KPT+
មិនស្រួលទេ! ដើម្បីក្លាយជាបុរសពេញលក្ខណៈ កុលសម្ព័ន្ធនៅព្រៃ Amazon ត្រូវឆ្លងកាត់ភាពឈឺចាប់ ឲ្យស្រមោចខាំ
ប្រសិនបើពួកជំទង់មិនបានធំធាត់ឡើងជាមួយនឹងការឈឺចាប់ ឬហត់នឿយនោះទេ កុលសម្ព័ន្ធ Sataré Mawé នៅព្រៃ Amazon នឹងធ្វើពិធីឆ្លងភាពឈឺចាប់ឱ្យក្មេងប្រុសជាមុនសិន មុនពួកគេក្លាយជាបុរសពេញលក្ខណៈ។

កុលសម្ព័ន្ធ Sateré ឬ Sateré-Mawé គឺជាជនជាតិដើមភាគតិចនៃប្រទេសប្រេស៊ីលដែលរស់នៅក្នុងព្រៃ Amazon ស្ថិតនៅលើព្រំដែននៃរដ្ឋ Amazonas និង Para ។ កុលសម្ព័ន្ធនេះមានប្រជាជនប៉ាន់ស្មានប្រហែល ១៣,៣៥០នាក់ រកស៊ីចិញ្ចឹមសត្វ និងដាំដុះ guarana (ជាឱសថដែលប្រើជាថ្នាំរំញោច)។

ប្រជាជននៃកុលសម្ព័ន្ធ Sataré Mawé មានប្រពៃណីដ៏ប្លែកពីគេមួយ ដែលតម្រូវឱ្យក្មេងប្រុសអាយុចាប់ពី ១២ឆ្នាំ ធ្វើពិធីឆ្លងដើម្បីក្លាយជាអ្នកប្រយុទ្ធឬអ្នកចម្បាំង ដោយការលូកដៃឱ្យស្រមោចភ្លើងខាំ រហូតទាល់តែសន្លប់ក៏មាន។

ដើម្បីក្លាយជាបុរសលក្ខណៈ ឬអ្នកចម្បាំងក្នុងកុលសម្ព័ន្ធនេះ ពិតជាមិនងាយស្រួលនោះទេ ព្រោះក្មេងប្រុសត្រូវស៊ូទ្រាំឱ្យស្រមោចខាំ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការទ្រាំទ្រនឹងការឈឺចាប់ និងភាពលំបាក។ ដំបូងគេចាប់ស្រមោចដាក់ក្នុងស្រោមដៃដែលធ្វើពីស្លឹកឈើ រួចដាក់ថ្នាំសណ្តំធម្មជាតិឱ្យវាសន្លប់។ ក្រោយមកគេឱ្យក្មេងប្រុសពាក់ស្រោមដៃនោះ ហើយពេលស្រមោចដឹងខ្លួនវិញ ក្មេងប្រុសត្រូវដាក់ដៃចូលទៅក្នុងស្រោមដៃ ទុកឱ្យស្រមោចខាំឱ្យបានយ៉ាងហោចពី ៥-១០នាទី។ បើក្មេងប្រុសណាមិនអាចទ្រាំនឹងការឈឺចាប់បានទេ ពួកគេមិនអាចក្លាយជាអ្នកចម្បាំងពេញលេញបានឡើយ។

ជាទូទៅបន្ទាប់ពីលូកដៃឱ្យស្រមោចខាំ ដៃរបស់ក្មេងប្រុសទាំងអស់តែងតែស្ពឹកស្រពន់ និងមិនអាចកម្រើកបានជាបណ្ដោះអាសន្ន ដោយសារពិសរបស់ស្រមោច។ ចំពោះក្មេងប្រុសដែលអាចរងការឈឺចាប់រហូតដល់ចប់នាទីកំណត់ ពេលដកដៃមកវិញពួកគេរមែងញ័រពេញខ្លួន និងសន្លប់ទៀតផង។ ទោះបីជោគជ័យលើកទី១ក៏ដោយ ជាធម្មតាក្មេងប្រុសនៅក្នុងកុលសម្ព័ន្ធ Sataré Mawé ត្រូវឆ្លងកាត់ពិធីឆ្លងអ្នកចម្បាំងនេះ ទាល់តែគ្រប់ ២០ដងសិន ទើបអាចចាត់ទុកជាបុរសពេញលក្ខណៈ ឬអ្នកចម្បាំងពិតប្រាកដបាន។

ជាសំណាងល្អដែរ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីករណីអ្នកស្លាប់ដោយសារការលូកដៃឱ្យស្រមោចភ្លើងខាំនោះទេ ខណៈប្រពៃណីនេះនៅតែបន្តអនុវត្តរហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិធីថែរក្សាសម្រស់ដ៏ចម្លែករបស់ស្រ្តីកុលសម្ព័ន្ធនៅ មីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


