ចង់ឲ្យកូនក្លាយជាមនុស្សមានភាពជឿជាក់ ឪពុកម្ដាយត្រូវចេះវិធីនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចង់ឲ្យកូនក្លាយជាមនុស្សមានភាពជឿជាក់ ឪពុកម្ដាយត្រូវចេះវិធីនេះ

បានផុស

នៅ

ចង់ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច? គ្នាយើង​មាន​កូន​ ពិត​ជា​ដឹង​ហើយ​ថា​ ការ​ធ្វើ​ជា​ប៉ា​ម៉ាក់​គេ​មិន​ងាយ​ស្រួល​នោះ​ទេ​ ទោះ​បី​ជា​មាន​ការ​ណែ​នាំ​ ឬ​មេរៀន​ជា​ច្រើន​បាន​និយាយ​ពី​របៀប​ថែទាំ ចិញ្ចឹម​កូន​ក៏​ដោយ។ យ៉ាង​ណា ​ប៉ា​ម៉ាក់​នៅ​តែ​ត្រូវ​ស្វែង​រក​វិធី​ ឬ​តិចនិក​បន្ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​ត្រូវ​នឹង​កូន​យើង។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ចំនួន​ទៀត ដែល​ប៉ា​ម៉ាក់​គួរ​ដឹង​បន្ថែម ដើម្បី​ជួយ​ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សញ្ញា​បង្ហាញ​ថា​កូន​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

មនុស្ស​យើង​តែង​តែ​ធ្លាប់​ឆ្លង​កាត់​ពេល​ណាមួយ ដែល​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង តែ​បើ​ក្មេងៗ​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​តាំងពី​តូច វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថភាព​របស់​ពួក​គេ​នៅ​ពេល​ធំឡើង​លើ​ការ​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​មិន​ខាន​។

សញ្ញា​ខាង​ក្រោម​នេះ ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​ ថា​កូន​កំពុង​តែ​ជួប​បញ្ហា​មិន​មាន​ជំនឿចិត្ត​លើ​ខ្លួន​ឯង​៖

  • មិន​ហ៊ាន​មើល​មុខ​អ្នក​ដែល​ខ្លួន​កំពុង​និយាយ​ជាមួយ​
  • ស្ទាក់​ស្ទើរ ឬ​មិន​ហ៊ាន​លេង​ជាមួយ​ក្មេង​ផ្សេងទៀត
  • ពិបាក​ក្នុង​ការ​រាប់​អាន​មិត្ត​
  • មិន​ទុក​ចិត្ត​ខ្លួន​ឯង និង​
  • គ្មាន​ជំនឿ​ចិត្ត​ ជា​ដើម​។​

ខាង​ក្រោម​នេះ ជា​តិចនិក​ចំនួន​ ៥ ប៉ាម៉ាក់​គួរ​ដឹង​ ដើម្បី​ជួយ​ឲ្យ​កូន​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖​

១. កុំ​បង្អាប់​កូន​

បើ​ប៉ាម៉ាក់​ចេះតែ​និយាយ​ថា​កូន​ជា​មនុស្ស​ «ល្ងង់ ធ្វើអ្វី​មិន​កើត» នោះ​យូរៗ​ទៅ​កូន​នឹង​គិត​ថា​ខ្លួន​គេ​ពិត​អន់​មែន មិន​អាច​ធ្វើ​អ្វី​បាន។ ការ​និយាយ​បង្អាប់​កូន​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អ្វី​ដល់​កូន​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លូន​ឯង​ទៀត​ផង​។

Virtual Learning During Covid-19 | R.E.A.L Kids

២. សរសើរ​កូន​

ការ​លើក​សរសេរ​កូន​ មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវបញ្ជោរ​កូន​នោះ​ទេ តែ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​​កូន ទោះ​បី​ជា​កូន​បាន​ធ្វើ​រឿង​តូច​តាច​ណាមួយ​បាន​សម្រេច​ក៏​ដោយ។ ក្មេងៗ​ចូលចិត្ត​សាក​ល្បង និង​រៀន​អ្វី​ថ្មី ដែល​អាច​នាំ​ឲ្យ​ពួកគេ​មាន​របួស​តិចតួច ឬ​ខូច​ខាត​របស់​រប​ខ្លះៗ​មិន​ខាន។ ពេល​ប៉ាម៉ាក់​ខឹង ឬ​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ នោះ​ក្មេង​នឹង​លែង​ហ៊ាន​ធ្វើ​ទៀត ឬ​អាក់អន់ចិត្ត​មិន​ខាន ហើយ​ថែម​ទាំង​អាច​បោះបង់​អ្វី​ដែល​គេ​ធ្លាប់​ព្យាយាម​ធ្វើ​កន្លងមក​ទៀត​ផង​។​​​​

៣. ចំណាយ​ពេល​នៅ​ជាមួយ​កូន

​ដឹង​ថា​ប៉ាម៉ាក់​រវល់​ច្រើន តែ​ប៉ាម៉ាក់​ក៏​ត្រូវ​រក​ពេល​នៅ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ដូច​គ្នា។ ការ​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ជា​រឿង​សំខាន់​​ បើ​ពេល​យើង​នៅ​ជាមួយ​កូន យើង​គួរ​លេង​ជាមួយ​កូន ជា​ជាង​មើល​ទូរសព្ទ​។

៤. បង្ហាញ​ក្ដី​ស្រឡាញ់

ការ​ឱប ឬ​ថើប ដែល​​ប៉ាម៉ាក់​ធ្វើ នឹង​បង្ហាញ​ឲ្យ​កូន​ដឹង​ថា​យើង​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​ខ្លាំង។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ត្រូវ​ចេះ​រក​ពេល​សម​រម្យ​ណាមួយ និយាយ​ឲ្យ​កូន​ដឹង​ថា កូន​ជា​អ្វីៗ​របស់​ប៉ាម៉ាក់ ហើយ​ប៉ាម៉ាក់​មាន​មោទកភាព​ចំពោះ​កូន​។ មួយ​វិញ​ទៀត ប៉ា​ម៉ាក់​ត្រូវ​ចេះ​និយាយ​អរគុណ​កូន​ នៅ​ពេល​កូន​ធ្វើ​អ្វី​មួយ​សម្រាប់​យើង ទោះជា​​សកម្មភាព​នោះ​តូច​តាច​ក៏​ដោយ​។

៥. ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ខ្លះ

ប៉ាម៉ាក់​មួយ​ចំនួន​ទំនងជា​តឹង​រឹង​បន្តិច​ចំពោះ​កូន​ ប៉ុន្តែ​យើង​ក៏​គួរ​ទុក​ចន្លោះ​ខ្លះ​ដើម្បី​ឲ្យ​កូន​មាន​សិទ្ធិ​សម្រេច​ចិត្ត ឬ​បង្ហាញ​ពី​គំនិត​ផ្ទាល់​របស់​ពួក​គេ​ដែរ​។ ការ​ជជែក​គ្នា នឹង​ជួយ​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​ពិត​ចេញ​មក​ក្រៅ ហើយ​ការ​វាយ​តម្លៃ​លើ​គំនិត​របស់​កូនថា​អ៊ីចេះ អ៊ីចុះ គឺ​​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​ប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៥ យ៉ាង ឪពុកម្ដាយគួរធ្វើ ជួយកូនម្ចាស់ការ​លើ​ខ្លួន​ឯង ​ពេល​ធំឡើង​

ចុចអាន៖ វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

នយោបាយ៦ ម៉ោង មុន

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

កីឡា៧ ម៉ោង មុន

សិក្ខាកាម​ទទួល​លទ្ធផល​ល្អ​៣០% សម្រាប់​សិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត ១​កីឡា​ទោចក្រយាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services