ព័ត៌មានជាតិ
កន្សែងសូត្រ និងសំពត់ហូលបុរាណខ្មែរ ១១ មុខគ្រោងដាក់បង្ហាញដល់ភ្ញៀវទស្សនា
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ គ្រោងរៀបចំពិព័រណ៍សូត្រខ្មែរសមុច្ច័យប្រមាណ ១១មុខ ដែលស្ថិតនៅនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ការរៀបចំនូវពិព័រណ៍នេះឡើង គឺដើម្បីបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានស្វែងយល់ពីកេរ្តិ៍ដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីយូរមក។

ផលិតផលទាំង ១១ ដែលនឹងដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នោះមានដូចជា កន្សែងសូត្រចំនួន ៤ សំពត់ហូលចំនួន ៥ ហូលពិតានចំនួន ២។
ការដាក់តាំងវត្ថុទាំងអស់នេះឡើង នៅក្នុងគោលបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូល ពិតានក្នុងសង្គមខ្មែរសម័យថ្មី កំពុងថយចុះគួរឱ្យព្រួយបារម្ភ។

លោកសែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានលើកឡើងថា សមុច្ច័យទាំងនេះមានប្រវត្តិនៅជាប់ជាមួយបុព្វបុរសខ្មែរតាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែមួយផ្នែកធំត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយមកដល់ពេលបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើច្រើនទេ ដូចជាហូលពិតានជាដើម ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។

ជាក់ស្ដែង ការផលិតហូលពិតាននីមួយៗ ត្រូវការចំណាយពេលវេលាយូរ ទាមទារកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម។ មិនតែប៉ុណ្ណោះការប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសរសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណមិនប្រើសារធាតុគីមីឡើយ។

ស្របជាមួយគ្នានេះ ក្រុមអ្នកជំនាញផ្នែកប្រពៃណី និងវប្បធម៌ ក៏បានពន្យល់បន្ថែមថា ហូលពិតានគឺមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាល គេបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ ម្យ៉ាងវិញទៀតចំពោះគោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


