Connect with us

KPT+

ស្ដេច ១០ អង្គ ល្បីល្បាញមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ ២០២៣

បានផុស

នៅ

ស្តេចភាគច្រើននៅក្នុងពិភពលោកក៏ជាអ្នកវិនិយោគជោគជ័យ ហើយដោយសារតែទ្រព្យសម្បត្តិ​ទាំងនេះ​ត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ រហួតរាជានីមួយៗកើនទ្រព្យជាយូរអង្វែងក្លាយជាស្ដេចមានជាងគេ។

ខាងក្រោមនេះ កម្ពុជាថ្មី នឹងនាំមកជូននូវស្តេចដែលមានបំផុត​លើពិភពលោកទាំង ១០​ក្នុងឆ្នាំ២០២៣ ដែលទ្រព្យសម្បត្តិភាគច្រើនបានមកពី​ការ​វិនិយោគ​សុទ្ធសាធ។

១ ព្រះអង្គម្ចាស់ Vajiralongkorn ប្រទេសថៃ មានទ្រព្យសម្បត្តិ ៤៣ ពាន់លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​អង្គគឺ​ជាព្រះរាជបុត្រតែមួយគត់របស់ព្រះបាទ Bhumibol Adulyadej និងព្រះមហាក្សត្រី Sirikit ។ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតា​នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ ព្រះអង្គត្រូវបានគេរំពឹងថានឹងឡើងសោយរាជ្យ ប៉ុន្តែក្រោយមកនៅឆ្នាំ២០១៩ ទើប​ទ្រង់បានឡើងសោយរាជ្យ។ ​ប្រភពនៃ​ទ្រព្យសម្បត្តិរបស់​ទ្រង់​គឺ​តាម​រយៈ​ការ​វិនិយោគ​ដែល​បាន​មកពី​ការិយាល័យរបស់ Crown Property ខណៈទ្រង់ក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ និងជាក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ 

២ ស្ដេច​ស៊ុលតង់ Hassanal Bolkiah ​ប្រទេស​ព្រុយណេ ទ្រព្យសម្បត្តិ​សុទ្ធ ២៨ ពាន់​លាន​ដុល្លារ

ស្ដេច Hassanal Bolkiah គឺជាស្តេចស៊ុលតង់ទី ២៩ និងបច្ចុប្បន្នគឺ Yang di-Pertuan ព្រមទាំងជា​នាយករដ្ឋមន្ត្រីនៃប្រទេស ដែលធ្វើឲ្យ​ព្រះអង្គក្លាយជាស្តេចផ្តាច់ការ​ចុងក្រោយបង្អស់។ ស្តេចស៊ុលតង់​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់ពី​ម្ចាស់ក្សត្រី Elizabeth II ទ្រង់​គឺ​ជា​ស្តេច​បច្ចុប្បន្ន​ដែល​សោយរាជ្យ​យូរជាងគេ​ទីពីផងដែរ។ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៧ ស្តេចស៊ុលតង់បាន​ប្រារព្ធពិធីជប់លៀងមាស​របស់​ទ្រង់​ ដើម្បី​ប្រារព្ធខួប​ទី ៥០នៃរជ្ជកាលរបស់ទ្រង់​នៅលើបល្ល័ង្ក។ ប្រភព​នៃ​ទ្រព្យសម្បត្តិ​រប​ស់រាជាអង្គនេះ​គឺតាមរយៈប្រាក់ចំណេញពីឧស្សាហកម្មប្រេង និង​ឧស្ម័ន។

ព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud Saudi Arabia ប្រទេស​អារ៉ាប៊ីសាអូឌីត ទ្រព្យសម្បត្តិសុទ្ធ ១៨ ពាន់លានដុល្លារ

ទ្រង់គឺ​ជា​ស្តេចនៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ចាប់តាំងពីថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ២០១៥។ ទ្រង់​ក៏​ជាអភិបាលរងនៃទីក្រុង Riyadh អស់រយៈពេល ៤៨ ឆ្នាំពីឆ្នាំ១៩៦៣ ដល់ឆ្នាំ ២០១១ ក្រោយមកទ្រង់​​ត្រូវបានតែងតាំងជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ ព្រះអង្គ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​​ នៅឆ្នាំ ២០១៥ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះរៀមទ្រង់​គឺស្តេច Abdullah។ ប្រភពទ្រព្យសម្បត្តិចម្បងរបស់​រាជា​​អារ៉ាប៊ីសាអូឌីតគឺតាមរយៈប្រាក់ចំណេញពី​ឧស្សាហកម្ម​ប្រេង។

