Connect with us

KPT+

យន្តហោះឯកជនថ្លៃបំផុតលើលោករបស់ស្ដេចស៊ុលតង់ ស្រោបមាសសឹងទាំងអស់

បានផុស

នៅ

ក្នុងនាមជាអ្នកគ្រប់គ្រងព្រុយណេ និងជាប្រទេសសម្បូរប្រេងនៅលើកោះ Borneo ស្តេចស៊ុលតង់ Hassanal Bolkiah ត្រូវបាន​ចាត់ទុកថាជា​ក្សត្រ​ដែលមានជាងគេបំផុត​នៅលើ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៅ​ទៀត ​យោង​តាម​របាយការណ៍ Born Rich បាន​អះអាង​ថា ស្ដេច​ស៊ុលតង់​មាន​យន្តហោះ​ឯកជន​ជា​ច្រើន​ដូចជា Airbus A340-200, Boeing 767-200 និង​យន្តហោះ Boeing 747-400 ស្រោបមាសតម្លៃ៤០០លានដុល្លារ ​ជា​យន្តហោះ​ធំ​ជាងគេ​និង​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “វិមាន​លើ​អាកាស” ​សម្រាប់​តែ​សែ​រាជវង្ស​របស់​ទ្រង់​ប៉ុណ្ណោះ​។

យន្តហោះ Boeing 747-400 តាមពិតដំបូងឡើយមាន​តម្លៃ​ប្រហែល ២៦០លានដុល្លារ ប៉ុន្តែ​ស្ដេច​ស៊ុលតង់​បាន​ចំណាយ​ចន្លោះ​ពី ១០០ លាន​ដុល្លារ​ទៅ ៤០០ លាន​ដុល្លារ។ អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ខ្លាំង ទ្រង់​ក៏​បាន​បន្ថែមគ្រឿងប្រណិត​​ថ្លៃ​ៗ​ដែលមាន​តម្លៃដល់ទៅ ១២០លានដុល្លារផ្សេងទៀត រួមបញ្ចូល​របស់របរដូចជា អាង​ទឹក​ស្រោប​មាស និង​កម្រាល​ព្រំ​មាស។ វា​មាន​អ្វីៗ​គ្រប់​យ៉ាង​ចាប់​ពី​ការិយាល័យ​ឯកជន​ រហូត​ដល់​បន្ទប់​គេង​មេគ្រួសារ និង​បន្ទប់​ទឹក​ប្រណិត សុទ្ធ​តែ​ត្រូវ​បាន​តុបតែង​ដោយ​មាស និង​គ្រីស្តាល់ Lalique ខណៈបន្ទប់​ទទួលទាន​អាហារ បន្ទប់​សន្និសីទ និង​កន្លែង​ផ្សេងៗក៏បិទដោយសន្លឹកមាសដូចគ្នា។

ដោយឡែកបន្ទប់ទឹក​នៅ​ខាងលើ​របស់​ទ្រង់ ​បានធ្វើឡើង​ពី​មាស​សុទ្ធ រាប់តាំងពីក្រដាសអនាម័យ ​​និងគ្រឿងបរិក្ខារផ្សេងៗ​ស្របពេលដែរ យន្តហោះ Boeing 747 អាច​ផ្ទុកអ្នកដំណើរបានដល់ទៅ ៤១៦ នាក់ក្នុងប្លង់បី​ថ្នាក់ សម្រាប់ការហោះហើររយៈពេលយូរ ដែលមានចម្ងាយ ១៣,៤៥០ គីឡូម៉ែត្រ (៧,២៦២ ម៉ាយល៍) ឬអាចហោះបានលើសនេះព្រោះស្ដេចស៊ុលតង់ជាក្សត្រសំបូរប្រេងសម្រាប់ផ្ទុកលើយន្តហោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយរឿង ៨ យ៉ាង ពីស្តេចស៊ុលតង់ កម្រមានសារព័ត៌មានផ្សាយលម្អិត

ចុចអាន៖នាវាកម្សាន្តតម្លៃ ៤០០ លានដុល្លាររបស់រាជវង្ស កាតា ជាវាំងបណ្ដែតទឹកដ៏អាថ៌កំបាំងលើផ្ទៃសមុទ្រ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៦ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍៣ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

ព័ត៌មានជាតិ៥ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

Sokha Hotels

ព័ត៌មានពេញនិយម