KPT+
BIPOLAR ជាជំងឺផ្លូវចិត្តម្យ៉ាងកើតមានច្រើន តែមិនសូវមានអ្នកស្គាល់នៅកម្ពុជា
បើនិយាយពីបញ្ហា និងជំងឺផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា មនុស្សជាច្រើនស្គាល់ និងទន្ទេញពាក្យដដែលៗថា ស្រ្តេស បាក់ ឬធ្លាក់ទឹកចិត្ត ការបាក់ស្បាតជាដើម ដោយភាគច្រើនមិនបានស្គាល់ថា តើអ្វីជាបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តផង។ ថ្ងៃនេះកម្ពុជាថ្មីសូមលើកឡើង អំពីជំងឺផ្លូវចិត្តម្យ៉ាង ដែលទាក់ទងនឹងខួរក្បាល មានឈ្មោះថា BIPOLAR មកបង្ហាញដូចតទៅ៖

- អំពីជំងឺ BIPOLAR
ជំងឺ បាយប៉ូឡា BIPOLAR Disorder ឬហៅម្យ៉ាងទៀតថា Manic Depressive Disorder ជាជំងឺខួរក្បាលម្យ៉ាង ដែលធ្វើឲ្យប្រែប្រួលមិនធម្មតានៅក្នុងអារម្មណ៍ ថាមពល និងសមត្ថភាពបំពេញការងាររបស់បុគ្គល។ អ្នកស្រាវជ្រាវជាច្រើន បានយល់ស្របគ្នាថា ជំងឺ BIPOLAR កើតឡើងមិនមែនបណ្ដាលមកពីមូលហេតុតែមួយនោះទេ គឺមានការរួមផ្សំដោយកត្តាជាច្រើនដូចជា៖ កត្តាដំណរពូជ កត្តាសារធាតុគីមី កត្តាសុខភាពផ្លូវចិត្ត កត្តាសង្គម និងកត្តាលូតលាស់ជាដើម។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តភាគច្រើនជឿថា ភាពមិនធម្មតានៃមុខងារខួរក្បាល គឺជាមូលហេតុចម្បងដែលនាំឲ្យកើតមានជំងឺបាយប៉ូឡា។
- អត្តសញ្ញាណរបស់ជំងឺបាយប៉ូឡា
វាហាក់ពិបាកបន្តិចទាក់ទងនឹងអត្តសញ្ញាណរបស់ជំងឺបាយប៉ូឡា ដោយសារវាបានប្រមូលផ្ដុំនូវជំងឺផ្លូវចិត្តធំៗចំនួនពីរគឺ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺមេន្នា ដែលនាំឲ្យអ្នកជំងឺមានបុគ្គលិកលក្ខណៈពីរផ្សេងគ្នាដែរដូចជា៖
ក្នុងទម្រង់ជាមេន្នា អ្នកជំងឺមានរោគសញ្ញាមួយចំនួនដូចជា៖ មានអារម្មណ៍សប្បាយខ្លាំង មានកម្លាំងខ្លាំង និយាយច្រើន គំនិតទូលំទូលាយ ឆាប់បែកអារម្មណ៍ ធ្វើនេះបន្តិចធ្វើនោះបន្តិច អំនួត ឬមោទនភាពជ្រុល គិតថាខ្លួនចេះគ្រប់យ៉ាង មិនចង់ដេកព្រោះខ្លាចខាតពេល ធ្វើការងារប្រថុយប្រថាន និងចាយលុយខ្ជះខ្ជាយជាដើម។
ដោយឡែកក្នុងទម្រង់ជាជំងឺធ្លាក់ទឹកចិត្ត អ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា មានអារម្មណ៏ក្រៀមក្រម អស់សង្ឃឹម អត់ឃ្លាន ឬឃ្លានជ្រុល គេងមិនលក់ ឬគេងលក់ច្រើន មានគំនិតចង់ធ្វើអតឃាត អស់ថាមពល មានអារម្មណ៏ខ្ជិល ស្ទក់ ពិបាកផ្ចង់អារម្មណ៍ ពិបាកចងចាំជាដើម។
- អំពីរោគសញ្ញាបន្ថែម និងជាទូទៅកំឡុងពេលព្រឹត្តការណ៍ មេន្នា និងធ្លាក់ទឹកចិត្ត
១. រោគសញ្ញាជំងឺមេន្នាៈ
គ្រប់សកម្មភាព និងថាមពលរបស់អ្នកជំងឺមានការកើនឡើង ឬនៅមិនស្ងៀម និងគិតថាអ្វីៗ គឺមានភាពប្រសើរហួស មានគំនិតលឿន និយាយលឿន ឆាប់ខឹងហួសហេតុ អារម្មណ៍មិនមូល ហើយគ្មានជំនឿពិតប្រាកដលើសមត្ថភាព និងអំណាចអ្នកណាម្នាក់ ខណៈការវិនិច្ឆ័យមានការធ្លាក់ចុះ ចំណង់ផ្លូវភេទកើនឡើង មានការប្រើប្រាស់សារធាតុញៀនជាពិសេសកូកាអ៊ីន ស្រា និងថ្នាំងងុយដេកច្រើន មានអាកប្បកិរិយាបង្ករឿង រំលោភបំពាន ឬឃោឃៅ ជាពិសេសការបដិសេធថាអ្វីៗសុទ្ធតែមិនត្រឹមត្រូវ។
២. រោគសញ្ញាធ្លាក់ទឹកចិត្តៈ
អ្នកជំងឺមានការព្រួយបារម្ភជាប្រចាំ អន្ទះអន្ទែង ឬមានអរម្មណ៍ថាគ្មានអ្វីៗទាំងអស់ អស់សង្ឃឹម មានអារម្មណ៍ថាឈឺចាប់ គ្មានតម្លៃ ឬគ្មានជំនួយ បាត់បង់ចំណាប់អារម្មណ៍ ឬសេចក្ដីរីករាយ ចំពោះសកម្មភាពសប្បាយៗ រួមទាំងសកម្មភាពផ្លូវភេទ ការបំពេញសកម្មភាពប្រចាំថ្ងៃមានការធ្លាក់ចុះ ពិបាកក្នុងការសម្រេចចិត្ត ពិបាកក្នុងការចងចាំឡើងវិញ ឆាប់ខឹង គេងច្រើនពេក ឬអត់គេងសោះ ចំណង់បរិភោគប្រែប្រួល មានគំនិតចង់ស្លាប់.ល.។
- អំពីការព្យាបាល
ការព្យាបាលជំងឺបាយប៉ូឡា ត្រូវធ្វើឡើងក្នុងរយៈពេលយូរ រួមជាមួយនឹងការផ្ដល់អនុសាសន៍យ៉ាងតឹងតែងបំផុត ខណៈដែលការព្យាបាលដោយប្រើឱសថ និងការព្យាបាលតាមបែបចិត្តសាស្ត្រ គឺជាជ្រើសដ៏ល្អ នៅក្នុងការព្យាបាលជំងឺនេះរយៈពេលវែង។ រាល់ឱសថដែលត្រូវប្រើចំពោះអ្នកជំងឺប្រភេទនេះ គឺចាំបាច់ ត្រូវមានវេជ្ជបញ្ជាដែលចេញដោយ វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា។
ដោយឡែកកាអន្តរាគមន៍តាមបែបចិត្តសាស្រ្ត ជាទូទៅប្រើប្រាស់នូវិធីសាស្រ្តមួយចំនួនដូចជា៖
១. ការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយាៈ វាជាវិធីសាស្រ្តមួយដែលជួយឲ្យអ្នកជំងឺបាយប៉ូឡា រៀនដើម្បីផ្លាស់ប្ដូរការគិត មិនសមហេតុផល ឬការគិតអវិជ្ជមាន និងអាកប្បកិរិយាដែលទាក់ទងនឹងជម្ងឺនេះ។
២. ការព្យាបាលតាមបែបចិត្តសាស្រ្តអប់រំៈ វិធីសាស្ត្រនេះជួយបង្រៀនមនុស្សដែលមានជំងឺបាយប៉ូឡា ឲ្យស្គាល់អំពីជំងឺនេះ ដំណាក់កាលនៃការព្យាបាល និងពីរបៀបកំណត់រោគសញ្ញានៃការលាប់ឡើងវិញ។
៣. ការព្យាបាលបែបលក្ខណៈគ្រួសារ Family Therapy : ជាការប្រើយុទ្ធសាស្រ្តក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងគ្រួសាររបស់អ្នកជំងឺ បាយប៉ូឡា។
៤. Interpersonal and social rhythm therapy: វិធីសាស្រ្តដែលជួយអ្នកជំងឺប្រភេទនេះ ឲ្យបង្កើនទំនាក់ទំនងអន្តរបុគ្គល និងដើម្បីធ្វើឲ្យទៀងទាត់នូវទំលាប់ប្រចាំថ្ងៃរបស់អ្នកជំងឺ៕
ឯកសារពិគ្រោះ៖
ខាន់ សារ៉េត ចិត្តវិទ្យាមិនធម្មតា ២០១៣
វេជ្ជសាស្ត្រផ្លូវចិត្តបណ្ឌិត ឈឹម សុធារ៉ា ថ្ងៃទី ២៩ មិថុនា ២០១៦
អត្ថបទ៖ លន់សេនី

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?