KPT+
វិធីសាស្ត្រសប្បាយៗ នាំកូនៗញ៉ាំបន្លែយ៉ាងមានប្រសិទ្ធភាព
អូនតូចៗសឹងតែទាំងអស់ទៅហើយដែលមិនចូលចិត្តញ៉ាំបន្លែព្រោះរសជាតិសាបៗនិងពណ៌មិនស្អាត ពួកគេចូលចិត្តស្ករនិងចំណីមិនល្អច្រើនជាង។ យ៉ាងណាបន្លែជាអាហារសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ក្មេងតូចៗកំពុងលូតលាស់តែម្ដង នេះគឺជាវិធីសាស្ត្រនាំកូនញ៉ាំបន្លែងាយៗមានប្រសិទ្ធិភាព៖
១. ធ្វើទឹកជ្រលក់ឆ្ងាញ់ៗ
ក្មេងៗចូលចិត្តរបស់ផ្អែមដូចជា ស្ករគ្រាប់ ឬទឹកដោះ ទើបក្មេងឆាប់ចូលចិត្តទឹកដោះម្ដាយ ផ្ទុយពីបន្លែមានរសជាតិសាបស្លេម ដូច្នេះសាកបែរមកធ្វើទឹកជ្រលក់ផ្អែមឲ្យគាត់ជ្រលក់វិញ ប៉ុន្តែកុំដាក់ច្រើនពេក ញ៉ាំផ្អែមពេកក៏មិនល្អដែរ។

២. នាំកូនធ្វើម្ហូបនិងទៅផ្សារទិញបន្លែ
សកម្មភាពដែលអាចធ្វើបានមានដូចជា ចិតបន្លែ បកសំបក ច្របល់បន្លែ ឬវាស់ប្រវែងបន្លែ បន្ទាប់ពីមានសកម្មភាពគាត់ចូលរួមកូនលោកអ្នកប្រាកដជាចង់សាកថ្វីដៃរបស់ខ្លួនជាមិនខាន។

៣. ព្យាយាមហុចបន្លែឲ្យកូន
កូនក្មេងអាចនឹងសង្កេតបន្លែនោះតិចណាស់១៥ដងមុនសម្រេចចិត្តសាកញ៉ាំ ដូច្នេះការអត់ធ្មត់ពីឪពុកម្ដាយត្រូវមានកម្រិតខ្ពស់ទើបទទួលជោគជ័យ។
៤. រៀបចំម្ហូបប្លែកៗ
មិនត្រឹមតែមកពីរសជាតិមួយមុខទេធ្វើឲ្យកូនមិនចង់ញ៉ាំ វាអាចមកពីសភាពបន្លែដូចគ្នា។ អ្នកគួរសាកល្បងធ្វើឲ្យបន្លែខ្យូតៗ ស្រួយ ឬទន់តាមចំណង់ចំណូលចិត្តគាត់ម្ដងមើល។

៥. លួចដាក់បន្លែចូលម្ហូប
រាល់ពេលអ្នកដាក់បន្លែទាំងមូលនៅនឹងមុខគាត់គឺជាកត្តាធ្វើឲ្យក្មេងលេបមិនចូលឬខ្លាចរអា។ ងាកមកក្រឡុកបន្លែជាមួយម្ហូបផ្សេងៗដូចជាទឹកដោះគោនិងផ្លែឈើវិញក្រែងគាត់ចង់សាកខ្លះ។

៦. ព្យាយាមមិនបង្ហាញអាកប្បកិរិយាបង្ខំ
ក្មេងតូចៗចូលចិត្តយកឈ្នះណាស់ ដូច្នេះការបង្ខំប្រៀបបាននឹងការប្រកួតប្រជែកសម្រាប់គាត់។ ជៀសវាងការបង្ខំកុំឲ្យកូនៗវិវត្តន៍ជំងឺថប់បារម្ភក្នុងម៉ោងញ៉ាំបាយ។
៧. សូកប៉ាន់កូន
មិនគួរប្រើវិធីសាស្ត្រវាយដំ ស្រែកគំហក់ដាច់ខាត ផ្ទុយពីនេះអ្នកគួរផ្ដល់រង្វាន់តូចៗឲ្យគាត់រៀងរាល់ពេលគាត់ញ៉ាំបន្លែឬប្រើពាក្យសរសើរល្អៗលើកទឹកចិត្តវិញមានប្រសិទ្ធិភាពជាង។
៨. ធ្វើជាគំរូល្អ
ជួនកាលក្មេងៗតែងតែយកគំរូតាមមនុស្សធំជុំវិញខ្លួន សាកល្បងនាំកូនមកអង្គុយញ៉ាំបាយជុំគ្នាច្រើនជាងបញ្ចុកបាយដាច់តែឯងឬញ៉ាំមុនញ៉ាំក្រោយក្រុមមនុស្សធំ។

ក្នុងករណីកូនលោកអ្នកនៅតែមិនព្រមបរិភោគបន្លែទៀត រួសរាន់ទៅពិភាក្សាជាមួយគ្រូពេទ្យភ្លាមព្រោះនេះអាចជាសញ្ញានៃជំងឺអូទីស្សឹម និងជំងឺ SPD ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កុមារអាយុ ១៥ ដល់ ១៩ ខែ ជិត ៨០% បរិភោគអាហារ និងភេសជ្ជៈមិនល្អចំពោះសុខភាព
ចុចអាន៖ ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


