រឿងសំខាន់ ៥ យ៉ាងត្រូវដឹង មុនពេលដាក់ចិត្តស្នេហ៍លើនរណាម្នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងសំខាន់ ៥ យ៉ាងត្រូវដឹង មុនពេលដាក់ចិត្តស្នេហ៍លើនរណាម្នាក់

Published

on

គ្នាយើងកំពុងលង់ស្រឡាញ់នរណាម្នាក់មែនទេ? អានអត្ថបទនេះសិន ដើម្បីស្វែងយល់រឿងសំខាន់ៗដែលគួរដឹង មុនពេលលង់ស្រឡាញ់គេ។

ចេះស្រឡាញ់ខ្លួនឬនៅ មុនពេលស្រឡាញ់អ្នកដទៃ?

ប្រសិនខ្លួនឯង មិនអាចប្រព្រឹត្ដចំពោះខ្លួនឯងឲ្យល្អផង តើអាចទៅរួចទេ ក្នុងការស្រឡាញ់អ្នកដទៃ? ចេះស្រឡាញ់ខ្លួនជាមុន ចេះផ្ដល់តម្លៃខ្លួនជាមុន ចេះខ្វល់ពីខ្លួនជាមុន ទើបអាចស្រឡាញ់អ្នកផ្សេងបានតាមក្រោយ។

មនុស្សងាយនឹងត្រូវបំភ័ន្តពេលកំពុងលង់ស្នេហ៍

បុគ្គលលណាលង់ស្នេហ៍គេខ្លាំង ឬ ងប់ងុលជ្រុល រមែងត្រូវបានវង្វក់ឲ្យធ្វើនេះធ្វើនោះ កែប្រែបែបនេះ បែបនោះ មិនចេះចប់មិនចេះអស់។ ទាំងសក់ក្បាល ដងខ្លួន ការស្លៀកពាក់ និងរបៀបរស់នៅផ្សេងទៀត។ ដឹងទេ? មនុស្សយើង គ្មាននរណាល្អឥតខ្ចោះឡើយ។ បើគេពិតជាស្រឡាញ់យើងមែន មិនមែនចេះតែមកប្រាប់យើងឲ្យតម្រូវតាមរហូតទេ ប៉ុន្តែយើងទាំងពីរព្រមកែទាំងអស់គ្នា។

ស្នេហាពិតមិនមែនជាការនិយាយពីដៃគូឲ្យផ្លាស់ប្តូរឡើយ គឺនិយាយពីរឿងអ្នកទាំងពីរថាត្រូវដោះស្រាយបែបណារវាងបញ្ហាទំនាក់ទំនងដើម្បីឲ្យអ្នកទាំងពីរអាចដើរផ្លូវជាមួយគ្នាបាន។

ស្នេហាត្រូវការទង្វើ ជាងសម្ដី

ក្ដីស្រឡាញ់ ត្រូវការឆន្ទៈក្នុងការវិនិយោគទាំងពេលវេលា និងសកម្មភាពទន្ទឹមគ្នា ជាជាងពោលតែមាត់ ហើយម្ខាងទៀតបែរជាខ្វះភាពកក់ក្ដៅ។ សម័យនេះមិនខ្វះទេ ពាក្យ “បងស្រឡាញ់អូន” ឬ “អូនស្រឡាញ់បង” តែបើមើលលើទង្វើ គឺស្មើសូន្យ។ មុននឹងដាក់ចិត្តចង់ភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ គួរសួរខ្លួនឯងសិនថា តើអាចប្រព្រឹត្តចំពោះគេ ដូចចំពោះខ្លួនឯងដែរទេ? ព្រោះសកម្មភាពាជាក់ស្ដែងរមែងផ្ដល់ភាពកក់ក្ដៅយូរអង្វែង ជាជាងការអះអាងត្រឹមតែបបូរមាត់។

ស្នេហាពិតជាអារម្មណ៍ដែលចង់រួមភេទ?

ប្រាកដណាស់ ការរួមភេទជាផ្នែកមួយនៃទំនាក់ទំនងស្នេហាប្រុសស្រី ហើយវាក៏មិនខុសអី បើសិនអ្នកទាំងពីរព្រមព្រៀងគ្នា ហើយព្រមទទួលថា នឹងមិនស្ដាយក្រោយ បើសិនចប់គ្នា។

ទោះយ៉ាងណា ស្នេហាពិតតែងតែអាចគ្រប់គ្រងអារម្មណ៍ស្រើបស្រាលបាន មិនឲ្យរំលងប្រពៃណីឡើយ។ ការមានស្នេហា ជាការដែលរកបានរកឃើញមិត្តល្អម្នាក់ អាចរួមដំណើរជីវិតជាមួយ ជាជាងរកបានដៃគូរួមភេទ។ ស្រឡាញ់មនុស្សម្នាក់ អាចជាការចំណាយពេលភ្ជាប់ភាពស្និទ្ធស្នាល ដោយមិនមែនទាល់តែវិធីរួមភេទឡើយ។ ត្រឹមស្គាល់គេ និយាយជាមួយគេ ហើយគ្រាន់តែអង្គុយជាមួយគេក៏គ្រប់គ្រាន់ដែរ។

 ពិតទេ? ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ

អាចពិត ក៏អាច មិនពិត! ជួនកាលការលង់នរណាម្នាក់ធ្វើឱ្យយើងមិនចាប់អារម្មណ៍សម្គាល់នូវភាពខ្វះចន្លោះរបស់គេប្រាកដមែន។ ខណៈកំពុងលង់ចិត្ត មនុស្សប្រុសស្រីច្រើនតែមើលទៅគេហាក់ពេញលក្ខណៈស្ទើរគ្រប់យ៉ាង។ មិនសូវសម្គាល់ភាពមិនល្អ ហើយរមែងមើលរំលងគុណវិបត្តិ។​

តាមពិតទង្វើ “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” មិនមែនជាការដែលឃើញនរណាម្នាក់ជាមនុស្សល្អឥតខ្ចោះនោះទេ ​តែជាទង្វើដែលដៃគូចេះយោគយល់ ចេះអត់ឱន ហើយព្រមទទួលយកគ្នា ទោះបីគូស្នេហ៍ខ្លួនមិនល្អលើសអ្នកដទៃក៏ដោយ។

បើសិន ម្នាក់ៗមិនអាចបំពេញសកម្មភាព “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” នោះទេ ស្នេហានឹងងាយរលត់ដូចភ្លើងចំបើង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកស្គាល់ចំណុច​អវិជ្ជមាននៅផ្ទះ​ ​ដែលនាំឱ្យ​ប្តីឬប្រពន្ធ​ងាកទៅ​រកក្រៅ

ចុចអាន៖ វ័យ​ជំទង់ សូម​គិត​រឿង​ទាំង​នេះ​មុន​ពេល​សម្រេចចិត្ត​រួមភេទ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ15 mins ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ27 mins ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

នយោបាយ1 hour ago

ផែនការ​ខ្មៅ​កខ្វក់ ៩ វិច្ឆិកា គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ !

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services