Connect with us

KPT+

ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ

បានផុស

នៅ

កំណាត់ផ្លូវចុងក្រោយ និពន្ធដោយ ម៉ីសន សុធារី ជាល្ខោនវិទ្យុ​​ ដែលបើកត្រឡប់ក្រោយ​នូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ និងជាល្ខោនវិទ្យុ ដែលអ្នកនិពន្ធមានមោទនភាព ហើយត្រូវបានផ្សារភ្ជាប់ប្រវត្តិសាស្ត្រទៅនឹងសិល្បៈ។

អ្នកនិពន្ធ ម៉ីសន សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ល្ខោន​វិទ្យុ​មួយ​នេះ​ ស្ដែង​ចេញ​ពី​ខ្សែ​ជីវិត​របស់​ប្រជាជន​នៅ​សម័យ​ខ្មែរ​ក្រហម​ ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​កម្ពុជា​បាន​ផ្ទុះ​ចេញ​នៅ​រដ្ឋប្រហារ​ដ៏​ធំ​មួយ​ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដែល​បង្ខំ​ឲ្យ​សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវ​យាង​ចេញពី​អំណាច ​ជំនួស​មក​វិញ​នូវ​ឧត្ដម​សេនីយ៍​​ លុន នល និង​អ្នក​អង្គ​ម្ចាស់​សិរីមតៈ ។

កងទ័ព​ជាតិ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍ ​ដើម្បី​ដណ្ដើម​អំណាច​ ​ក៏​បាន​ទទួល​តួនាទី​គ្រប់គ្រង​ផ្នែក​នយោបាយ​។ ទោះបី​ជា​មាន​កិច្ច​សន្យា​ថា​ រដ្ឋាភិបាល​ថ្មី​​នឹង​ព្យាយាម​បញ្ចប់​នៅ​ភាព​អាធិបតេយ្យ ​លុប​បំបាត់​អំពើ​ពុករលួយ។ ប៉ុន្តែ​ពលរដ្ឋ​ទូទៅ​ នៅតែ​មើល​ឃើញ​ថា​ក្រុម​ថ្មី​នេះ ​មិន​បាន​បំពេញ​ទៅ​តាម​ការ​សន្យា​របស់​គេ​ឡើយ។

មាន​ហេតុផល​ជាច្រើន ដែលធ្វើឲ្យប្រជាជនខ្មែរ មិនព្រមទទួល​យករបប លុន នល និង​សិរីមតៈ រហូត​លេច​ចេញ​នៅ​ការ​បះបោរ​ ដើម្បី​គាំទ្រ​សម្ដេច នរោត្ដម សីហនុ។

នៅចុងខែ មីនា ឆ្នាំ ១៩៧០ ដដែល​ ការ​ងើប​ប្រឆាំង​របស់កសិករ​បាន​ចាប់ផ្ដើម​ពី​ខេត្ត កំពង់ចាម តាកែវ បន្ទាប់មក ព្រៃវែង និង ស្វាយរៀង ដែលធ្វើឲ្យកើតមាន​ជា​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​គ្នា​យ៉ាង​សាហាវ ​រវាង​កម្លាំង​កសិករ​ដែល​ប្រដាប់​ដោយ​កាំបិត​និង​ចប​ ជាមួយ​នឹង​កងទ័ព​​ថ្មីរបស់​សេនាប្រមុខ លុន នល ប្រដាប់​ដោយ​អាវុធ​យុទ្ធភណ្ឌ​ដ៏​ទំនើប។

ប៉ុន្តែការ​បង្ក្រាប​ដោយ​កម្លាំង​ ពុំ​មែន​ជា​មធ្យោបាយ​ល្អ​ដើម្បី​រលត់​ជំងឺ​ភ្លើង​សង្គ្រាមស៊ីវិល​នោះ​ទេ។ កងទ័ព​រដ្ឋាភិបាល​ដែល​ភាគច្រើន​ចេញ​ពី​ទីក្រុង ​ឆ្ពោះ​ទៅ​បង្ក្រាប​ចលនា​ប៉ះបោល​នៅ ​ឯជនបទ​ បាន​ធ្វើ​ឲ្យ​កសិករ​ទូទៅ​ចាត់ទុក​អ្នក​ទីក្រុង​ថា ​ជា​សត្រូវ​របស់​ពួកគេ។

គំលាត​រវាង​អ្នក​ទីក្រុង​ និង​ជនបទ​ កាន់​តែ​ដាច់​ឆ្ងាយ​ពី​គ្នា​ឡើង​ទាំង​ផ្នែក​សេដ្ឋកិច្ច ​វប្បធម៌​និង​ស្ថានភាព​សង្គម។ រដ្ឋាភិបាល​របស់​ឧត្ដមសេនីយ៍​ លុន នល បាន​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ជាច្រើន​ រួម​មាន​ការ​បង្កើត​ក្រសួង​អភិវឌ្ឍ​សហគមន៍​ ដែល​មាន​ទិសដៅ​ប្រមូល​បញ្ញវន្ត​ទីក្រុង​ ទៅ​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​ការ​យោគយល់​គ្នា​ឡើង​វិញ ​រវាង​ពលរដ្ឋ​ជនបទ​ និង​រដ្ឋាភិបាល​ដែល​នយោបាយ​នោះ​បាន​បរាជ័យ​ ដោយសារ​ថា​កសិករ​ភាគច្រើន ​បាន​ទោរទន់​ទៅ​រក​កុម្មុយនិស្ត​ ដែល​មាន​រចនា​សម្ព័ន្ធ​ចាក់ស្រេះ​ និង​មនោគម​ខ្ពស់​ស៊ី​ចង្វាក់​ជាមួយ​ប្រជាជន​ជនបទ។​

ដោយសារ​បែបនេះ​ហើយ ​ទើប​របប​ខ្មែរ​ក្រហម​បាន​ចាប់ផ្ដើម​កើតឡើង​លើ​ប្រជាជន​កម្ពុជា។

ចង់​ជ្រាប​ច្បាស់​ ពី​សាច់រឿង​មួយ​នេះ ​​​សូម​ទស្សនា​ល្ខោន​វិទ្យុ “កំណាត់​ផ្លូវ​ចុង​ក្រោយ” ភាគ១ ខាងក្រោម​នេះ៖

ចុចឡាចផេក អ្នកនិពន្ធ ម៉ីសន សុធារី ដើម្បីទទួលបានសាច់រឿង “កំណាត់​ផ្លូវ​ចុង​ក្រោយ” ភាគ២បន្តទៀត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកនិពន្ធ ម៉ីសន សុធារី ចេញមុខបកស្រាយរឿងដែលគេថា ភិន សុដាលីស ជាតួស្រីឆ្នើម​សម្រាប់គាត់

ចុចអាន៖អ្នក​និពន្ធ​ឆ្លើយតប​រឿង​ដែល​ថា ​​​អ្នក​ស្រុក​ខ្មែរ​ចូលចិត្ត​រិះគន់ ​(មាន​វីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម