KPT+
បង្ហាញឈុតគ្រឿងអលង្ការល្បីៗ ជាវត្ថុសំណព្វរបស់មហាក្សត្រី Elizabeth ធ្លាប់គ្រងកន្លងមក
មិនមែនជារឿងភ្ញាក់ផ្អើលទេ ប្រសិនបើស្ដេចអង់គ្លេស ពោរពេញដោយមរតកដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ការពិតម្ចាស់គ្រឿងអលង្ការ tiara ដ៏ប្រណិតមួយរូបត្រូវបាន បន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលជាក់ស្ដែងវាក៏បានទៅដល់ម្ចាស់ក្សត្រី Elizabeth II ដែលជាឥស្សរជនដ៏សំខាន់បំផុតមួយ នៅក្នុងគ្រួសាររាជវង្សអង់គ្លេស។
១ The Imperial State Crown

ថ្ងៃទី០១ ខែមករា ឆ្នាំ ១៩៦៧ ម្ចាស់ក្សត្រី Elizabeth បានពាក់ខ្សែក The Imperial State និងខ្សែកពេជ្រ ដើម្បីឡើងគ្រងរាជ្យរបស់ទ្រង់។ វាត្រូវបានបង្កើតឡើងសម្រាប់ការឡើងគ្រងរាជ្យរបស់ស្តេច George VI ក្នុងឆ្នាំ ១៩៣៧ ។
២ Burmese Rubies

នៅឯពិធីជប់លៀងរបស់ព្រះរាជា ដែលប្រារព្ធឡើងនៅសួន Covent Garden នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៩៣០ ម្ចាស់ក្សត្រី Elizabeth បានពាក់មកុដត្បូងទទឹម ដែលជនជាតិភូមាបានថ្វាយក្នុងពិធីឡើងគ្រងរាជ្យរបស់ទ្រង់។
៣ The Grand Duchess of Vladimir of Russia Tiara

ចិញ្ចៀនពេជ្រ និងគុជ់ខ្យងរបស់ម្ចាស់ក្សត្រី Elizabeth បានបង្ហាញខ្លួននៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៧៨ ត្រូវបានគេស្គាល់ថាជា Crown Grand Duchess of Vladimir of Russia ដែលភ្ជាប់មកជាមួយខ្សែក និងក្រវិលដែលត្រូវគ្នា។ ដើមឡើយវាជាអំណោយសម្រាប់ម្ចាស់ក្សត្រី Victoria និងអំបោះមួយដែលតុបតែងដោយពេជ្រ និងគុជដែលអមជាមួយអង្ហាការនេះ ហើយត្រូវបានផ្តល់ឲ្យុម្ចាស់ក្សត្រី Elizabeth នៅថ្ងៃរៀបការរបស់ទ្រង់។
៤ The Japanese Pearl Choker

The Japanese Pearl Choker និងខ្សែកសំខាន់ៗដែលបានបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៨៣ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ដល់ម្ចាស់ក្សត្រី Elizabeth ក្នុងទសវត្សរ៍ទី ៨០ ។
៥ Crown Amethyst Suite of Jewels

ដើមឡើយជាកម្មសិទ្ធិរបស់មាតារបស់ម្ចាស់ក្សត្រី Victoria ។ ប៉ុន្តែត្រូវបានគេឃើញជាលើកដំបូង នៅពេលម្ចាស់ក្សត្រី Elizabeth ពាក់នាថ្ងៃទី ២៦ ខែមីនាឆ្នាំ ១៩៨៥។
៦ The Brazilian Aquamarine Parure Tiara

ខ្សែក និងក្រវិលដែលធ្វើពីត្បូងពេជ្រនេះ គឺប្រជាជនប្រេស៊ីលបានថ្វាយដល់ព្រះមហាក្សត្រិយានី Elizabeth សម្រាប់ការឡើងគ្រងរាជ្យ ហើយ៤ឆ្នាំក្រោយមក ម្ចាស់ក្សត្រីបានចាត់តាំង Garrard ឲ្យធ្វើ Tiara ដែលត្រូវនឹងគ្រឿងអលង្ការនេះ។ ម្ចាស់ក្សត្រី Elizabeth ត្រូវបានគេឃើញពាក់វានាថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៨៦។
៧ Cambridge និង Delhi Durbar Parure និង Girls of Ireland Tiara

ខ្សែកត្បូងមរកតនិងក្រវិលដែលត្រូវគ្នា ពាក់ដោយក្សត្រី Elizabeth នៅថ្ងៃទី ១៤ខែតុលា ឆ្នាំ ១៩៨៩ និងពីមុនជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រីម៉ារី។ មកុដដើមមានគុជធំៗ ដែលត្រូវបានយកចេញតាមបញ្ជារបស់ម្ចាស់ក្សត្រី Elizabeth ហើយបានប្រែក្លាយទៅជាមកុដរបស់គូស្នេហ៍ខេមប្រ៊ីជ ដែលជាសំណព្វរបស់ម្ចាស់ក្សត្រី Diana និង Catherine ។
៨ The Russian Fringe Tiara

គ្រឿងអលង្ការនេះ ពាក់ដោយម្ចាស់ក្សត្រី Elizabeth ក្នុងពិធីឡើងគ្រងរាជ្យជាមួយព្រះអង្គម្ចាស់ Philip ។ វាត្រូវបានបង្ហាញខ្លួនម្តងទៀត នៅក្នុងពិធីជប់លៀងមួយក្នុងប្រទេសអ៊ីស្លង់ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៩០ ជា tiara តុបតែងដោយត្បូងពេជ្រដ៏អស្ចារ្យបំផុត។
៩ The Victorian Suite of Sapphire and Diamond Set

ខ្សែកពេជ្រ និងត្បូងកណ្ដៀងរបស់ម្ចាស់ក្សត្រី Elizabeth ត្រូវបានគេស្គាល់ថាជា The Victorian Suite of Sapphire and Diamond វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥០ ហើយផ្ដល់ឲ្យទៅម្ចាស់ក្សត្រី Elizabeth ដោយមាតារបស់ទ្រង់គឺព្រះអង្គ George VI សម្រាប់ពិធីមង្គលការមួយ។
១០ The Cullinan V Heart Diamond Brooch

ខ្សែកពេជ្រ Cullinan V Heart ដ៏ស្រស់ស្អាតមានទម្ងន់ប្រហែល ១៩ ការ៉ាត់ ពាក់ដោយម្ចាស់ក្សត្រី Elizabeth កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩១១ ដើមឡើយរចនាឡើងសម្រាប់ម្ចាស់ក្សត្រី Mary ក្នុងឆ្នាំ ១៩៨៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់ បណ្ដុំគ្រឿងអលង្ការរាជវង្សអង់គ្លេស មានកេរដំណែលរាប់ឆ្នាំ និងជាសម្បត្តិជាតិដ៏អស្ចារ្យ
ចុចអាន៖ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


