Connect with us

KPT+

៥ យ៉ាង ឪពុកម្ដាយគួរធ្វើ ជួយកូនម្ចាស់ការ​លើ​ខ្លួន​ឯង ​ពេល​ធំឡើង​

បានផុស

នៅ

ប៉ាម៉ាក់​មួយ​ចំនួន​ជួយ​កូន​គ្រប់យ៉ាង រកតែ​កូន​ចង់​ធ្វើអ្វី​បន្តិច​មិន​បាន ដោយ​គិតថា​កូន​នៅ​តូច​ខ្លាច​កូន​ខុស​នេះ ខុស​នោះ​ឬ​ធ្វើ​មិន​បាន​ល្អ​ជា​ដើម។ ប៉ា​ម៉ាក់​ដឹង​ទេ​ថា​ពេល​នេះ​អូនៗ​នៅ​តូច​មែន តែ​អូនៗ​នឹង​លូត​លាស់​ធំដឹង​ក្ដី​ទៅតាម​ពេល​វេលា​។ ការ​ផ្ដល់​ឱកាស​ឲ្យ​អូន​ៗ​រៀន​សូត្រ​ពី​អ្វី​ដែល​គេត្រូវ​ធ្វើ ឬ​ផ្ដល់​ឯករាជ្យ​ភាព​ខ្លះ​ដល់​អូនៗ​តាំង​ពី​ក្មេង​វ័យ នឹង​ជួយ​អូនៗ​ចេះ​រៀបចំ​ខ្លួន​បាន​ល្អ​នៅ​ពេល​ធំ​ពេញ​វ័យ។ តើ​មាន​វិធី​ណាខ្លះ​អាច​បង្រៀន​អូនៗ​ឲ្យ​មាន​ឯករាជ្យ​ភាព?​

១. កុំ​ចេះ​តែជួយ​កូន​គ្រប់​រឿង​ពេក

3 Asian Stereotype Parenting Practices You Should Follow (5 minute read) -  Sum on Sleeve
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ា​ម៉ាក់​មិន​តិចនាក់​ទេ ជួយ​ធ្វើ​នេះ ធ្វើ​នោះ​ដល់​កូន​គ្រប់​រឿង ព្រោះថា​ខ្លាច​កូន​ធ្វើ​ខុស ខ្លាច​ថា​កូន​ធ្វើ​មិន​បាន​ល្អ​ជា​ដើម។ អូនៗ​នៅ​តូច​មែន ប៉ុន្តែ​ប៉ាម៉ាក់​មិនគួរ​ជួយ​អូនៗ​គ្រប់​រឿង​ទេ ត្រូវ​ទុក​កិច្ច​ការ​ខ្លះ​ឲ្យ​អូនៗ​ធ្វើ​ដោយ​ខ្លួន​ឯង ដូច​ជា​រៀបចំ​ទុក​ដាក់​របស់​លេង ឬ​សម្លៀក​បំពាក់​មួយ​ចំនួន​​​ ហើយ​ប៉ា​ម៉ាក់​គ្រាន់​តែ​ចាំ​ណែនាំ​បន្តិច​បន្តួច​បាន​ហើយ ឬ​អាច​ជួយ​កូន​ខ្លះ​បើ​​កូន​ស្នើ​សុំ​ជំនួយ​ពី​យើង​ ជា​ជាង​ហក់​ទៅជួយ​ភ្លាមៗ​ទាំង​ដែល​កូន​មិន​ទាន់ទាំង​បាន​ធ្វើ ឬសុំជំនួយ​ផង​នោះ​។​

២. ផ្ដល់​ជម្រើស​ដល់​កូន តែ​កុំ​ច្រើន​ពេក

​​ដូច​ជា​ពេល​ប៉ា​ម៉ាក់​នាំ​កូន​ទៅ​ផ្សារ​ទិញ​ម្ហូប ឬ​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ជា​ដើម ប៉ា​ម៉ាក់​អាច​កំណត់​ចំនួន​មុខម្ហូប​ណា​ថា​សមរម្យ​អាច​ញ៉ាំ​បាន ហើយ​អនុញ្ញាត​ឲ្យ​កូន​យើង​រើស​មុខ​ម្ហូប​ទាំង​នោះ​ញ៉ាំ ជា​ជាង​យើង​ជ្រើស​រើស​ឲ្យ​កូន​។ ការ​ធ្វើ​បែប​នេះ​ អាច​ផ្ដល់​ឱកាស​ដល់​កូន​រៀន​សម្រេច​ចិត្ត តែ​ក៏​មាន​ដែន​កំណត់ យើ​ង​អាច​គ្រប់គ្រង​បាន​​​ដែរ​។​

៣. បើ​កូនធ្វើ​ខុស​កុំ​ជាន់​បន្ថែម

ប៉ា​ម៉ាក់​ពិតជា​ដឹង​ច្បាស់​ហើយ​ថា​អូនៗ​នៅ​ក្មេង​តែ​តែង​ធ្វើ​នេះ ធ្វើ​នោះ​ខុស ឬ​ខូច​ខាត ហើយ​ទោះ​បី​ជា​ប៉ា​ម៉ាក់​បាន​ណែ​នាំ​ច្រើន​ដង​ប៉ុន​ណាក៏​ដោយ។ ប៉ា​ម៉ាក់​ត្រូវ​ចាំ​ថា​អូនៗ​នៅ​តូច​តែ​ធ្វើ​មិន​ល្អ អ៊ីចឹង​ហើយ តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​បន្ទោស ជាន់​ថែម​នោះ​ទេ ផ្ទុយ​មក​វិញ គួរ​ណែនាំ​កូន​ដោយ​ពាក្យ​ល្អៗ និង​លើក​ទឹក​ចិត្ត​ថា​កូន​ពិតជា​អាច​ធ្វើ​បាន កុំ​ភ្ជាប់​កំហុស​ផ្សេង​ទៅ​នឹង​ខ្លួន​កូន​។ ការ​បន្ត​ដាក់​កំហុស​លើ​កូន នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​លែង​​ទុក​ចិត្ត​លើ​​ខ្លួនឯង​បាន​។

៤. បង្កើត​ទម្លាប់​ប្រ​ចាំ​ថ្ងៃដល់​កូន​

កូន​យើង​អាច​ជួប​បញ្ហា​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ បើ​ពួក​គេ​មិន​បាន​គិត​គូរៀប​ចំ​រឿង​ទាំង​នោះ​ឲ្យ​តាម​លំដាប់​លំដោយ។ ដូច​នេះហើយ​ កូន​អាច​នឹង​ធ្វើ​រឿង​ច្របូក​ច្របល់ ធ្វើ​នេះ​បន្តិច នោះ​បន្តិច នាំឲ្យ​មិន​អាច​សម្រេច​កិច្ចការ​ណា​មួយ​បាន។ ដូច​នេះ​ ប៉ាម៉ាក់​ត្រូវ បង្រៀ​កូន​ឲ្យ​ដឹងថា​រឿង​មួយ​ណា​ត្រូវធ្វើ​មុន មួយ​ណា​ត្រូវ​ធ្វើ​ក្រោយ និង​នៅ​ពេលណា ម៉ោង​ណា​ជា​ដើម។​ ក្រោយ​ពី​កូន​បាន​ដឹង​ពី​បញ្ហា​នេះ កូន​នឹង​មាន​ទម្លាប់​មួយ​ធ្វើ​តាម​លំដាប់​លំដោយ​ប្រ​ចាំ​ថ្ងៃ​ដោយ​ខ្លួន​ឯង​មិន​ខាន។

៥. បង្រៀន​កូន​ឲ្យ​ចេះ​បើ​ចិត្ត​

3 Asian Stereotype Parenting Practices You Should Never Follow (4 minute  read) - Sum on Sleeve

ក្មេង​មិន​តិច​នាក់​ទេ តែង​តែ​ចង់​ឈ្នះ​ចង់​ចាញ់​​លើ​រឿង​អ្វី​មួយ​។ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ រឿង​ខ្លះ​មិន​ត្រូវ​តែ​ឈ្នះ ឬ​ចាញ់​នោះ​ទេ ត្រូវ​បង្រៀន​កូន​ឲ្យ​បើក​ចិត្ត​ឲ្យ​ទូលាយ ប្រាប់​កូន​ឲ្យ​ចេះ​ពិភាក្សា ចរ​ចា​ស្វែង​រក​ការ​យល់​គ្នា​លើ​រឿង​អ្វី​មួយ​ដែល​គេ​កំពុង​ធ្វើ។ ឧទាហណ៍​ថា​កូន​ទាមទារ​ទៅ​ដើរ​លេង​កន្លែង​ណា​មួយ ហើយ​ថែម​ទាំង​ទាម​ទារ​ញ៉ាំ​របស់​នេះ​របស់​នោះ​ទៀត​ដែល​ប៉ាម៉ាក់​គិត​ថា​មិន​ល្អ ឬប៉ះ​ពាល់​ខុស​ភាព​ឬ​ថ្លៃ​ខ្លាំង ជា​ដើម​។ ត្រង់​ចំណុច​នេះ ប៉ា​ម៉ាក់​ក៏​ត្រូវ​ប្រាប់​កូន​ដែរ​ថា ​កូន​អាច​ទទួល​បាន​​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពី​រ ​ដែល​កូន​បាន​ទាមទារ​ ​តាមរយៈ​​ការ​ចរចា និង​យល់គ្នា មិន​មែន​ទុក​ឲ្យ​កូន​ឈ្នះ​គ្រប់​រឿង​នោះ​ទេ​។ ការ​ធ្វើ​ដូច​នេះ​នឹង​ជួយ​កូន​ដឹង​ថា​អ្វី​ជា​រឿង​អាទិភាព​ ដែល​គេ​ត្រូវ​ការ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឪពុកម្ដាយមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន

ចុចអាន៖ ៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម