ជីវិតកម្សាន្ដ
ព្រះសុណិសាស្ដេចស៊ុលតង់ គ្រងឈុតដំបូងក្នុងថ្ងៃអភិសេកជាមួយព្រះរាជបុត្រ Mateen
Anisha ព្រះនាងរបស់ព្រះអង្គម្ចាស់ Abdul Mateen នៃប្រទេសព្រុយណេ បានបង្ហាញព្រះភ័ក្រនៅថ្ងៃដំបូងនៃព្រះរាជពិធីរៀបអភិសេកដែលធ្វើឡើងរយៈពេល១០ថ្ងៃ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ២០២៤។
នៅលើ Instagram ចុងក្រោយបង្អស់របស់ tehfirdaus នៃហាងលក់សំលៀកបំពាក់ Teh Firdaus មកពីរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បានបង្ហោះរូបភាពរបស់ព្រះនាង Anisha ក្នុងឈុត baju kurung ពណ៌ស។ វាជាសំលៀកបំពាក់ជាតិសម្រាប់ស្ត្រីនៅប្រទេសព្រុយណេ និងម៉ាឡេស៊ី ព្រមទាំងបញ្ជាក់សារថា “មានកិត្តិយសដែលបានក្លាយជាផ្នែកមួយក្នុងពិធីរៀបអភិសេករបស់រាជវង្សព្រុយណេ។ កូនក្រមុំនៅក្នុងឈុត baju kurung ដែលសម្រិតសម្រាំងយ៉ាងពិសេស ហើយក្រណាត់ដែលប្រើគឺត្រូវបានត្បាញយ៉ាងប្រណិតអស់រយៈច្រើនថ្ងៃ”។
ក្នុងនាមជាព្រះសុណិសារបស់ស្ដេចស៊ុលតង់ Hassanal Bolkiah ព្រះនាង Anisha Isa Kalebic ថ្វីបើនាងមិនមែនជាសែរាជវង្ស ប៉ុន្តែក៏មិនមែនជារឿងចម្លែកនោះទេដែលទ្រង់បានគ្រង់ឈុតដ៏ប្រណិត និងត្រូវបានរំលេចដោយជាងចំណាននៅប្រទេសម៉ាឡេស៊ី។ សូម្បីតែអភិសេករបស់សែរាជវង្សព្រុយណេដទៃទៀត ក៏ជ្រើសឈុតប្រពៃណី baju kurung ពណ៌ស ជាថ្ងៃដំបូងនៃព្រះរាជពិធីបើកផងដែរ។
យ៉ាងណាក៏ដោយ នៅក្នុងថ្ងៃទី០២ នៃព្រះរាជពិធិអភិសេករបស់បុត្រា Abdul Mateen និងព្រះនាង Anisha ដោយយោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានព្រុយណេបានបង្ហោះនូវទិដ្ធភាពជារួម ក្នុងពិធីសាសនាឥស្លាមក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ស្ដេចស៊ុលតង់ Hassanal Bolkiah អមនឹងព្រះញាតិវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេសយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះដែរ នៅថ្ងៃបើកបង្ហាញព្រះភ័ក្រទ្រង់ទាំងពីរ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកកំពុងប៉ាន់ស្មានថា ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton អាចនឹងយាងចូលរួមក្នុងពិធីអភិសេករបស់ព្រះរាជបុត្រា Mateen នៅថ្ងៃ១៤ បន្ទាប់ពីស្តេចស៊ុលតង់បានក្លាយជាភ្ញៀវដ៏សំខាន់ក្នុងពិធីអភិសេករបស់គូស្នេហ៍រាជវង្សអង់គ្លេសក្នុងឆ្នាំ ២០១១។ លើសពីនេះ ព្រះអង្គម្ចាស់ Mateen ទ្រង់គង់នៅឯការលាចុងក្រោយរបស់ម្ចាស់ក្សត្រី Elizabeth II។ កាលពីឆ្នាំមុនក្នុងខែកញ្ញាថែមទៀត៕
សូមទស្សនារូបភាពខាងក្រោម៖




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃស្អែកនឹងអភិសេក មកស្គាល់ប្រវត្តិនារីដែលឆក់យកបេះដូងព្រះរាជបុត្រព្រុយណេ Abdul Mateen
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


