KPT+
មូលហេតុ ៧ យ៉ាង នៃ “ការគេងមិនលក់” និងវិធីព្យាបាលយ៉ាងមានប្រសិទ្ធភាព
មនុស្សអាចមានបញ្ហា ក្នុងការគេង ហើយត្រូវចំណាយពេលយូរដើម្បីឲ្យគេងលក់ ហើយខ្លះអាចភ្ញាក់ញឹកញាប់ នៅពាក់កណ្ដាលយប់ជាដើម។

ទោះយ៉ាងណា ការគេងមិនលក់ មិនមែនជាជំងឺនោះទេ វាគ្រាន់តែជាបញ្ហាគេងមិនលក់ ហើយយើងក៏អាចមានដំណោះស្រាយចំពោះបញ្ហានេះ បានដូចគ្នា។
មូលហេតុនៃការគេងមិនលក់ អាចបណ្តាលមកពីកត្តាជាច្រើនដូចជា៖
១ បណ្ដាលមកពីភាពតានតឹងពីការងារ ឬបញ្ហាគ្រួសារ។
២ ជំងឺរាងកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ ជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្ត។
៣ ការប្រើថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះសំពាធឈាម ថ្នាំស្តេរ៉ូអ៊ីត ថ្នាំផ្ដាសាយ តឹងច្រមុះ ជាដើម។
៤ ប្រើសារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន អាល់កុល។
៥ លក្ខខណ្ឌបរិស្ថានមិនសមស្រប ដូចជាសំឡេងខ្លាំង ពន្លឺរំខាន សីតុណ្ហភាពក្ដៅពេក ឬត្រជាក់ពេក។
៦ ការផ្លាស់ប្តូរកាលវិភាគគេងដូចជា ពីការធ្វើដំណើរ ផ្លាស់ប្ដូរការងារ ថ្ងៃ-យប់។
៧ កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូនលូតលាស់ អ័រម៉ូនភេទ កង្វះសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដូចជាស័ង្កសី វីតាមីន B5 និង tryptophan ជាដើម។

កាលបើបានដឹងពីមូលហេតុច្បាស់លាស់ហើយ អ្នកអាចដោះស្រាយវាបានដូចខាងក្រោម ៖
-ផ្លាស់ប្ដូរអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នក។
-ចូលគេងហើយភ្ញាក់ទាន់ពេល កុំគេងពេលថ្ងៃ ជៀសវាងតែ កាហ្វេ ជាតិនីកូទីន អាល់កុល ហាត់ប្រាណជាប្រចាំ។
-ចៀសវាងការធ្វើលំហាត់ប្រាណ ៣-៤ ម៉ោងមុនពេលចូលគេង កុំញ៉ាំអាហារមានជាតិហឹរឬមុតៗពេក មុនពេលចូលគេង។ អាចសម្រាកមុនពេលចូលគេង ដោយការអានសៀវភៅ ឬស្ដាប់តន្ត្រីជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាល តាមវិធីងាយៗប៉ុន្មាននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


