KPT+
ព្រះនាង ៥ អង្គនៃទ្វីបអឺរ៉ុប កំពុងត្រៀមឡើងសោយរាជ្យជាម្ចាស់ក្សត្រី
អាណាចក្រនីមួយៗតែងតែទាមទារស្ដេចល្អមួយអង្គ ដើម្បីស្ថិរភាពនគររុងរឿង ជាទូទៅមានតែបុរសប៉ុណ្ណោះជាអ្នកគ្រប់គ្រង ចំណែកឯនារីវិញ សឹងកម្រឃើញណាស់។ ប៉ុន្តែបើមានស្រ្តីជាស្តេច ពិតជាមានឥទ្ធិពលនិងល្បីរន្ទឺ ជាពិសេសព្រះនាង៥អង្គនេះតែម្ដង។
ខាងក្រោមនេះ ជាអនាគតស្ដេចស្រីប្រចាំទ្វីបអឺរ៉ុប កំពុងតែត្រៀមព្រះកាយអាចនឹងក្លាយជាស្ដេចស្រីដ៏មានឥទ្ធិពល មិនចាញ់ស្ដេចស្រីអង្គមុនៗនោះទេ។
១. ព្រះនាងម្ចាស់ Victoria នៃប្រទេសស៊ុយអែត

ព្រះនាងមានព្រះនាមពេញគឺ “ព្រះនាងនៃវេស្ទឺហ្គូតលែន Victoria Ingrid Alice Désirée”។ ព្រះនាងម្ចាស់ Victoria ជាទាយាទស្នងរាជនៅប្រទេសស៊ុយអែត ដែលប្រសូត្រនៅឆ្នាំ១៩៧៧ ទ្រង់គឺជាបុត្រីច្បងរបស់ព្រះអង្គ Carl Gustaf ទី១៦ ជាមួយនឹងម្ចាស់ក្សត្រី Silvia ដោយសារតែប្រវត្តិសាស្ត្រមានការផ្លាស់ប្ដូរ ទើបព្រះនាងមានឱកាសសោយរាជ្យ មិនដូច្នោះ អ្នកដែលបានសោយយរាជ្យគឺជាប្អូនប្រុសរបស់ទ្រង់ឯណោះទេ។
២. ព្រះនាងម្ចាស់ Leonor នៃប្រទេសអេស្ប៉ាញ

ព្រះនាង Leonor មានមាតាព្រះនាម Queen Letizia បិតាព្រះនាម Felipe ទី៦ និងប្អូនស្រីឈ្មោះ Infanta Sofia បច្ចុប្បន្នព្រះនាងកំពុងសិក្សានៅសាលា UWC អាត្លង់ទិក ទោះបីទ្រង់នៅក្មេងពិតមែន ប៉ុន្តែការងារប្រទេសជាតិកំពុងដាក់សម្ពាធឲ្យទ្រង់ជាបណ្ដើរៗហើយ។
៣. ព្រះនាងម្ចាស់ Amalia នៃប្រទេសហូឡង់

ព្រះនាង Amalia ក៏រៀននៅសាលាដូចព្រះនាងម្ចាស់ Leonor ដែរ ទ្រង់មានបិតាជាស្ដេច Willem-Alexander។ ព្រះនាង Amalia សង្ឃឹមថាទ្រង់នឹងចំណាយពេលយូរណាស់ ទម្រាំតែអាចមានសមត្ថភាពស្នងដំណែងពីម្ចាស់ក្សត្រី Maxima ជាមាតាបាន ទ្រង់ថែមទាំងបដិសេធប្រាក់ខែចំនួន ១.៨លានដុល្លារ ដែលត្រូវផ្ដល់ឲ្ យបន្ទាប់ពីខួប១៨ឆ្នាំនេះទៀតផង។
៤.ព្រះនាងម្ចាស់ Elisabeth នៃប្រទេសបែលហ្សិក

ព្រះនាងម្ចាស់រូបនេះជាបុត្រីនៃស្ដេច Philippe និងម្ចាស់ក្សត្រី Mathilde ទ្រង់ក៏ជាសិស្សមួយរូបដែលរៀននៅសាលា UWC ជាមួយព្រះនាង Leonor និងព្រះនាង Amalia ដូចគ្នា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ព្រះនាងមានវាសនាដូចព្រះនាង Victoria ដែរ ព្រោះថាបើមិនមកពីការផ្លាស់ប្ដូរច្បាប់ឲ្យមនុស្សស្រីគ្រងរាជ្យទេ ប្អូនប្រុសរបស់ទ្រង់គឺព្រះរាជបុត្រ Gabriel នឹងក្លាយជាអ្នកស្នងរាជ្យជាមិនខាន។
៥. ព្រះនាង Ingrid Alexandra នៃប្រទេសន័រវែស

បិតារបស់ព្រះនាង Ingrid ជាបុត្រាតែមួយនៃស្ដេច Harald ទី៥ និងម្ចាស់ក្សត្រី Sonja គឺព្រះរាជបុត្រ Haakon ដែលនឹងត្រៀមសោយរាជ្យ ទ្រង់មានបងស្រីព្រះនាង Martha Lousis ដល់ឆ្នាំ១៩៩១ ជាឆ្នាំដែលគេអនុញ្ញាតឲ្យមនុស្សស្រីសោយរាជ្យ Haakon នៅតែអាចរក្សាដំណែងជាអ្នកស្នងរាជ្យដដែល ដូច្នេះហើយ ទើបព្រះនាង Ingrid អាចត្រៀមស្នងរាជ្យបន្ទាប់ពីបិតាបាន។ ជាមួយគ្នានេះដែរ ព្រះនាងកំពុងរៀនបើកយន្តហោះ ហើយថែមទាំងធ្លាប់ធ្វើការជាអ្នកលាងចាននៅភោជនីយដ្ឋានអ៊ីតាលីមួយនៅឆ្នាំ២០២១ទៀតផង៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកស្គាល់ព្រះនាងតូច LEONOR អនាគតស្ដេចស្រីនៃប្រទេស អេស្ប៉ាញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


