Connect with us

KPT+

សាវតាប្រទេស អ៊ុយក្រែន និងវិបត្តិចាក់ស្រេះរាប់រយឆ្នាំ មុនផ្ទុះសង្គ្រាមពេលនេះ

បានផុស

នៅ

អ៊ុយក្រែន គឺជាប្រទេសមួយនៅអឺរ៉ុបខាងកើត។ ប្រទេសនេះមានព្រំប្រទល់ខាងជើង ជាប់ជាមួយបេឡារុស្ស ខាងជើងឆៀងខាងកើត និងខាងកើត ជាប់ប្រទេសរុស្ស៊ី ខាងលិចជាប់ប្រទេស ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ខាងត្បូងជាប់នឹងប្រទេស រូម៉ានី និងម៉ុលដាវ៉ា។ ក្រៅពីមានព្រំប្រទល់ជាមួយដីគោក អ៊ុយក្រែន ក៏មានឆ្នេរសមុទ្រ Azov ជាប់ព្រំប្រទល់នឹងសមុទ្រខ្មៅផងដែរ។ ប្រទេសនេះលាតសន្ធឹងលើផ្ទៃដី ៦០៣,៦២៣ គីឡូម៉ែត្រការ៉េ និងមានទីក្រុង កៀវ ជារដ្ឋធានីរបស់ប្រទេស។ អ៊ុយក្រែន គឺជាសមាជិកនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប OSCE អង្គការ GUAM សមាគម Trio និងត្រីកោណ Lublin ផងដែរ។

Ukraine | History, Geography, Population, Religion, Map, & Language |  Britannica
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នអ៊ុយក្រែន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​សេដ្ឋកិច្ច​ចំណូល​មធ្យម​កម្រិត​ទាប​ជាប់​ចំណាត់​ថ្នាក់​ទី ៧៤ ក្នុង​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស។ ដោយសារតែដីអំណោយផលល្អ អ៊ុយក្រែនគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

ទឹកដីនៃអ៊ុយក្រែន ត្រូវបានគេដឹងថា មានកំណើតតាំងពីឆ្នាំ ៣២,០០០ មុនគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងអំឡុងយុគសម័យកណ្តាល អ៊ុយក្រែន គឺជាមជ្ឈមណ្ឌលសំខាន់នៃវប្បធម៌ស្លាវីខាងកើត ដោយសហព័ន្ធកុលសម្ព័ន្ធ Kievan Rus បានបង្កើតមូលដ្ឋានរបស់ខ្លួននៅកណ្ដាលប្រទេសនេះ។

នៅពាក់កណ្តាលសតវត្សទី ១១ អ៊ុយក្រែន ជាទឹកដីមួយស្ថិតក្នុងចំណោមអាណាចក្រដែលមានបំផុត និងធំបំផុតនៅអឺរ៉ុប។ ​ប៉ុន្តែនៅសតវត្សទី ១៣ ប្រទេសនេះបានធ្លាក់ដុនដាបបន្តិចម្តងៗ ដោសារការឈ្លានពានរបស់ម៉ុងហ្គោល។ រយៈពេល ៦០០ ឆ្នាំបន្ទាប់ ទឹកដីអ៊ុយក្រែនត្រូវបានប្រជែង បែងចែក និងគ្រប់គ្រងដោយមហាអំណាចជាច្រើន រួមមាន ប្រទេសប៉ូឡូញ លីទុយអានី អូទ្រីស ហុងគ្រី ចក្រភពអូតូម៉ង់ និង Tsardom នៃប្រទេសរុស្ស៊ី។

Tell us: how have you been affected by the situation in Ukraine? | Ukraine  | The Guardian

ក្នុងអំឡុងសតវត្សទី ១៧ និង ១៨ រដ្ឋ Cossack Hetmanate របស់អ៊ុយក្រែន បានលេចឡើង និងរីកចម្រើន ប៉ុន្តែទីបំផុតវាត្រូវបានបែងចែករវាងប៉ូឡូញ និងចក្រភពរុស្ស៊ី។

លុះមកដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩១៧ សាធារណៈរដ្ឋប្រជាមានិតអ៊ុយក្រែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្រោយពេលប្រជាជនបានបង្កើតចលនាបដិវត្តន៍។ ទោះយ៉ាងណា អ៊ុយក្រែន បានក្លាយទៅជាសាធារណៈរដ្ឋសង្គមនិយមសូវៀត នៅក្នុងឆ្នាំ ១៩២២ បន្ទាប់ពីក្រុមបដិវត្តនិយមឆ្វេងនិយមរបស់ លោក ​វ្ល៉ាឌីមៀរ លេនីន បានបង្កើតឡើង។

ជោគវាសនា អ៊ុយក្រែនបានស្ថិតក្រោមអាណានិគមរបស់សហភាពសូវៀតរយៈពេល ៦៩ឆ្នាំ ទម្រាំទទួលបានឯករាជ្យឡើងវិញនៅឆ្នាំ ១៩៩១ បន្ទាប់ពីការរំលាយរបស់សហភាពសូវៀត។

ក្រោយពេលទទួលបានឯករាជ្យ អ៊ុយក្រែនបានបង្កើតសាធារណរដ្ឋឯកបក្សមួយក្រោមប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី ដោយបែងចែកអំណាចទៅជានីតិបញ្ញត្តិ នីតិប្រតិបត្តិ និងផ្នែកតុលាការ។ ប្រទេសនេះបានប្រកាសខ្លួនឯងថា ជារដ្ឋអព្យាក្រឹត និងបានបង្កើតភាពជាដៃគូយោធាជាមួយរុស្ស៊ី និងប្រទេស CIS ផ្សេងទៀត។

Ukraine - United States Department of State

មកដល់នៅឆ្នាំ ២០១៣ បន្ទាប់ពីប្រធានាធិបតី Viktor Yanukovych បានព្យួរកិច្ចព្រមព្រៀងសមាគមសហភាពអ៊ុយក្រែន និងសហភាពអឺរ៉ុប ទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ប្រែក្លាយជារកាំរកូស រហូតមានបាតុកម្មផ្ទុះឡើង ដែលឈានទៅដល់បដិវត្តន៍ផ្តួលរំលំលោក Yanukovych និងបង្កើតរដ្ឋាភិបាលថ្មី។

នៅក្នុងខែមីនា ​ឆ្នាំ២០១៤ រុស្ស៊ី​ពង្រាយ​កងទ័ព​នៅ​តំបន់​គ្រីមៀរ ក្នុងហេតុផល​ថា ដើម្បី​ការពារ​ប្រជាជន​ដើមកំណើត​រុស្ស៊ី បន្ទាប់មក រៀបចំ​បោះឆ្នោត​ប្រជាមតិ ភ្ជាប់​តំបន់​គ្រីមៀរ​ជា​ទឹកដី​របស់​រុស្ស៊ី។ ការកាត់យក​តំបន់​គ្រីមៀរដោយ​រុស្ស៊ី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ជាទូទៅ ចាត់ទុក​ថា​ជា​ទង្វើ​ខុសច្បាប់ ហើយ​​​មហាសន្និបាត UN ​បានបដិសេធ​មិនទទួលស្គាល់​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមៀរ ហើយ​កំណត់​ថា គ្រីមៀរ​នៅតែ​ជា​ដែនដី​មួយ​របស់​អ៊ុយក្រែន។

Russia's threat to invade Ukraine and Europe's soft power – CEPS

ព្រឹត្តិការណ៍ទាំងនេះបានបង្កើតបញ្ហាស្មុគស្មាញ ហើយបន្តអូសបន្លាយបង្កើតជាសង្រ្គាមត្រជាក់អស់ពេលជាយូរ។ លុះមកដល់ដើមឆ្នាំ២០២២នេះ ស្ថានភាពកាន់តែតានតឹង ដែលនាំឱ្យលោក​ Zelenskyy ចោទ​រុស្ស៊ី​ថា​ពង្រាយទ័ព​នៅតាម​ព្រំដែន​ជាការបំពាន ខណៈរុស្ស៊ី​ឆ្លើយតបមកវិញ​ថា ការពង្រាយទ័ព​នេះ គឺ​ដើម្បី​ធ្វើ​សមយុទ្ធ ឆ្លើយតប​ទៅនឹង​ទង្វើ​បង្កហេតុ​របស់​អ៊ុយក្រែន។ ជម្លោះមិនព្រមបញ្ចប់ ហើយវាក៏បានឈានដល់ការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា? (មានវីដេអូ)

ចុចអាន៖ មកស្គាល់ជំទាវទី១របស់អ៊ុយក្រែន លោកស្រី Olena Zelenska

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម