Connect with us

KPT+

ភាពខុសឆ្ងាយរវាងស្នេហាព្រោះត្រូវការគ្នា និងស្នេហាព្រោះចង់បំពេញតណ្ហា

បានផុស

នៅ

តើអ្វីជាស្នេហា និងអ្វីជាតណ្ហា? ពេលខ្លះយើងកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហា ក៏ពិបាកនឹងបែងចែករវាងរឿងពីរនេះឲ្យបានច្បាស់ដែរ។ ខាងក្រោមនេះគឺជាសញ្ញាខ្លះៗដែលបង្ហាញថា អ្វីដែលអ្នកកំពុងតែមានអាចមិនមែនជាស្នេហ៍ពិតទេ តែត្រឹមជាតណ្ហាប៉ុណ្ណោះ។

ស្លៀកពាក់ដើម្បីទាក់ទាញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាអ្នកជាបុរសឬស្រ្តី រឿងដែលអ្នកយកចិត្តទុកដាក់ខ្លាំងគឺរបៀបតុបតែងខ្លួន។ ការស្លៀកពាក់ សក់ក្បាល និងក្លិនទឹកអប់ សុទ្ធតែត្រូវបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់បំផុត នៅពេលណាត់ជួបម្ដងៗ។ ហេតុអ្វី? ព្រោះថា អ្នកចង់បានការចាប់អារម្មណ៍លើរាងកាយខ្លាំងជាងការសន្ទនា ឬការយល់ចិត្តគ្នា។

គ្មានគម្រោងទៅថ្ងៃអនាគត

ការចំណាយពេលវេលាជាមួយគ្នា វាជារឿងល្អសម្រាប់គូស្នេហ៍។ ប៉ុន្តែការប៉ងចំណាយពេលពេញ១ជីវិតជាមួយគ្នា វាកាន់តែជារឿងដែលត្រូវគិតគូរ។ ប្រសិនបើអ្នកគ្មានអារម្មណ៍ដើម្បីកសាងគ្រួសាររួមគ្នាទេ វាមិនមែនជាស្នេហ៍ពិតឡើយ វាគ្រាន់តែជាការចង់បានគ្នាមួយភ្លែតប៉ុណ្ណោះ។

កម្រណាត់ជួបពិតប្រាកដ

ជាទូទៅមនុស្សស្រឡាញ់គ្នា គេឧស្សាហ៍ណាត់ជួបដើម្បីធ្វើឲ្យទំនាក់ទំនងគូស្នេហ៍កាន់តែជិតស្និទ្ធ។ ប៉ុន្តែសម្រាប់អ្នកមិនប្រាកដប្រជា គេកម្រជួបគ្នា ព្រោះគេមិនមែនត្រូវការគ្នាពិតឡើយ។ គេជួបគ្នាតែពេលអផ្សុកចង់បានការប៉ះពាល់រាងកាយប៉ុណ្ណោះ។

មិនហ៊ានចំណាយឲ្យគ្នា

Cute Korean Couple Dressed for Winter: on We Heart It

មនុស្សពីរនាក់ស្រឡាញ់គ្នាពិត តែងតែចំណាយទាំងពេលវេលា និងប្រាក់ខ្លះដើម្បីគ្នា នៅពេលម្នាក់ទៀតត្រូវការជំនួយ ដោយគេមិនត្រូវការតបស្នងឡើយ។ តែចំពោះអ្នកដែលមានស្នេហាមួយឆាវៗ គេមិនហ៊ានធ្វើបែបនេះទេ ព្រោះពួកគេខ្លាចខាតដោយមិនអាចទទួលបានអីមកវិញ។

មិនហ៊ានបង្ហាញឲ្យគេដឹង

ជាការពិតស្នេហាដែលចង់បានមួយឆាវ ប្រាកដជាខ្លាចអ្នកដទៃដឹងឮមិនខាន។ មិនថានៅក្នុងចំណោមសាច់ញាតិ គ្រួសារ មិត្តភក្ដិ ឬបណ្ដាញសង្គមនោះទេ គេនឹងមិនបង្ហើបឬបង្ហាញដាច់ខាតថា ពួកគេកំពុងមានទំនាក់ទំនងជាមួយនឹងនរណា។

ចូលចិត្តនិយាយពាក្យស្រឡាញ់ញឹកញាប់ខ្លាំង និងនិយាយពាក្យនេះជាមួយអ្នកផ្សេង

ស្រឡាញ់ពិតមិនត្រូវការតែពាក្យ២ម៉ាត់ទេ វាបូករួមមកជាមួយទង្វើនៃក្ដីស្រឡាញ់។ មនុស្សដែលឧស្សាហ៍ពោលពាក្យស្រឡាញ់ពេញៗម៉ាត់ ជាទូទៅគេនិយាយឲ្យតែរួចពីមាត់ទេ ព្រោះប្រភេទគេ ជាប្រភេទអ្នកចូលចិត្តលួងលោមផ្អែមល្ហែម។ មិនតែប៉ុណ្ណោះ គេក៏ចូលចិត្តនិយាយថា ស្រឡាញ់អ្នកនេះ ស្រឡាញ់អ្នកនោះតាមតែគេនឹកឃើញ។

គិតពីគ្នាទៅវិញទៅមកតាមរបៀបស្រើបស្រាល

នៅពេលណាដែលអ្នកទាំងពីរគិតពីគ្នាទៅវិញទៅមក អ្នកតែងតែគិតតាមរបៀបស្រើបស្រាល។ នៅពេលដែលអ្នកនៅម្នាក់ឯង អ្នកស្រមៃឃើញតែរូបរាងនារីឬបុរសនោះ។ វាមិនមែនជាការស្រមៃធម្មតាទេ តែនឹកទៅដល់ការរួមភេទជាមួយគេ។ តើគេគិតយ៉ាងណា បើសិនយើងបានគេងជាមួយគ្នា? តើគេនឹងចូលចិត្តរូបរាងខ្ញុំទេ? តើគេនឹងមានក្ដីសុខនូវអ្វីដែលខ្ញុំផ្ដល់ឲ្យគេទេ?

ភាពសិ្នទ្ធស្នាលមានតែក្នុងបន្ទប់

ភាពស្និទ្ធស្នាលគឺជាអ្វីដែលមាននៅក្នុងទំនាក់ទំនងគ្រប់ប្រភេទ។ មនុស្ស២នាក់មានភាពស្និទ្ធស្នាល វាមិនមែនគ្រាន់តែពួកគេថើប អោប ឬសប្បាយនៅក្នុងបន្ទប់គេងប៉ុណ្ណោះទេ។ ភាពស្និទ្ធស្នាល មានការសន្ទនាស៊ីជម្រៅ និងចំណាយពេលវេលាឯកជនជាមួយគ្នាជាច្រើន។ ចំពោះភាពស្និទ្ធស្នាលរបស់អ្នកគ្មានស្នហាពិត ត្រូវបានកំណត់ចំពោះតែសកម្មភាពផ្លូវភេទប៉ុណ្ណោះ។

មិនខ្វល់ខ្វាយពីបញ្ហារបស់គ្នា

ស្នេហាដែលគិតត្រឹមរឿងលើគ្រែ មិនបារម្ភពីសុខទុក្ខគ្នាទៅវិញទៅមកនោះទេ ហាក់ផ្ទុយស្រឡះពីដៃគូរពិត ដែលគេខ្វល់ពីបញ្ហារបស់គ្នា និងហ៊ានលះបង់ពេលវេលាឲ្យគ្នា ដើម្បីសេចក្ដីរបស់ដៃគូ។

រក្សាអាថ៌កំបាំងរៀងខ្លួន

Young Asian Lover Outdoor by Pansfun Images

ពុំមានអ្វីត្រូវចែករំលែកជាមួយគ្នាឡើយរវាងមនុស្សពីរនាក់ដែលគ្រាន់តែចង់បានគ្នាមួយគ្រា។ គ្រប់រឿងរ៉ាវគេរក្សាទុកតែម្នាក់ឯង ដោយពុំចាំបាច់ប្រាស្រ័យទាក់ទង ឬប្រាប់គ្នាអ្វីឡើយ។ គេមិនចូលចិត្តនិយាយប្រាប់គ្នាពីរឿងផ្ទាល់ខ្លួនទេ ព្រោះគេចាត់ទុកដៃគូមិនមែនជាមនុស្សសំខាន់សម្រាប់គេស្រាប់ហើយ។

គ្មានអារម្មណ៍ប្រចណ្ឌសូម្បីបន្តិច

ការពិតនៃមនុស្សស្រឡាញ់គ្នា ការប្រចណ្ឌជារឿងធម្មតា ទោះតិចឬច្រើនសុទ្ធតែមានគ្រប់គូ។ ប៉ុន្តែចំពោះស្នេហាដែលមានតែតណ្ហា គ្មានអារម្មណ៍អន់ចិត្តឬប្រចណ្ឌគ្នាបន្តិចឡើយ។ ទោះជាដៃគូម្ខាងទៀតមានទំនាក់ទំនងជាមួយអ្នកណា ឬទៅទីណាក៏ដោយ គេមិនបារម្ភខ្វល់ខ្វាយនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រើ ៨ចំណុចនេះ ជឿថា អាចបំភ្លេច​ Ex ឆាប់ជ្រះស្រឡះ

ចុចអាន៖ អ្នកស្រាវជ្រាវថា ស្ត្រីរៀបការជាមួយបុរសក្មេងជាងខ្លាំងពេក ប្រឈមអត្រាមរណភាពខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា៣ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម