Casa Del Acantilado Salobreña ក្រុង Granada ប្រទេសអេស្ប៉ាញ
ផ្ទះ Casa Del Acantilado មានពីរជាន់ មួយត្រូវបានគេរចនាឡើងសម្រាប់ជាកន្លែងរស់នៅដែលមានទីធ្លាធំទូលាយ និងមួយទៀតជាកន្លែងពិសេស។ ផ្ទះនេះមិនត្រឹមតែកប់នៅលើភ្នំប៉ុណ្ណោះទេ វាថែមទាំងលាក់ខ្លួនជាមួយនឹងដំបូលដែលច្នៃប្រឌិតយ៉ាងចម្លែក។ នៅពេលដែលមើលឃើញពីខាងលើរូបរាងនិងទ្រង់ទ្រាយរបស់វាមានរាងកោងស្រដៀងនឹងស្បែករបស់នាគឬរលកសមុទ្រ។
ផ្ទះដើមឈើ Qiyunshan តំបន់ Xiuning ប្រទេសចិន
Qiyunshan Tree House មិនមែនជាផ្ទះដែលសង់នៅលើដើមឈើទេ តែវាមានកម្ពស់ ១១ ម៉ែត្រពីដើមឈើតាត្រៅក្រហមសុទ្ធ មានទីតាំងនៅខេត្តអានហ៊ួយ ភាគខាងកើតប្រទេសចិន។ វត្ថុធាតុដើមនៃផ្ទះនេះសង់ពីដើមឈើតាត្រៅក្រហមស្ទើរទាំងស្រុង។
Qiyunshan Tree House មានបន្ទប់តូចៗ និងបង្អួចដែលអាចមើលទេសភាពដ៏ទាក់ទាញនៅខាងក្រៅ។ កន្លែងស្នាក់នៅនិងបន្ទប់គេងមានលក្ខណៈតូចចង្អៀត ពីព្រោះស្ថាបត្យករចង់បង្កើតកន្លែងសម្រាប់ទស្សនា ជាជាងបែបផ្ទះគ្រួសារធំ៕