នៃ​ការ​គេង​ដែល​អ្នក​កំពុង​ទទួល​បាននោះ​ទេ​​​​ វា​ក៏​សំខាន់​ចំពោះ​របប​អាហារ​របស់​យើង​ផង​ដែរ។​ ហូប​ឆ្អែត​គេលក់ ទើប​មាន​កម្លាំង​បន្ត​ទៅ​មុខ​ទៀត។

៥ ដឹង​ពី​ប្រាក់​ចំណាយ​ផ្ទាល់ខ្លួន​សព្វថ្ងៃ

ប្រសិនបើ​យើង​មិន​ដឹង​ឬ​មិន​មាន​ទិន្នន័យ​នៃ​ការ​ចាយវាយ​ យើង​មិន​អាច​មាន​ប្រាក​សល់​ដូច​គេ​ទេ។ សូម​ពិចារណា​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន ​ដែល​យើង​កំពុង​តែ​បំផ្លាញ​ប្រាក់។

៦ កំណត់​អត្តសញ្ញាណ​ខ្លួនឯង

សំឡេង​នៃ​ការ​សង្ស័យ​លើ​ខ្លួនឯង​ ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទាំង​អស់។ ប៉ុន្តែ​នៅ​ពេល​អ្នក​កំណត់​អត្តសញ្ញាណ​ខ្លួន​បាន ​សូម​ដក​យក​ថាមពល​អាក្រក់​នេះ​ចោល​ ដើម្បី​យក​ឈ្នះ​ភាព​ជឿជាក់​របស់​អ្នក។

៧ អបអរ​ពេល​វេលា​ល្អ

ប្រសិន​បើ​អ្នក​មិន​អបអរ​ការ​ឈ្នះ​របស់​អ្នក​ តើ​អ្នក​ណា​នឹង​គួរ​តែ​អបអរ​ទៅ? រៀងរាល់​យប់​ក្នុង​សប្ដាហ៍​ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​រៀន​អបអរ​ចំពោះ​លទ្ធផល នៃ​ថ្ងៃ​ដែល​យើង​ទទួល​បាន ​មិន​ថា​ការងារ​ផ្ទាល់ខ្លួន ​ឬ​នៅ​កន្លែងធ្វើការ​ រឿង​អស់​នេះ​​នឹង​ធ្វើ​ឲ្យ​​យើង​មាន​មោទនភាព។ វា​នឹង​ធ្វើ​ឲ្យ​យើង​​មាន​កម្លាំង​ចិត្ត​បន្ត​ទៅ​មុខ​ទៀត៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖សម្រង់​សំដី​ដ៏​មាន​អត្ថន័យ​របស់​ស្ត្រី​ ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​យក​ឈ្នះ​​ចិត្ត​ខ្លួនឯង

ចុចអាន៖វិធី​ធ្វើ​ឲ្យ​មាន​កម្លាំងចិត្ត​ដោយ​ខ្លួនឯង​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម