ព័ត៌មានអន្ដរជាតិ
វីដេអូមួយ ត្រូវគេសង្ស័យថា ជាដើមហេតុបង្កភ្លើងឆេះព្រៃដ៏សាហាវនៅ ហាវ៉ៃ
តាមការមើលឃើញក្នុងវីដេអូ, គេដាក់ការសង្ស័យថា អគ្គិភ័យនៅរដ្ឋហាវ៉ៃ គឺផ្តើមចេញពីខ្សែភ្លើងដែលដាច់អំឡុងពេលមានព្យុះ។

វីដេអូដែលថតបាន នៅមជ្ឈមណ្ឌលអភិរក្សសត្វស្លាប Maui ជិតតំបន់ Makawao ហាក់ដូចជាបង្ហាញពន្លឺភ្លឺនៅក្នុងព្រៃ ដូចដែលរាយការណ៍ដោយក្រុមហ៊ុនអគ្គិសនី Hawaiian Electric កាលពីថ្ងៃទី៧ខែសីហា។
លោក Jennifer Pribble អ្នកសម្របសម្រួលស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលខាងលើ បានមើលវីដេអូនេះហើយ ក៏និយាយថា “ខ្ញុំគិតថា នោះហើយគឺជាពេលដែលដើមឈើបាក់លើខ្សែភ្លើងធ្វើឲ្យខ្សែភ្លើងដាច់។ វាក៏ទុស្សេ ហើយបង្កជាអគ្គិភ័យតែម្តង”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ទី១៩ខែសីហា ភ្លើងឆេះព្រៃសាហាវបំផុតក្នុងប្រវត្តិសាស្រ្តរដ្ឋហាវ៉ៃ បានឆក់យកអាយុជីវិតមនុស្សចំនួន១១១នាក់ហើយ។
ស្របពេលជាមួយគ្នានោះដែរ មេប៉ូលិសកោះ Maui លោក John Pelletier បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា មនុស្សប្រមាណ១០០០នាក់ទៀតកំពុងបាត់ខ្លួន ជាហេតុធ្វើឲ្យគេបារម្ភថា មនុស្សស្លាប់នឹងកើនឡើងជាបន្ត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កត្តាចំនួន ២ អាចបណ្ដាលឲ្យកើតមានភ្លើងឆេះដ៏សាហាវនៅ ហាវ៉ៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