Khalifa bin Zayed Al Nahyan ប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម​ Emir នៃ Abu Dhabi
ទ្រព្យសម្បត្តិ ១៥ ពាន់លានដុល្លារ

សែរាជវង្សអង្គនេះ គឺជាប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសអារ៉ាប់រួម Emir of Abu Dhabi មេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធអារ៉ាប់រួម និងជាប្រធានក្រុមប្រឹក្សាប្រេងជាន់ខ្ពស់ ក៏ជាប្រធានអាជ្ញាធរវិនិយោគ Abu Dhabi ដែលគ្រប់គ្រងទ្រព្យសម្បត្តិចំនួន ៨៧៥ ពាន់លានដុល្លារ ដែលជាចំនួនដ៏ធំបំផុតដែលគ្រប់គ្រងដោយប្រមុខរដ្ឋរបស់ប្រទេសមួយនៅក្នុងពិភពលោក។ សរុបមកក្រុមគ្រួសាររាជវង្ស Al Nahyan ត្រូវបានគេជឿថា មានទ្រព្យសម្បត្តិចំនួន ១៥០ ពាន់លានដុល្លារ

៥ ស្ដេច Mohammed VI ប្រទេស​ម៉ារ៉ុក ទ្រព្យសម្បត្តិសុទ្ធ ៨.២ពាន់លានដុល្លារ

ស្ដេច Mohammed ទទួលបានទ្រព្យសម្បត្តិពីការគ្រប់គ្រងរបស់ទ្រង់​នៅក្នុងក្រុមហ៊ុន Société Nationale d’Investissement (SNI) ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ប្រទេសម៉ារ៉ុក​ដ៏ធំមួយ ​ដែលមាន​ទ្រព្យសម្បត្តិ​មានតម្លៃជាង ១០ ពាន់លានដុល្លារ។​​ ទ្រង់​ក៏ជា​អ្នក​ជំនួញ និងជាធនាគារឈានមុខគេក្នុង​ប្រទេស ស្របពេលដែលទ្រព្យសកម្មធំបំផុតរបស់ SNI គឺភាគហ៊ុន ៤៨% នៅក្នុងធនាគារដ៏ធំបំផុតរបស់ម៉ារ៉ុកគឺ Attijariwafa ក៏ដូចជាការគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុនចែកចាយដ៏ធំ Marjane Holding; ក្រុមហ៊ុនរុករករ៉ែ Managem Group និងក្រុមហ៊ុនទូរគមនាគមន៍ចល័ត Inwi ។ ទ្រង់​ក៏ជាម្ចាស់​ភាគហ៊ុនដ៏ច្រើននៃទុន​បំរុង​ផូស្វាត​របស់ពិភពលោក និងជាអ្នកផលិតកសិកម្មឈានមុខគេ ព្រមទាំងជាម្ចាស់ដីនៅប្រទេសម៉ារ៉ុក ដែលកសិកម្មត្រូវបាន​លើកលែង​ពីពន្ធ។

៦ Hans-Adam II ព្រះអង្គម្ចាស់ Liechtenstein ទ្រព្យសម្បត្តិសុទ្ធ – ៧,២ ពាន់លានដុល្លារ

ទ្រង់​គឺជាបុត្រារបស់រាជា Franz Joseph II និងភរិយា​គឺ Countess Georgina von Wilczek ។
បច្ចុប្បន្ន​ទ្រង់​គឺ​ជាម្ចាស់ក្រុមធនាគារ LGT និងមានទ្រព្យសម្បត្តិ​គ្រួសារចំនួន ៧.៦ ពាន់លាន​ដុល្លារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ប្រហែល ៤ពាន់​លាន​ដុល្លារ ដែលធ្វើឲ្យទ្រង់​ក្លាយ​ជាប្រមុខរដ្ឋដែល​មាន​ជាងគេបំផុត​របស់ពិភពលោក និងជាមហាក្សត្រដែលមាន​បំផុត​នៅ​អឺរ៉ុប។ ទ្រង់​ជា​ម្ចាស់​បណ្ដុំ​សិល្បៈ​យ៉ាងទូលំទូលាយ ដែលភាគច្រើន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​សារមន្ទីរ Liechtenstein ក្នុង​ទីក្រុងវីយែន។

៧ Mohammed bin Rashid Al Maktoum នាយករដ្ឋមន្ត្រី​នៃ UAE ទ្រព្យសម្បត្តិសុទ្ធ ៤ ពាន់លានដុល្លារ

ទ្រង់​គឺជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម (UAE) និងជាអ្នកគ្រប់គ្រង​នៃ Emirates នៃឌូបៃ។ ចាប់តាំងពីការចូលជាសមាជិករបស់ទ្រង់​ក្នុងឆ្នាំ ២០០៦ ។ ទ្រង់​គឺជាស្ថាបនិកនៃការប្រណាំង Godolphin ដែលគ្រប់គ្រង​ដោយ​គ្រួសារ Maktoum និងជាម្ចាស់ Darley ដែលជាប្រតិបត្តិការបង្កាត់ពូជដ៏​ហ្មត់ចត់ ជាមួយ​នឹងប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួនប្រាំមួយ។

៨ Grand Duke Henri នៃប្រទេស​លុចសំបួរ ទ្រព្យសម្បត្តិសុទ្ធ ៤ពាន់លានដុល្លារ

Henri គឺជា Grand Duke of Luxembourg ដែលសោយរាជ្យតាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០០០។ ទ្រង់ជាកូនប្រុសច្បងរបស់ Grand Duke Jean និងម្ចាស់ក្សត្រី Joséphine-Charlotte និង​ជាបងប្អូនជីដូន​មួយ​ទីមួយ​របស់ស្តេច Philippe នៃ​ប្រទេស​បែលហ្សិក។

៩ Juan Carlos I ប្រទេស​អេស្ប៉ាញ ទ្រព្យសម្បត្តិសុទ្ធ ២.៣ពាន់លានដុល្លារ

គឺជាសមាជិកនៃគ្រួសាររាជវង្ស​អេស្ប៉ាញ​ដែលបានសោយរាជ្យជាស្តេចចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩៧៥ រហូត​ដល់ការដាក់រាជ្យនៅខែមិថុនាឆ្នាំ ២០១៤។ ទ្រង់​ទទួលបានទ្រព្យសម្បត្តិភាគច្រើន​ពីសហគ្រាសប្រេង និងអចលនទ្រព្យ។

១០ ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani – អធិរាជនៃប្រទេសកាតាទ្រព្យសម្បត្តិសុទ្ធ ២.១ពាន់លានដុល្លារ

ទ្រង់ គឺជា Emir នៃប្រទេសកាតានិងជាគឺជាបុត្រា​ទី ៤ របស់ ស្ដេច​គឺ Hamad bin Khalifa Al Thani ។ រាជាអង្គនេះ​បានកាន់មុខតំណែងរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេស ហើយបានឈាន​មុខគេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បីលើក​កម្ពស់​កីឡា និងការរស់នៅប្រកបដោយ​សុខភាព។ គិតត្រឹមឆ្នាំ ២០១៨Tamim គឺជាស្តេច​សោយរាជ្យដែលក្មេង​ជាង​គេក្នុង​ចំណោម​បណ្ដា​ប្រទេស​នៃក្រុមប្រឹក្សាសហប្រតិបត្តិការ​ឈូងសមុទ្រ និង​ជា​អធិបតេយ្យ​ភាព​បច្ចុប្បន្ន​ក្មេងជាងគេ​នៅ​ទូទាំងពិភពលោកផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនាទិដ្ឋភាពបុត្រីច្បងស្ដេចស៊ុលតង់ Hassanal Bolkiah រៀបអភិសេកក្នុងថ្ងៃនេះ

ចអាន៖ជឿឬអត់ មានចានបង្គន់ថ្លៃជាងគេលើពិភពលោកពិតមែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៤០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម