KPT+
មូលហេតុនេះហើយ ទើបគេនៅតែប្រើឈ្លើងមកព្យាបាលជំងឺ
អំឡុងពេលរដូវក្ដៅនេះ មានជំងឺមហារីកប្រភេទកម្រមួយហៅថា “synovial sarcoma” វាកើតទៅលើអ្នកនាង Ellie Lofgreen នៅមន្ទីរពេទ្យ the University of Utah។ គ្រូពេទ្យបានបញ្ចប់ការវះកាត់យកដុំសាច់ចេញមួយដុំនៅក្បែរជង្គង់របស់នាង ក្នុងការវះកាត់នោះមានការបញ្ចូលដែកទៅក្នុងជើងដោយគ្រប់ដណ្ដប់វាជាមួយសាច់ដុំនិងស្បែកពីភ្លៅរបស់អ្នកជំងឺ មួយសន្ទុះក្រោយមកបរិវេណសាច់ដុំក៏ចាប់ផ្ដើមប្រែពណ៌ទៅជាស្វាយ ដោយសារតែវាមានបញ្ហាគ្រូពេទ្យក៏សម្រេចចិត្តប្រើ “ឈ្លើង” មកព្យាបាល។

ផ្ទុយពីសភាពគួរឲ្យខ្ពើម ឈ្លើងមានអត្ថប្រយោជន៍ចំពោះការព្យាបាលសម័យទំនើបជាខ្លាំងដូចជាការវះកាត់កែសម្ភស្សន៍និងការវះកាត់ជួសជុលរាងកាយឡើងវិញតាំងពីឆ្នាំ២០០៤មកម្ល៉េះ ស្របនឹងនោះរដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកបានទទួលស្គាល់ថាឈ្លើងជាឧបករណ៍កាត់បន្ថយការកកស្ទះនៃសរសៃឈាម និងស្តារលំហូរឈាមក្នុងដំណើរការរលាកពិតប្រាកដមែន។ ឈ្លើងមានដល់ទៅ ៦០០ប្រភេទបូករួមទាំងឈ្លើងដែលមិនបឺតឈាម ក្នុងចំណោមឈ្លើងទាំង៦០០ប្រភេទនោះភាគច្រើនគេប្រើឈ្លើងប្រភេទ the European Hirudo medicinalis និងMediterranean Hirudo verbena មកព្យាបាល ពួកវាមានចង្កូមបី ចង្កូមនីមួយៗមានធ្មេញប្រហែល១០០ សរុបទាំងអស់មានធ្មេញ៣០០សម្រាប់ខាំជញ្ជក់ឈាមពីសាច់អ្នកជំងឺ។ ឈ្លើងពេទ្យទាំងអស់ប្រើពេលចិញ្ចឹម១ឆ្នាំទៅ២ឆ្នាំទើបអាចយកមកប្រើការបាន ដូច្នេះគេបង្អត់អាហារវាដល់ទៅរាប់ឆ្នាំឯណោះមុនយកមកប្រើប្រាស់ជៀសវាងវាមិនបឺតឈាមពេលចាំបាច់។

ក្រៅពីការប្រើប្រាស់ឈ្លើងដើម្បីជញ្ជក់ឈាម គេត្រូវការប្រើប្រាស់សមាសធាតុដូចជា hirudin និង calin ដែលមាននៅក្នុងទឹកមាត់ឈ្លើងជួយឈាមមិនអោយកក និងមានផ្ទុកនូវសារធាតុស្រដៀងនឹងអ៊ីស្តាមីនធ្វើអោយសរសៃឈាមរីកធំ និងធ្វើអោយលំហូរឈាមប្រសើរឡើងផងដែរ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ
ចុចអាន៖ តែប៉ុណ្ណេះ អ្នកចង់ដើរព្រៃតែខ្លាចសត្វទាក លែងមានបញ្ហាធំទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


