ព័ត៌មានជាតិ
ពលរដ្ឋជាង២០០នាក់នៅផ្សារ៧មករា ពិនិត្យសំណាក ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន នៅព្រឹកថ្ងៃទី១៩ ខែសីហានេះបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់ កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកនេះ ដោយសារតែមានអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់បានចេញចូលទិញអីវ៉ាន់ក្នុងផ្សារនេះ។

ការត្រួតពិនិត្យទីតាំងយកសំណាក នៅផ្សារ៧មករា ពីសំណាក់លោក ឯក ឃុនដឿន នេះ ធ្វើឡើងដើម្បីជម្រុញឱ្យក្រុមការងារយកចិត្តទុកដាក់លើការយកសំណាក ការជំរុញឱ្យអនុវត្តនូវវិធានសុខាភិបាលពិសេសគឺ ការអនុវត្តវិធាន ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។
លោក ឯក ឃុនដឿន បានបញ្ជាក់ឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានយកសំណាកនៅផ្សារ ៧មករានេះ មានចំនួនប្រមាណជាង២០០នាក់ ហើយការបង្កើតឱ្យមានការពិនិត្យយកសំណាកនេះ គឺដោយសារតែ មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។
លោក ឯក ឃុនដឿន បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងគ្រូពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត។

ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានធ្វើការណែនាំឱ្យអាជ្ញាធរបន្តណែនាំទៅប្រជាពលរដ្ឋបន្ថែមទៀត ជុំវិញការអនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ពិសេសអនុវត្តវិធាន ៣កុំនិង៣ការពា។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ក្រៅពីយកសំណាកនៅទីតាំងខាងលើ គឺអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូក មួយទីតាំងទៀត។ លោកបានបញ្ជាក់ទៀតថា ក្រោយពីការយកសំណាកនៅទីតាំងផ្សារ៧មករានេះរួចរាល់ នៅរសៀលថ្ងៃទី១៩ សីហានេះ អាជ្ញាធរខណ្ឌទួលគោក នឹងសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋនៅក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកបន្តទៀត ដោយសារតែពួកគាត់បានពាក់ព័ន្ធទៅនឹងអ្នកមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ដែរ៕
អត្ថបទ៖ ស្រីរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


