Connect with us

KPT+

យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍​ កាន់តែខ្លាំងក្លាជាងមុន

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​​បាន​ថ្លែង​ថា  ​​ ​​វីរុស​​កូវីដ១៩ ប្រភេទ​​អាល់​ហ្វា​ ​បាន​​វាយ​​លុក​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ថ្មី​ៗ​នេះ​វីរុស​បំប្លែង​ខ្លួន​​ថ្មី​​ Delta​ ​​ក៏​កំពុង​វាយលុក​យ៉ាង​សកម្ម​ នៅ​ក្នុង​សហគមន៍​​តាម​កន្លែង​ជា​ដុំៗ​​ ​​​។​​ ពិភពលោក​កំពុង​មាន​​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ប្រភេទ​វីរុស Delta ដោយ​សារ​​ការ​ចម្លង​មាន​​​ល្បឿន​​លឿន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ​កូវីដ​ត្រូវ​បាន​រីក​រាលដាល​ជាទូទៅ លើ​ក្រុម​មនុស្ស​មាន​អាយុពី ២០ ទៅ ៤០ ឆ្នាំ ដែល​ពួកគេ​ភាគច្រើន​មិន​បាន​ដឹង​អំពី​ការ​ឆ្លង។ ប្រការ​នេះ​ធ្វើ​ឲ្យ​​ក្រុម​មនុស្ស​ទាំងនោះ ​​​ចុះ​ខ្សោយ​លឿន ​និង​កាន់​តែ​ងាយ​ឆ្លង Delta។

ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​យើង​វិញ ខណៈ Deltaកំពុង​រាលដាល​ឆ្លង​​ចូល​ក្នុង​សហគមន៍​កាន់​តែ​ច្រើន​ ក្នុង​នោះ​ដែរ​ គេ​ក៏​​ឃើញ​យុវវ័យ​និង​យុវជន​ស្រករក្រោយ ​ដែល​និយម​ភ្លើតភ្លើន​ពពាក់ពពូន​ប្រមូល​ផ្ដុំ​គ្នា​ តាម​ហាង​កាហ្វេ​ ហាង​អាហារ​ហូបចុក​ ហាង​ផឹកស៊ី​និង​កន្លែង​ផ្សេងៗ​ទៀត ​កកកុញ​មនុស្ស​មិន​ភ័យខ្លាច​មេរោគ​សូម្បី​តែ​បន្តិច​ណា។

ចូល​មក​ដល់​ពេល​វេលា​នេះ​អ្នកណា​ក៏​មាន​ហានិភ័យ​ដែរ បើ​មិន​ចេះ​ការពារ​ខ្លួន មិន​ប្រយ័ត្ន និង​មើល​ស្រាល​ជំងឺ​គិត​ថា​មិន​អី។ បើ​យុវជន​ម្នាក់ៗ​មើល​រំលង​វិធីសាស្ត្រ​របស់​ក្រសួងសុខាភិបាល​ ហើយ​គិត​ថា ឲ្យ​តែ​ពាក់​ម៉ាស​បាញ់​អាកុល​ពេល​ចេញ​ក្រៅ​ គឺ​បាន​ហើយ នោះ​វីរុស​បំប្លែង​ខ្លួន Delta នឹង​វាយលុក​ក្នុង​សហគមន៍​កាន់​តែ​ខ្លាំងក្លា​ជាង​មុន​ទ្វេដង។

បើ​ទោះ​បី​ជា​យើង​ ត្រូវ​រស់នៅ​ជាមួយ​មេរោគ​ក្ដី​ តែ​យើង​ក៏​ត្រូវ​ចេះ​ការពារ​ខ្លួនឯង ​និង​អ្នក​ជុំវិញ​ខ្លួន ចេះ​ប្រុងប្រយ័ត្ន​និង​មាន​វិន័យ​ក្នុង​ការ​រស់នៅ ​ក្នុង​សម័យ​រាតត្បាត​នេះ។

យុវវ័យ ជា​ទំពាំង​ស្នង​ មិនមែន​ជា​ជន​ចម្លង​​មេរោគ​ទៅ​កាន់​គ្រួសារ​ឡើយ។ ចូរ​ធ្វើអ្វី​ឲ្យ​មាន​ប្រយោជន៍ ​ជួយ​ដល់​ប្រទេស​ជាតិ ​ក្នុង​វិបត្តិ​នេះ។ ម្នាក់ៗ​ត្រូវ​ទទួលខុស​ត្រូវ​លើ​ខ្លួនឯង​រៀងៗ​ខ្លួន ទាំង​ទំនួល​ខុស​ត្រូវ​សង្គម និង​ទំនួល​ខុសត្រូវ​សម្រាប់​គ្រួសារ​ ៕ 

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម

ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម