ជីវិតកម្សាន្ដ
Ariana Grande ដាក់ពាក្យលែងលះស្វាមីផ្លូវការ ក្រោយមិត្តប្រុសថ្មីដាក់ពាក្យលែងលះភរិយា
តារាចម្រៀងអាមេរិកាំង Ariana Grande បានដាក់ពាក្យលែងលះជាផ្លូវការជាមួយស្វាមីលោក Dalton Gomez បន្ទាប់ពីរៀបការបានពីរឆ្នាំ ខណៈមិត្តប្រុសថ្មីរបស់នាងលោក Ethan Slater ក៏បានដាក់ពាក្យលែងលះភរិយារបស់លោកដែរ។

ការដាក់ពាក្យសុំលែងលះរបស់តារាស្រីវ័យ ៣០ឆ្នាំ បានកើតឡើងកំលុងពេលពីរខែ បន្ទាប់ពីមិត្តប្រុសថ្មីរបស់នាងលោក Ethan Slater វ័យ ៣១ឆ្នាំ បានដាក់ពាក្យលែងលះជាមួយប្រពន្ធនាង Lilly Jay វ័យ ២៩ឆ្នាំ។

នៅលើបណ្ដឹងលែងលះ Ariana បានលើកឡើងពីភាពមិនចុះសម្រុងគ្នា ចំពេលដែល Dalton បានដាក់ញត្តិលែងលះដំណាលគ្នាផងដែរ។ តាមពិតអាពាហ៍ពិពាហ៍ប្រេះឆារវាងអ្នកទាំងពីរបានកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ប៉ុន្តែដំណឹងផ្លូវការទើបតែផ្សព្វផ្សាយកាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ។ មុនពេលប្រកាសការបែកបាក់ចំណងអាពាហ៍ពិពាហ៍ជាសាធារណៈ អតីតស្វាមី Ariana ធ្លាប់ព្យាយាមផ្សះផ្សារជាមួយនាងម្ដងពីរដែរ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។

សូមបញ្ជាក់ថា Ariana បានរៀបការជាសម្ងាត់ជាមួយ ក្នុងខែឧសភា ឆ្នាំ២០២១ នៅផ្ទះរបស់នាង ក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពី ៦ខែដែល Dalton បានសុំនាងរៀបការជាមួយចិញ្ចៀនពេជ្រមួយវង់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រកាសលែងលះអតីតស្វាមីប៉ុន្មានថ្ងៃ Ariana Grande ណាត់ជួបជាមួយដៃគូសម្ដែង
ចុចអាន៖ សម្រស់អតីត “ក្មេងស្រីស្អាតបំផុតលើលោក” នៅតែស្រស់ស្អាតមិនប្ដូរ ក្រោយកន្លងទៅ ១៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


