Connect with us

KPT+

ចិញ្ចឹមកូន ឪពុកម្ដាយគិតលើចំណុចទាំងនេះពេក បរាជ័យហើយ

បានផុស

នៅ

ការ​ចិញ្ចឹម​កូន​ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​មាន​ភាព​អត់ធ្មត់ បត់​បែន​ឲ្យ​បាន​ច្រើន ទើប​ទទួល​បាន​លទ្ធផល​ល្អ។ លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​ចែក​រំលែក​នូវ​បទពិសោធ​មួយ​ចំនួន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដោយ​ក្នុង​នោះ​ម៉ាក់​ប៉ា​ត្រូវ​ផ្តល់​ភាព​ជឿ​ជាក់​លើ​កូន ហើយ​មិន​ត្រូវ​​ផ្តោត​លើ​ចំណុច​ទាំង ​៤ ​ខាងក្រោម​នេះ​ឡើយ។

១. មើល​ឃើញ និង​និយាយ​ពី​ចំណុច​ខ្សោយ​កូន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ម្នាក់ៗ​តែង​មាន​ចំណុច​ខ្សោយ ចំណុច​ល្អ​រៀងៗ​ខ្លួន តែ​ទោះ​យ៉ាង​យើង​មិន​ត្រូវ​លើក​ឡើង​ពី​ចំណុច​ខ្សោយ​ទាំង​នោះ​នៅ​ចំពោះ​មុខ​នរណា​ម្នាក់​ឡើយ។ ការ​ដែល​ម៉ាក់​ប៉ា​តែង​តែ​រម្លឹក​ពី​ចំណុច​មិន​ល្អ​របស់​កូន​ម្តង​ជា​២​ដង ធ្វើ​ឲ្យ​កូន​រឹត​តែ​បាក់​ទឹក​ចិត្ត​បន្ថែម​ទៀត ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​រក​វិធី​កែ​ប្រែ​ចំណុច​ខ្សោយ​ទាំង​នោះ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត សរសើរ ដោយ​ហៅ​កូន​មក​និយាយ​លើក​ទឹក​​ចិត្ត​ឲ្យ​កែប្រែ​ចំណុច​ទាំង​នោះ​ទើប​ជា​ការ​ប្រសើរ។

២. ទាមទារ​ភាព​ឥត​ខ្ចោះ​ពី​កូន ឬ​កំណត់​ស្តង់ដារ​កូន

Welcome to The Visible Embryo

សូម្បី​តែ​ខ្លួន​យើង​ជា​ម៉ាក់​ប៉ា​ក៏​ធ្វើ​មិន​បាន​ល្អ​ឥត​ខ្ចោះ​គ្រប់​រឿង​នោះ​ទេ បែប​នេះ​យើង​ក៏​មិន​ត្រូវ​ទាមទារ​ភាព​ឥត​ខ្ចោះ​ពី​កូន​ដែរ ខណៈ​ពួក​គេ​នៅ​តូច ខ្ចី​ទាំង​ចំណេះ​ដឹង បទ​ពិសោធ ឯ​រាង​កាយ​ក៏​មិន​ទាន់​មាំទាំ​នៅ​ឡើយ។ នាម​ជា​ម៉ាក់ប៉ា​ត្រូវ​ទម្លាក់​ស្តង់ដារ​កូន​ឲ្យ​​ដល់​ចំណុច​សូន្យ ពេល​កូន​ធ្វើអ្វី​មួយ​មិន​បាន​ល្អ ឬ​សាង​កំហុស​អ្វី​មួយ យើង​ត្រូវ​ប្រែ​ក្លាយ​ពី​កំហុស មក​ជា​ឱកាស​បង្រៀន​កូន​វិញ។

៣. ​ប្រៀប​ធៀប​កូន​ជាមួយ​អ្នក​ដទៃ

Parenting Essentials: Communicating With Your Kids

ក្មេង​មាន​ទេព​កោសល្យ​ផ្សេងៗ​គ្នា បើ​សិន​ជា​ចង់​ឲ្យ​កូន​យើង​ល្អ ចូរ​ប្រៀប​កូន​ជាមួយ​ក្មេង​ដទៃ​ទៀត ការ​ប្រៀប​ធៀប​មិន​អាច​ជួយ​អ្វី​កូន​បាន​ច្រើន​ទេ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា កូន​គេ​ធ្វើ​រឿង​នេះ​បាន​ល្អ តែ​កូន​ក៏​យើ​ក៏​អាច​ធ្វើ​រឿង​ផ្សេង​បាន​ល្អ​ដែរ។

៤. ​យក​លទ្ធផល​នៃ​ការ​រៀនសូត្រ​នៅ​សាលា​​ជា​អាទិភាព

10 Things to Stop Saying to Your Kids (and What to Say Instead) –  MindChamps Singapore

លទ្ធផល​ការ​សិក្សា​រៀនសូត្រ​នៅ​សាលា​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ យើង​មិន​ត្រូវ​យក​លទ្ធផល​ទាំង​នោះ​ជាគោល​ទេ ត្រូវ​បូក​បន្ថែម អាកប្បរិយា អត្តចរិត ការ​ចុះ​សម្រុង​ជាមួយ​សង្គម ដែល​ពាក្យ​សម្តី និស្ស័យ​ដ៏​ល្អ​របស់​កូន​ទាំង​នេះ​បាន​មក​ពី​ការ​បណ្តុះ​របស់​យើង​ជា​​ម៉ាក់​ប៉ា។

ផ្ទុយ​ទៅ​វិញ​ក្នុង​នាម​យើង​ជា​ម៉ាក់ប៉ា ត្រូវ​ផ្តល់​ភាព​ជឿ​ជាក់​លើ​កូន និង​មើល​ឃើញ​កូន​ក្នុង​ដំណាក់កាល​រីក​​ចម្រើន និង​មើលឃើញ​នូវ​ចំណុច​ល្អ ទេពកោសល្យ​ដែល​កូន​មាន សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​កូន​មាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ឪពុកម្ដាយត្រូវធ្វើរឿង ៥យ៉ាងនេះ តាំងពីកូននៅតូច

ចុចអាន៖ កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម