Connect with us

KPT+

កុំបាក់ទឹកចិត្ត អ្នករស់នៅតំបន់បិទខ្ទប់ដោយសារ Delta ពង្រឹងផ្លូវចិត្តតាមវិធីនេះ នឹងមានលំនឹងជីវិតឡើងវិញ

បានផុស

នៅ

ការបិទខ្ទប់តំបន់មានហានិភ័យដោយសាររោគរាតត្បាត គឺជាប្រយោគមួយដែលកើតឡើង ស្ទើរតែទូទាំងពិភពលោក ។ ជា​ការ​ពិត ​វា​មាន​ផល​ប៉ះពាល់​គួរឲ្យ​កត់សម្គាល់​ទៅ​លើ​សេដ្ឋកិច្ច។ ប៉ុន្តែមុំមួយទៀត ដែលមិនគួរមើលរំលង នោះគឺការបិទខ្ទប់នេះ ក៏អាចបណ្ដាលឲ្យសុខភាពផ្លូវចិត្តទន់ខ្សោយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជាប់​គាំង​ មាន​ស្ថានភាព​មួយ​ចំនួន​ដែល​យើង​ត្រូវ​រស់នៅ​ក្នុង​ផ្ទះ​ មើល​ព័ត៌មាន​នៃ​ការ​ស្លាប់​និង​ករណី​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ​ នៃ​វីរុស​បំប្លែង​ខ្លួន Delta ។ ចំណែក​បញ្ហា​ហិរញ្ញវត្ថុ​ ទំនាក់ទំនង ​ក៏​មិនសូវ​ស្និទ្ធស្នាល​ដូច​មុន។

អាក្រក់​ជាង​នេះ​ទៅទៀត ​របាយការណ៍​ពី​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត បាន​ចង្អុល​បង្ហាញ​ថា ​ស្ថិតិ​ធ្វើ​អត្តឃាត​នៅ​អាស៊ី​ក៏​មាន​ខ្ពស់ដែរ ហើយ​វាបាន​ជះឥទ្ធិពល​ដល់​មនុស្ស​គ្រប់​វ័យ​តាំង​ពី​វ័យកុមារ។

កុំឲ្យការបិទខ្ទប់មកជាបញ្ហាសម្រាប់ការរ់សនៅរបស់យើង សូមប្រើវិធី​ទប់ទល់​នឹង​សុខភាព​ផ្លូវ​ចិត្ត​ អំឡុង​ពេល Delta កំពុង​តែ​វាយលុក​ចូល​ក្នុង​សហគមន៏៖

ធ្វើលំហាត់​ប្រាណក្នុងផ្ទះទាំងអស់គ្នា កុំរំលងម្នាក់ណា។

សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និងកុំមើលទូរសព្ទយប់ៗពេក។

ហូបអាហារ​ដែល​មាន​សុខភាព​ល្អ​ ប៉ូវសុខភាពបំប៉នរាងកាយក្នុងអំឡុងពេលនេះជាចាំបាច់បំផុត ជាពិសេសផឹកទឹកវីតាមីន C ងូតទឹកក្ដៅ ឆ្ពុងខ្លួនព្រឹកល្ងាច ជាមួយគ្រឿងផ្សំដូចជា ក្រូចសើច គល់ស្លឹកគ្រៃ ក្រូចឆ្មារ ជាដើម។

បង្កើត​ផែនការ​ជីវិត កុំឲ្យពេលវេលាដើរចោលទៅទទេរៗ គួរយកពេលនេះមកជាេវលាមានប្រយោជន៏សម្រាប់យើងវិញ ។

ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ផ្សេង​ទៀត រាប់ទាំងញាតិជិតខាងនិងអ្នកក្រៅដែលមិនបានបិទខ្ទប់ដូចយើង។

ស្វែងរក​ចំណង់ចំណូលចិត្ត​ដែល​យើង​​ចូលចិត្ត​ធ្វើ​ ហើយ​ប្រញាប់​អនុវត្ត​ភ្លាមៗ។ ប្រការនេះ គួរធ្វើអីក៏បាន ដាំដំណាំតូចៗក្នុងផ្ទះ រៀបផ្ទះ ធ្វើម្ហូប នាំគ្រួសាររំលឹកអតីតកាលល្អៗ កាលពីកុមារភាពក៏បាន។

ទទួល​យក​អារម្មណ៍​អាក្រក់​របស់​ខ្លួនឯង។ រៀនអត់អោនខ្លួនឯងនិងអ្នកផង រៀន​ស្ដាប់ គោរព​ប្រតិបត្តិ​ធម៌​មេត្តា ហើយត្រូវគិតថារឿងអាក្រក់ៗនឹងរំសាយចេញឆាប់ៗពីគ្រួសារយើង។

ខាង​លើ​នេះ ​គ្រាន់​តែ​ជា​អនុសាសន៍​មូលដ្ឋាន​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ថា​មាន​បញ្ហា​ស្ត្រេសខ្លាំងពិបាកគ្រប់គ្រង ​ឬ​អាច​ជះឥទ្ធិពល​ដល់​ជីវិត​ សូម​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តាម​ប្រព័ន្ធ​អនឡាញ​ក៏បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន

ចុចអាន៖យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍​ កាន់តែខ្លាំងក្លាជាងមុន

ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម