KPT+
ប្រទេស និងរដ្ឋចំនួន ៣ មិនមានច្បាប់ឱ្យប្ដីប្រពន្ធលែងលះគ្នា
អ្នកប្រហែលជាមិនដឹងទេថា បច្ចុប្បន្ននេះ ប្រទេសអៀរឡង់ ហ្វីលីពីន និងរដ្ឋវ៉ាទីកង់ គឺជាប្រទេសដែលមិនមានច្បាប់អនុញ្ញាតឱ្យប្ដីប្រពន្ធលែងលះឡើយ។ ច្បាប់នេះក្រៅពីការលើកកម្ពស់ជីវិតអាពាហ៍ពិពាហ៍ឱ្យមានស្ថិរភាព ប្រទេសនិងរដ្ឋទាំង ៣ ក៏មានមូលហេតុផ្សេងៗគ្នាដូចតទៅ៖
សាធារណរដ្ឋអៀរឡង់

សាធារណរដ្ឋអៀរឡង់ ពិតជាមានរឿងគួរឱ្យចាប់អារម្មណ៍មួយ ដែលអ្នកប្រហែលជាមិនទាន់ដឹងនៅឡើយ នោះគឺច្បាប់ពិសេសស្តីពីអាពាហ៍ពិពាហ៍ និងការលែងលះនៅក្នុងប្រទេសនេះ។
នៅក្នុងសាធារណរដ្ឋអៀរឡង់ ប្រជាពលរដ្ឋទទួលខុសត្រូវចំពោះនីតិវិធីចុះឈ្មោះអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ចំពោះពាក្យសុំលែងលះវិញ មិនត្រូវអនុញ្ញាតនោះទេ។ ឮបែបនេះ មហាជនជាច្រើនប្រាកដជាភ្ញាក់ផ្អើល និងងឿងឆ្ងល់ថា ចុះបើប្ដីប្រពន្ធមិនអាចរស់នៅជាមួយគ្នាបានទៀត គួរធ្វើយ៉ាងណា? ចម្លើយគឺ ប្រទេសនេះអនុវត្តរបបអាពាហ៍ពិពាហ៍ដែលមានរយៈពេលកំណត់។

អាពាហ៍ពិពាហ៍រយៈពេលកំណត់មានន័យថា ប្ដីប្រពន្ធគ្រប់គូអាចចុះឈ្មោះអាពាហ៍ពិពាហ៍ក្នុងរយៈពេល ១ឆ្នាំ ឬ១០០ឆ្នាំ។ បន្ទាប់ពីរយៈពេលនៃការចុះឈ្មោះបានបញ្ចប់ ទំនាក់ទំនងអាពាហ៍ពិពាហ៍ក៏បានបញ្ចប់ ហើយពួកគេអាចរៀបការជាមួយអ្នកដទៃដោយស្របច្បាប់ ឬក៏អាចសុំបន្ថែមពេលអាពាហ៍ពិពាហ៍របស់អ្នកបន្ត ១ឆ្នាំទៀតបាន។
ជាមួយនឹងអាណត្តិ ១ឆ្នាំ ប្តីប្រពន្ធត្រូវចំណាយប្រាក់ ២០០០ផោន (ជិត ២៥០០ដុល្លារអាមេរិក)។ ផ្ទុយទៅវិញប្រសិនចុះឈ្មោះរយៈពេល ១០០ឆ្នាំ ប្តីប្រពន្ធត្រូវចំណាយត្រឹមតែ ០.៥ ផោនប៉ុណ្ណោះ (ប្រហែល ៦២សេន)។ ការធ្វើបែបនេះ ក្នុងបំណងជំរុញឱ្យគូស្វាមីភរិយារស់នៅជាមួយគ្នាបានយូរ។
រដ្ឋវ៉ាទីកង់ឮ

វ៉ាទីកង់ ជារដ្ឋអធិបតេយ្យមួយ ដែលព័ទ្ធជុំវិញនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ស្ថិតនៅលើផ្ទៃដីត្រឹមតែ ៤៤ហិចតា និងមានប្រជាជនតិចជាង ១០០០នាក់ (ទិន្នន័យក្នុងឆ្នាំ ២០១៩) បុរីវ៉ាទីកង់ត្រូវបានទទួលស្គាល់ជាប្រទេសឯករាជ្យតូចបំផុតក្នុងពិភពលោក ទាំងផ្ទៃដី និងចំនួនប្រជាជន។

សាសនារបស់រដ្ឋ Vatican គឺសាសនាកាតូលិក ដែលមានសម្តេចប៉ាបជាប្រមុខដឹកនាំ។ ឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃសាសនាកាតូលិកគឺថា មនុស្សនៅទីនេះមិនត្រូវបានអនុញ្ញាតឱ្យលែងលះគ្នានោះទេ។
សាធារណរដ្ឋហ្វីលីពីន

យោងតាមច្បាប់របស់ប្រទេសនានាជុំវិញពិភពលោក ប្រជាពលរដ្ឋមានសិទ្ធិចូលរោងការដោយស្ម័គ្រចិត្ត ហើយប្តីប្រពន្ធអាចប្តឹងលែងលះបាន ប្រសិនបើអាពាហ៍ពិពាហ៍មិនចុះសម្រុង។ ទោះយ៉ាងណា សាធារណរដ្ឋហ្វីលីពីន មានភាពខុសគ្នាពីប្រទេសនានាលើលោក។ ប្រទេសនេះមិនមានច្បាប់លែងលះឡើយ ដោយសាររដ្ឋធម្មនុញ្ញហ្វីលីពីនចែងយ៉ាងច្បាស់ថា “អាពាហ៍ពិពាហ៍គឺជាស្ថាប័នសង្គមដែលមិនអាចរំលោភបាន និងមូលដ្ឋានគ្រឹះនៃគ្រួសារ ហើយគួរតែត្រូវបានការពារដោយរដ្ឋ” ។

ការលែងលះនៅប្រទេសហ្វីលីពីនគឺពិបាកខ្លាំងណាស់។ ដោយសារតែ ភាគច្រើននៃអ្នកកាន់សាសនាគ្រឹស្តរៀបការនៅក្នុងព្រះវិហារ។ ដូច្នេះ ដើម្បីចាកចេញពីអាពាហ៍ពិពាហ៍ដែលមិនចុះសម្រុង ពួកគេត្រូវតែទទួលបានការយល់ព្រមពីព្រះវិហារ និងទទួលបានការយល់ព្រមពីអាជ្ញាធរ។ ដំណើរការនេះចំណាយពេលច្រើនឆ្នាំ ហើយមានតម្លៃថ្លៃណាស់។

ជាទូទៅស្ត្រីជាច្រើនមិនអាចលែងលះពីស្វាមីបានទេ ទោះបីជាអាពាហ៍ពិពាហ៍មិនបាននាំមកនូវសុភមង្គលដល់ពួកនាងក៏ដោយ។ បច្ចុប្បន្ន ញត្តិស្នើឲ្យការមានលែងលះស្របច្បាប់ កំពុងត្រូវបានពិចារណាដោយសភាតំណាងហ្វីលីពីនហើយ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះច្បាប់នេះ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនស្រួលទេ! ដើម្បីក្លាយជាបុរសពេញលក្ខណៈ កុលសម្ព័ន្ធនៅព្រៃ Amazon ត្រូវឆ្លងកាត់ភាពឈឺចាប់ ឲ្យស្រមោចខាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


