KPT+
អាថ៌កំបាំងមួយ ដែលម្ចាស់ក្សត្រី Elizabeth មានព្រះកាយរឹងមាំ ទោះបីព្រះជន្មច្រើនក្ដី
ទោះបីជាមានព្រះជន្មជាង ៩៦ ព្រះវស្សាក៏ដោយ ម្ចាស់ក្សត្រី Elizabeth នៅតែមានរាងកាយមាំមួន ក្នុងរយៈពេលជាង៧០ឆ្នាំ នៃរជ្ជកាលរបស់ទ្រង់។

តើសកម្មភាពអ្វី ដែលទ្រង់ចូលចិត្ត និងជួយឲ្យមានសុខភាពល្អឥតខ្ចោះបែបនេះ?
ម្ចាស់ក្សត្រី Elizabeth មានរាងកាយរឹងមាំ គឺដោយសារតែទ្រង់មានទម្លាប់មួយគឺការជិះសេះ ដែលវាបានក្លាយជាការពេញនិយមនាពេលបច្ចុប្បន្ននេះ។ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា ការជិះសេះ តែងតែជាសកម្មភាពដ៏ពេញនិយមរបស់ម្ចាស់ក្សត្រី Elizabeth ហើយទ្រង់ពិតជាស្រឡាញ់សេះ នេះបើយោងតាមអ្នកប្រវត្តិសាស្រ្តជាច្រើនបានបញ្ចាក់។ ពេលទ្រង់នៅក្មេង ទ្រង់បានប្រាប់អ្នកណែនាំរបស់ទ្រង់ Marian Crawford ដែលត្រូវបានគេស្គាល់ថា Crawford ថា “ប្រសិនបើខ្ញុំជាមហាក្សត្រី នោះនឹងចេញច្បាប់ហាមឃាត់ការជិះសេះនៅថ្ងៃអាទិត្យ។ ពីព្រោះសេះក៏ត្រូវការថ្ងៃបុណ្យដូចមនុស្សដែរ»។ នេះជាការបង្ហាញអំពីសេចក្ដីស្រឡាញ់ពិតចំពោះសេះ។

លើសពីនេះទៀត ម្ចាស់ក្សត្រី Elizabeth និងព្រះអង្គម្ចាស់ បានធ្វើព្រឹត្តិការណ៍ជាញឹកញាប់ទាក់ទងនឹងសេះ ដូចជាការទស្សនាការប្រណាំងសេះ ‘Royal Ascot’ និងការប្រកួតប៉ូឡូជាដើម។ ទ្រង់បានយកការជិះសេះជាចំណង់ចំណូលចិត្ត តាំងពីទ្រង់មានអាយុទើបតែ៤ វស្សាប៉ុណ្ណោះ ហើយទើបបញ្ឈប់សកម្មភាពដែលទ្រង់ចូលចិត្តនៅចុងឆ្នាំ២០២១ ដោយសារជំងឺ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ប៉ុន្តែការជិះសេះជាច្រើនឆ្នាំមកនេះ ក៏បានផ្ដល់កម្លាំងដល់ទ្រង់ជាង ៩០ ឆ្នាំដែរ ហើយគេអាចមើលឃើញថា សមាជិករាជវង្សជាច្រើន បានរៀនជិះសេះស្ទើរតែទាំងអស់។

យ៉ាងណាមិញ ការជិះសេះ ជាសកម្មភាពមួយដែលផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ដោយសារតែការជិះសេះ វាចាំបាច់ក្នុងការពឹងផ្អែកលើកម្លាំងនៃស្នូលនៃរាងកាយ។ ដើម្បីឲ្យមានតុល្យភាពនៅលើខ្នងសេះ ដែលបង្កើតកម្លាំងសម្រាប់រាងកាយ វាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់របួស។ នៅពេលយើងចាស់ ការជិះសេះគឺជាការហាត់ប្រាណ ឬលំហាត់ប្រាណដែលផ្ដោតលើគ្រប់សមាមាត្រ ដែលបង្កើនសមត្ថភាពតុល្យភាព និងកែលំអឥរិយាបថ នោះហើយជាមូលហេតុដែលបណ្ដាលឲ្យ ម្ចាស់ក្សត្រី Elizabeth មានរាងកាយរឹងមាំដូចសព្វថ្ងៃនេះ។ បន្ថែមពីលើអត្ថប្រយោជន៍រាងកាយ ពេលខ្លះការជិះសេះ ក៏ត្រូវបានគេប្រើ ដើម្បីជួយសង្គ្រោះ និងព្យាបាលផ្លូវចិត្តផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់មួយដែលក្សត្រី Elizabeth បានបង្ខំឲ្យព្រះអង្គ Philip ដាច់ខាតត្រូវតែឈប់\
ចុចអាន៖បង្ហាញឈុតគ្រឿងអលង្ការល្បីៗ ជាវត្ថុសំណព្វរបស់មហាក្សត្រី Elizabeth ធ្លាប់គ្រងកន្លងមក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


