KPT+
លោកយាយអាយុ ១០៨ ឆ្នាំទម្លាយថាអាថ៌កំបាំងធ្វើឲ្យអាយុវែង គឺកុំរៀបការ
ធ្លាប់តែឮគេនិយាយថាដើម្បីរស់នៅបានយូរយើងត្រូវញ៉ាំអាហារដែលមានសុខភាពល្អ ហាត់ប្រាណជារៀងរាល់ថ្ងៃ។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺស្ត្រីដែលមានអាយុ ១០៨ ឆ្នាំម្នាក់នេះ បាននិយាយថា អាថ៌កំបាំងនៃអាយុវែងគឺកុំរៀបការ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់!

លោកយាយ Louise Signore បានធ្វើពិធីជប់លៀងខួបកំណើតលើកទី ១០៧ នៅមជ្ឈមណ្ឌល JASA Bartow ក្រុង New York កាលពីឆ្នាំ ២០១៩ រួចពោលទៅកាន់មហាជនបែបនេះ។

លោកយាយ Louise កើតនៅឆ្នាំ ១៩១២ នៅ Manhattan រដ្ឋ New York និងក្រោយមកបានផ្លាស់ប្ដូរទីលំនៅ Bronx ក្នុងវ័យ ១៤ ឆ្នាំ។
លោកយាយ Louise ជាស្ត្រីដែលមានតែភាពរីករាយក្នុងការរស់នៅ ដោយជីវិតគាត់គឺគ្មានស្ត្រេសឬបញ្ហាស្មុគស្មាញណាមួយកើតឡើងទេ។ គាត់តែងតែសប្បាយចិត្តរាល់ថ្ងៃ ហើយគាត់ក៏ជាមនុស្សពូកែលេងសើចផងដែរ។ មិត្តម្នាក់របស់គាត់ឈ្មោះ Deborah Whitaker បាននិយាយអំពីលោកយាយថា “នាងរស់នៅដោយមិនប្រើឈើច្រត់សម្រាប់ទប់ ពេលនាងដើរ ឬ សូម្បីតែរទេះរុញ ពោលគឺនាងពិតជាមាំមួនខ្លាំងណាស់ ។ នាងពិតជាអស្ចារ្យមែន” !

ចំណែកលោកយាយចំណាស់ បានបន្ថែមដូចគ្នាដែរថា គាត់រស់នៅតែម្នាក់ឯង ហើយនេះជាហេតុផលដែលធ្វើឱ្យគាត់មានអាយុវែង ដោយគ្មានភាពតានតឹង។ លោកយាយចូលចិត្តរាំកម្សាន្ត និងលេងកីឡា Bocce ដែលជាល្បែងលេងដូចជាបាល់។ គាត់ហាត់ប្រាណ សូម្បីតែពេលនេះគាត់មានអាយុ ១០៧ ឆ្នាំក៏ដោយ និងតែងលេង Bingo បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច។ គាត់ក៏បានបង្ហើបឱ្យដឹងថា ការមិនរៀបការគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលគាត់បានធ្វើ សម្រាប់ប្អូនស្រីរបស់គាត់បានរៀបការ តែវិញគាត់មិនរើសយកផ្លូវនេះឡើយ។

យ៉ាងណាក្ដី បច្ចុប្បន្ននេះលោកយាយ Louise ក៏បានប្រាប់ថា គាត់លេបថ្នាំលើសឈាមនិងមានជំងឺរលាកសួត ។ ទោះបីគាត់មានជំងឺ តែលោកយាយក៏ត្រូវប្រឈមនឹងចោរកម្មនៅក្នុងផ្ទះល្វែងដែលរស់នៅម្នាក់ឯង តែគាត់នៅតែនិយាយថា រស់នៅក្នុងជីវិតខ្លួនមួយគឺជាជីវិតដែលដែលសប្បាយរីករាយជាទីបំផុត។
ដូច្នេះ កុំរៀបការគឺមានអាយុវែង គឺជាជម្រើសរបស់លោកយាយ៕
ចុះគ្នាយើងវិញ តើគិតដូចលោកយាយដែរទេ?
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ ជ្រើសរើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


