KPT+
អ្នកជំនាញបកស្រាយបន្ថែម ពីការយល់សុបិនរបស់សត្វ ៤ ប្រភេទ
ការសិក្សាពីអារម្មណ៍ សុបិន ការចងចាំ និងការស្រមើស្រមៃរបស់សត្វពិតជាពិបាកលើសការរំពឹងទុក ព្រោះពួកគេមិនអាចនិយាយប្រាប់មនុស្សដោយផ្ទាល់បាន មានតែវិធីសិក្សាសង្កេតប៉ុណ្ណោះ ទើបទទួលចម្លើយពីសត្វ។ ខាងក្រោមនេះជាការបកស្រាយបន្ថែមពីការយល់សុបិនរបស់សត្វ ៤ ប្រភេទ៖
ឆ្មា
ឆ្មាក្នុងស្រុកគឺជាសត្វដំបូងដែលគេស្រាវជ្រាវពីសុបិន លោក Michel Jouvet អ្នកត្រួសត្រាយផ្លូវទីមួយនៃការសិក្សាអំពីការគេងរកឃើញភ័ស្តុតាងនៃការយល់សប្តិរបស់សត្វឆ្មាក្នុងឆ្នាំ ១៩៦០។ នៅពេលគាត់សង្កេតមើលអាកប្បកិរិយារបស់ឆ្មាគេង Jouvet បានឲ្យដឹងថា នៅក្នុងសត្វឆ្មាមានរចនាសម្ព័ន្ធដើមខួរក្បាលហៅថា pons គ្រប់គ្រងការគេងកម្រើកភ្នែកនិងបង្កឲ្យសរសៃឈាមឆ្មាដើរមិនស្រួល (ខ្មោចសង្កត់)។ បន្ទាប់ពីគាត់យកផ្នែក pons ចេញរួច សត្វឆ្មានោះចាប់ផ្ដើមហក់ លោត ប្រមាញ់ដូចវាកំពុងភ្ញាក់យ៉ាងចម្លែក ដូច្នេះហើយ Jouvet ហៅដំណើរការនេះថា “period paradoxical sleep”។

កណ្ដុរ
ចំណែកឯកណ្ដុរវិញ វាអាចចងចាំសួនវង្វេងដែលវាដើរថ្ងៃមិញរហូតដល់ថ្នាក់យល់សុបិនទៀតផង។ ផ្នែកនៃខួរក្បាលកណ្ដុរដែលទទួលខុសត្រូវក្នុងការបង្កើតនិងរក្សាទុកការចងចាំ ចងចាំលំនាំណឺរ៉ូននៃការរុករកសួនវង្វេងពេលវាដឹងខ្លួន ក្រោយមកខួរក្បាលនឹងបង្កើតលំនាំដូចគ្នានេះឡើងវិញ ដោយបង្ហាញថាសត្វកណ្តុរចងចាំផ្លូវសួនវង្វេងពេលវាដេក។ ការសិក្សាខួរក្បាលរបស់សត្វកណ្តុរទាំងនោះបង្ហាញថា នៅពេលដែលវាធ្វើចលនាពេលគេង ខួរក្បាលនឹងបញ្ចាំងរូបភាពសួនសង្វេងដូចគ្នា មានន័យថាសត្វកណ្ដុរពិតជាចេះយល់សុបិនមែន។

ចាប Zebra Finch
ចាបនេះចេះច្រៀងជារឿងធម្មតា ប៉ុន្តែវាមិនមែនកើតមកចេះច្រៀងតែម្ដងទេ មុននឹងចេះច្រៀងវាត្រូវឆ្លងកាត់ការរៀនស្ដាប់ រៀនច្រៀង និងការយល់សប្ដិសិន។ នៅឆ្នាំ ២០០០ អ្នកស្រាវជ្រាវបង្ហាញថា ខណៈពេលដែលសត្វចាបកំពុងដេក ខួរក្បាលរបស់ពួកវាបង្កើតលំនាំចម្រៀងដែលបានឮ និងច្រៀងនៅថ្ងៃនោះឡើងវិញ។ បន្ទាប់ពីការស្រាវជ្រាវបន្ថែមអស់ ២ ទសវត្សរ៍ គេរកឃើញថា ចាប Finch មានរចនាសម្ព័ន្ធដំណេកស្រដៀងនឹងមនុស្ស រួមទាំងការគេងកម្រើកភ្នែកផងដែរ។

ត្រី Zebra
អំឡុងពេលដេក សាច់ដុំត្រីនេះមិនដំណើរការទេ ហើយបង្កើតចង្វាក់បេះដូងលោតខុសប្រក្រតី និងបង្ហាញសកម្មភាពខួរក្បាលដែលមើលទៅដូចពេលកំពុងដឹងខ្លួន។ ភាពខុសគ្នាគួរឱ្យកត់សម្គាល់ពីមនុស្សនិងសត្វដទៃទៀត គឺត្រង់ចំណុច ត្រីនេះមិនកម្រើកភ្នែកទេ។

អ្នកវិទ្យាសាស្ត្រយល់ឃើញថា “ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ សត្វជាភាវៈរស់មានខួរក្បាលនិងសកម្មភាពដូចមនុស្សដែរ ដូច្នេះការយល់សុបិនជារឿងធម្មតា យើងគ្រាន់តែធ្វើការបញ្ជាក់និងរកភស្តុតាងប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


