ជីវិតកម្សាន្ដ
រឿងរ៉ាវ ៥ យ៉ាង នៃជីវិតដ៏ជូរចត់ ពីតារាចម្រៀង Katy Perry
Katy Perrys ជាអ្នកចម្រៀងដ៏ពេញនិយម និងល្បីល្បាញ ថែមទាំងមានទ្រព្យសម្បត្តិសរុបប្រហែល ១២៥ លានដុល្លារ នាងត្រូវបានគេកោតសរសើរចំពោះតន្ត្រីរបស់នាងទូទាំងពិភពលោក និងមានអ្នកគាំទ្រនៅ គ្រប់ជ្រុងនៃពិភពលោក ។ ការប្រគុំតន្ត្រីរបស់នាង ត្រូវបានលក់អស់មុនពេលកាលបរិច្ឆេទចុងក្រោយមកដល់ ហើយនាងត្រូវបានតែងតាំងសម្រាប់ Grammys ចំនួន ១១ ។ ស្តាប់ទៅ ដូចជាជីវិតដ៏ស្រស់បំព្រង និងជោគជ័យមែនទេ?
ប៉ុន្តែអ្វីៗមិនតែងតែល្អសម្រាប់ Katy Perry គ្រប់យ៉ាងដែលនាងទទួលបាន គឺដោយសារតែការខិតខំប្រឹងប្រែង និងការលះបង់ ។
ខាងក្រោមនេះ ជារឿងរ៉ាវ ៥ យ៉ាង នៃជីវិតដ៏ជូរចត់និងរន្ធត់ ពីតារាចម្រៀង Katy Perry៖
១.គ្រួសារមានជំនឿសាសនាស៊ប់

Katy Perry មានឈ្មោះពិតថា Katheryn Elizabeth Hudson កើតក្នុងគ្រួសារដែលមានជំនឿសាសនាខ្លាំង មិនអនុញ្ញាតឲ្យនាងបានស្ដាប់តន្ត្រីអ្វីទាំងអស់ ក្រៅ ពីតន្ត្រីគ្រីស្ទាន។ ឪពុកនាងមានឈ្មោះ Mary Christine ម្ដាយឈ្មោះ Maurice Keith Hudson សុទ្ធតែជាគ្រូគង្វាលនៃសាសនា។ នាងមានបងស្រីនិងប្អូនប្រុសម្នាក់ ហើយក្រុមគ្រួសារបានតស៊ូជាមួយវិបត្តិផ្នែកហិរញ្ញវត្ថុលំបាកក្រក្រីយូរមកហើយ ដែលមានពេលខ្លះ ត្រូវទៅ ព្រះវិហារទទួលទានអាហារ។
២. ជីវិតយុវវ័យ

នាងលង់ស្នេហ៍ជាមួយតន្ត្រីតាំងពីក្មេង ហើយចាប់ផ្ដើមច្រៀងដំបូងនៅ ឯព្រះវិហារ។ Katy ក៏ដូចជាក្មេងទូទៅ នាងចង់រស់នៅក្នុងជីវិតមានសេរីភាព ដូចយុវតីស៊ីវិល័យនានា ដែលនាងបានឃើញតាមផ្លូវនៅកាលីហ្វ័រញ៉ា ដែលនេះជាហេតុនាំឲ្យបេះដូងនាងឈានដល់ការប្រេឆាំងនឹងគំនាបឪពុកម្ដាយ។
នៅ ពេលអាយុ ១៧ ឆ្នាំ អាល់ប៊ុមដំបូងដែលនាងប្រឹងថតជាមួយសេចក្តីសង្ឃឹម មមៃទាំងយប់ថ្ងៃ ត្រូវបានគេទុកចោល រហូតហួសកំណត់ ហើយទម្លាក់ចោលម្តងហើយម្តងទៀត ពីក្រុមហ៊ុនមួយទៅ មួយ។
ទោះយ៉ាងណា ពេលវេលាមិនធ្វើបាបមនុស្សដែលមិនបោះបង់ការតស៊ូនោះទេ។ Katy Perry ចាប់ផ្ដើមលេចធ្លោនៅពេលឆ្នាំ ២០០៩ ពេលអាល់ប៊ុម “ One of the Boys” ទទួលបានការកោតសរសើរយ៉ាងខ្លាំង ហើយបទរបស់នាងដែលមានចំណងជើងថា “Teenager Dream” គឺជាការចាប់កំណើតនៃកេរ៍្តតំណែលអាជីពត្រកុំត្រកាលរបស់នាង។ តារាស្រីរូបនេះ បានធ្វើតន្ត្រីទស្សនកិច្ចពិភពលោកនៅ ឆ្នាំ ២០០៨ ហើយបានធ្វើជាម្ចាស់ពានរង្វាន់ MTV Europe Music Awards ចំនួន ២ ក៏ជាសិល្បការិនីដំបូងគេដែលទទួលបានពានរង្វាន់អឺរ៉ុបចំនួនពីរ។
៣. Katy Perry មិនជឿលើស្នេហាខ្លាំងក្លានោះទេ

នាងជាមនុស្សស្រីខ្លាំង ហើយបញ្ចេញយោបល់ថា នាងមិនត្រូវការបុរសដូច Prince Charming ក្នុងរឿងនិនាននោះទេ ហើយនាងតែងជឿជាក់លើការបញ្ចប់ដ៏រីករាយរបស់នាង ប៉ុន្តែមិនមែនមានន័យថា នាងមិនជឿលើស្នេហាសុទ្ធសាធនោះទេ Katy Perry គ្រាន់តែមានការយល់ឃើញខុសពីគេប៉ុណ្ណឹងឯង។ សម្រាប់ស្ត្រីសម័យទំនើប វាមានសារៈសំខាន់ណាស់ ក្នុងការទទួលបានការគាំទ្រ ហើយថាមានភាពស្មើគ្នាក្នុងគ្រប់ផ្នែក ហើយវាមិនមែនជាពាក់កណ្តាលដែលបង្កើតទាំងមូលនោះទេ វាគឺជាផ្នែកទាំងពីរដែលបង្កើតទាំងមូល។
៤. ជាមនុស្សជឿជាក់

ម្ចាស់បទ “Roar” និយាយថា ជិវិតបានឆ្លងកាត់ទីខ្ពស់និងទាប ហើយឆ្លងកាត់ដំណាក់កាលនានានៃការធ្លាក់ទឹកចិត្ត ថប់បារម្ភ ដូចមនុស្សដទៃទៀតដែរ តែក្នុងនាមជាស្ត្រី ត្រូវតែមានទំនុកចិត្តលើខ្លួនឯងជានិច្ច ទោះមានតែម្នាក់ឯងក្នុងលោកនេះក្ដី។ Katy Perry ជឿជាក់ថា វាជារឿងសំខាន់ក្នុងការមានទំនុកចិត្តលើខ្លួនឯង ហើយប្រសិនបើមនុស្សម្នាក់គឺ គាត់អាចទាញអ្វីទាំងអស់ចេញ ហើយអាចសម្រេចបាននូវគោលដៅ ណាមួយ ទោះបីជាមានផ្លូវដ៏វែងឆ្ងាយក៏ដោយ។
៥. មានជំនឿហោរាសាស្ត្រនិងចិត្តសាស្ត្រ

Katy Perry ជឿជាក់លើសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងការគោរពយ៉ាងខ្លាំង។ នាងមិនមានជំនឿសាសនាឡើយ តែនាងជឿលើហោរាសាស្ត្រនិងចិត្តសាស្ត្រ។ នាងតែងតែរំឭកថា ជារឿងសំខាន់ណាស់ក្នុងការស្វែងរកខ្លួនឯង ប្រសិនបើចង់សម្រេចអ្វីមួយនៅក្នុងជីវិត ត្រូវតែជម្នះឲ្យបាន។
Katy Perry ជឿថា ផ្លូវពិតទៅ កាន់សុភមង្គល គឺតាមរយៈការកែលម្អខ្លួនឯង និងការស្រឡាញ់ខ្លួនឯង ហើយនិយាយថា ” ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងអ្វីមួយ អ្នកគួរតែផ្លាស់ប្តូរវា “។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលទាំងនេះ ជាមនុស្សមានឥទ្ធិពលខ្លាំង និងទាក់ទាញប្រជាប្រិយភាព នៅលើ Twitter នាឆ្នាំ ២០២១
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


