KPT+
ហេតុអ្វីបានជានារីល្អៗតែងតែមានចុងបញ្ចប់ដោយ «ខូចចិត្ត»?
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាយើងជាមនុស្សស្មោះ បែរជាបេះដូងខ្ទេចខ្ទាំជារឿយៗ?
ប្រហែលជាមកពីយើងល្អពេក?
ទេ! មានតែមនុស្សអាក្រក់ប៉ុណ្ណោះដែលមកឱ្យដំបូន្មានធុននេះ! ជួនកាលគ្រាន់តែល្ អតែយើងមិនពូកែក្នុងការរកបានមនុស្សល្អ។ ចូរកែប្រែសកម្មភាពអស់នេះ៖
១ ពិតចំពោះខ្លួនឯងជាងមុនបន្តិចទៅ

បើត្រូវខឹង ចូរបង្ហាញថា ខឹង! បើចង់យំកុំខ្លាចអ្នកណាថាយើងទន់ខ្សោយ! កុំពាក់ស្នាមញញឹមពេញមួយថ្ងៃនៅពេលដែលជីវិតរបស់យើងពិតជាកំពុងបែកបាក់ខ្ចាត់ខ្ចាយ ។ មនុស្សដែលចូលចិត្តធ្វើពុតជារឹងមាំហ្នឹងហើយ បានជាមិត្តភក្តិនិងក្រុមគ្រួសាររតែងយល់ថា នាងមិនអីទេ នៅស្ងាត់បន្តិចភ្លេចវិញហើយ។ មនុស្សគ្រប់គ្នាក្នុងលោកនេះសមនឹងទទួលបានការយកចិត្តទុកដាក់ពិសេសពេលយើងមានវិបត្ត ។
២ ឈប់ខ្លាចការឈឺចាប់ហើយមកធ្វើបាបខ្លួនឯងជំនួស គ្រាន់តែជួយសង្គ្រោះគ្នាម្តងម្កាលបាន តែមិនមែនត្រូវយកខ្លួនឯងមករ៉ាប់រងសព្វយ៉ាងទេ។ អ្នកមិនចង់ឲ្យអ្នកដទៃឈឺចាប់ ដោយសារស្នេហា ក៏ព្រមមិនមាត់មិនក ឱ្យគេទៅ? ទុកចិត្តពួកគេដោយអស់ពីដួងចិត្ តព្រោះយើងមានទម្លាប់ស្មោះ ប៉ុន្តែនៅចុងបញ្ចប់នៃយើងតែងតែបញ្ចប់ជាមួយអំណោយខួចចិត្តជានិច្ច។ ឈប់វិនិយោគទំនុកចិត្តជាមួយមនុស្សសន្តានចចកពស់និងក្រពើ។ បើយើងឃើញពួកគេត្រឹមនិយាយរកធម្មតា កុំឱ្យមកកៀកបានទៀត។

៣ បើកបេះដូងរបស់អ្នកម្តងទៀត តែកុំទទួលមកវិញមនុស្សដែលក្បត់
ពីព្រោះអ្នកតែងតែជាមនុស្សដែលផ្តល់ឱកាសទីពីរសម្រាប់គេឯង អ្នកតែងជឿជាក់ថា មនុស្សអាចផ្លាស់ប្តូរ ប៉ុន្តែការដួលពីរដងកន្លែងដដែលវាឈឺណាស់ ហើយមើលទៅល្ងង់ទៀត។ អ្នកដឹងច្បាស់ ថាពេលណាដែលគួរត្រូវចាកចេញពីទំនាក់ទំនងពិសពុល។ ប្រសិនគេរំលោភលើទំនុកចិត្តរបស់អ្នក ត្រូវនិយាយច្បាស់ៗថា អ្នកមិនសមនឹងមនុស្សជំពូកគេនោះឡើយ។ អ្នកមានភាពក្លាហានគ្រប់គ្រាន់ក្នុងការការពារខ្លួនអ្នកពីពពួកដែលកេងចំណេញលើភាពល្អរបស់អ្នក។
៤ សេចក្តីសប្បុរសកុំប្រើជាមួយមនុស្សឃោរឃៅ

ការក្បត់ ទ្រុស្តជាអំពើឃោរឃៅរផុតលេខនៅក្នុងពិភពលោកនេះ។ ប្រហែលជាវាជាកំហុសរបស់យើងផ្ទាល់ សម្រាប់ការបង្កើតឱកាសឲ្យគេមកធ្វើឃោរឃៅដាក់បាន។ យើងតែងតែរំពឹងថា មនុស្សម្នាក់ៗរមែងតែងមានចិត្តល្អដូចយើងដែរ។ ការចែកចាយសេចក្ដីស្រឡាញ់គួរតែធ្វើដោយភាពវៃឆ្លាត ពុំនោះវានាំំមកនូវគ្រោះថ្នាក់និងបេះដូងដែលខ្ទេចខ្ទាំ៕
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត
ចុចអាន៖ ស្រីៗដែលស្គាល់អាថ៌កំបាំងទាំង ៦ របស់ប្រុសៗ អាចជួយឱ្យកាត់បន្ថយការខូចចិត្តបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


