Connect with us

KPT+

សំណួរពេញនិយម! ហេតុអ្វីបានជាអ្នកនៅលីវ?

បានផុស

នៅ

ហេតុអ្វីបានជាអ្នកនៅលីវ?សំណួរនេះប្រហែលមានអ្នកសួរច្រើនមកហើយ មិនមែនទើបតែ KPT Plus ទេ។ វាជាសំណួរពេញនិយមសម្រាប់អ្នកនៅលីវមិនមានស្នេហាទាំងឡាយ ជាពិសេសសម្រាប់អ្នកដែលមានអាយុច្រើនគួរសម។ សម្រាប់ចម្លើយនឹងសំណួរនេះមានច្រើនទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ  ហើយខាងក្រោមនេះគឺជាមូលហេតុ ៨ យ៉ាងដែលធ្វើឲ្យអ្នកខ្លះនៅមិនទាន់មានគូស្នេហ៍។

១. នៅមិនទាន់ដាច់ស្រេចពីការខូចចិត្តគ្រាមុន

ការឈឺចាប់នឹងការបែកបាក់កាលគ្រាកន្លងនៅតែលងបន្លាចក្នុងអារម្មណ៍របស់អ្នកដោយមិនអាចបែងចែកថា តើអ្នកស្អប់ស្នេហាចាស់ ? ឬនៅនឹកគេម្នាក់នោះ? ការបែកគ្នាលើកចុងក្រោយ ធ្វើឲ្យអ្នកនៅចងចាំរូបភាពឈឺចាប់មិនអាចបំភ្លេច និងមិនអាចផ្ដើមថ្មីបាន។

២. មិនចង់បានទំនាក់ទំនងថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកអាចជាមនុស្សដែលសប្បាយចិត្តនិងស្កប់ស្កល់នឹងរបៀបរស់នៅបែបម្នាក់ឯង ព្រោះអ្នកមិនចង់រញ៉េរញ៉ៃជាមួយអ្នកណា។ អ្នកមិនចង់ដាក់សម្ពាធចំពោះគេនិងខ្លួនឯង ដោយសារអ្នកចង់ទៅណាមកណាដោយមិនចាំបាច់រាយកាណ៍ប្រាប់គេ រឹតតែខ្ជិលសាងស្នេហាថ្មីបែបដូចស្នេហាចាស់។

៣. ស្នេហាមិនមែនជាអាទិភាពកំពូលដែលត្រូវគិត

ជីវិតគឺជាដំណើរមួយដែលមានផ្នែកផ្សេងៗត្រូវផ្តោតអារម្មណ៍និងយកចិត្តទុកដាក់ដើម្បីទទួលបានសេចក្តីសុខ។ សេចក្ដីសុខមិនមែនកើតពីស្នេហាតែមួយមុខ ហើយនេះគឺជាអ្វីដែលអ្នកគិត និងមិនសូវឈឺក្បាលជាមួយស្នេហាទេ។  អ្នកជាមនុស្សឲ្យតម្លៃដល់គ្រួសារ បងប្អូន មិត្តភក្ដិ ទើបបានជាអ្នកមិនសូវខ្វល់ខ្វាយ បើទោះបីអ្នកគ្មានស្នេហាក៏ដោយ។

៤. នឿយហត់ខាងផ្លូវចិត្តនិងផ្លូវអារម្មណ៍

រឿងដែលអ្នកជួបក្នុងជីវិតស្នេហា និងបញ្ហាផ្សេងទៀត វាបណ្ដាលឲ្យអ្នកហត់នឿយ ហើយគ្រាន់តែចង់សម្រាកមួយរយៈ ដោយមិនចាំបាច់ខ្វល់ទៅគិតស្នេហា ព្រោះថាសុខភាពផ្លូវចិត្តនិងផ្លូវអារម្មណ៍ជារឿងដែលត្រូវយកចិត្តទុកដាក់ជាមុន។

៥. មានការរំពឹងទុកខ្ពស់ពេក

អ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ក្នុងទំនាក់ទំនងស្នេហា។ លុះដល់គ្មាននរណា ដូចអ្វីដែលអ្នករំពឹងទុក អ្នកក៏សុខចិត្តមិនទទួលស្នេហា។ អ្នកក៏ដឹងថាមនុស្សម្នាក់ៗ គ្មាននរណាល្អឥតខ្ចោះទេ ប៉ុន្តែអ្នកនៅតែមិនអាចទទួលយកពេលម្នាក់នោះមិនដូចចិត្តអ្នកចង់បាន។

៦. ព្យាយាមចៀសវាងការឈឺចាប់ម្តងទៀត

ស្នេហាអតីតរបស់អ្នក អាចធ្វើឲ្យអ្នកពិបាកពេក ឈឺចាប់ពេក ហត់នឿយពេក ខូចចិត្តពេក រហូតមិនចង់បានអ្នកណាទៀត ហើយក៏មិនចង់ឈឺចាប់ជាថ្មី។ អ្នករឹតតែមិនហ៊ានប្រថុយជាមួយទំនាក់ទំនងថ្មី និងចង់ចៀសវាងការរងគ្រោះដោយសារស្នេហាម្ដងហើយម្ដងទៀត។

៧. មិនទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួន

បន្ទាប់ពីមនោសញ្ចេតនាបរាជ័យនិងខូចចិត្តអស់ជាច្រើន អ្នកមិនជឿជាក់លើខ្លួនឯងជាមួយស្នេហាទៀតទេ។ អ្នកធុញទ្រាន់នឹងវា ហើយគ្មានអារម្មណ៍ទៅវិនិច្ឆ័យចរិតល្អឬអាក្រក់របស់គេទៀតដែរ ព្រោះថាអ្នកធ្លាប់មើលមនុស្សខុសម្ដងរួចទៅហើយ។

៨. ឈប់មានអារម្មណ៍ទាក់ទាញ

សេចក្តីស្នេហាបន្សល់ទុកស្នាមក្នុងបេះដូងដែលមិនប្រាកដថា អ្នកអាចជាសះស្បើយឡើងវិញនៅពេលណា។ នេះគឺជាហេតុផលដែលអ្នកគ្មានអាម្មណ៍រំភើបនឹងនរណា ឬមានអារម្មណ៍ជិនឆ្អន់នឹងស្នេហា និងអាចថា ខ្ពើមស្នេហ៍ក៏ថាបាន ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ​អារម្មណ៍​មួយ​នៅ​ពេល​​ជួប​មនុស្ស​ដែល​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​កក់​ក្តៅ​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម